ភេទ​​​ទីបី

​ការ​បញ្ចេញ​កាយ​វិការ​ ​ចំណង់​ចំណូល​​​ចូល​និង​ក្ដី​ស្រឡាញ់​ថ្នាក់​ថ្នម​របស់​មនុស្ស​ម្នាក់​ដែល​បង្ហាញ​ជា​លក្ខណៈ​មនុស្ស​ផ្ទុយ​​ភេទ​ដែល​​ខ្លួន​​មាន​ទាំង​ស្រុង​នោះ​ ​គឺ​ស្ដែង​ឱ្យ​ឃើញ​ថា​បុគ្គល​នោះ​ជា​មនុស្ស​ភេទ​ទី​បី។ ​ភេទ​ទី​បី​ជា​មនុស្ស​ដែល​តុប​តែង​ខ្លួន​​​មាន​​ទំនោរ​ចិត្ដ​​ទៅ​លើ​គ្រប់​រឿង​រ៉ាវទាំង​អស់​ជា​លក្ខណៈ​ផ្ទុយ​ភេទ​របស់​ខ្លួន​ ​ហើយ​ចូល​ចិត្ដ​មាន​មនោ​សញ្ចេត​នា​ស្រឡាញ់​ពេញ​ចិត្ដ​ជា​មួយ​តែ​ ​មនុស្ស​ភេទ​ដូច​គ្នា។​ ​មនុស្ស​ប្រភេទ​នេះ​លោក​អ្នក​បាន​ស្គាល់​រួច​មក​ហើយ​ថា​ ​ជា​មនុស្ស​ដែល​ចូល​ចិត្ដ​ស្រឡាញ់​ភេទ​ដូច​គ្នា​ ​ហៅ​ថា​​ជា​ខ្ទើយ​។​

រូបភាពទស្សនាវដ្តីសុខភាពយើង

កត្ដាដែលធ្វើឱ្យ​​​មានភេទទីបី​​​គឺបណ្ដាល​​​មកពី​​​មូលហេតុ​​​មួយចំនួន ៖

១ . កត្ដាធម្មជាតិ ៖ នេះគឺជាកត្ដាមួយដែលមិ​នអាច​កែ​ប្រែ​បាន​ដោយ​ងាយ​នោះ​ទេ​ ​បើ​សិន​ជា​បុគ្គល​នោះ​មាន​ចរិត​លក្ខណៈ​ ​ជា​មនុស្ស​ភេទ​ទី​បី​ពី​ធម្ម​ជាតិ​។ ​បញ្ហា​នេះ​ក៏​មាន​ទំនាក់​ទំនង​ជាមួយ​នឹង​អ័រ​ម៉ូន​ភេទ​ផង​ដែរ​ ​បើ​សិន​ជា​មាន​បញ្ហា​ចំពោះ​ការ​ផលិត​អ័រ​ម៉ូន​ ​ភេទ​មិន​គ្រប់​គ្រាន់​នឹង​បណ្ដាល​ឱ្យ​មាន​អត្ដ​ចរិត​មិន​ពេញ​លក្ខណៈ​សម្រាប់​ភេទ​របស់​ខ្លួន​។​ ​សារ​ជាតិ​ពី​ធម្ម​ជាតិ​របស់​មនុស្ស​ភេទ​ទី​បី​ ​ទោះ​បី​ជា​មនុស្ស​ស្រី​ឬ​មនុស្ស​ប្រុស​ដែល​មាន​លក្ខណៈ​ជា​មនុស្ស​ភេទ​ទី​បី​ ​គឺ​ចូល​ចិត្ដ​តុប​តែង​ខ្លួន​ជា​មនុស្ស​ភេទ​ផ្ទុយ​ពី​ខ្លួន​ ​និង​ធ្វើ​កិច្ច​ការ​ ​ណា​ដែល​មនុស្ស​ភេទ​ផ្ទុយ​ពី​ខ្លួន​ចូល​ចិត្ដ​។​ ​និយាយ​ជា​រួម​មនុស្ស​ប្រភេទ​នេះ​គឺ​មានច​រិត​ជា​មនុស្ស​ភេទ​ទី​បី​ ​ហើយ​អាច​ឈាន​ទៅ​ដល់​ការ​​ ​តុប​តែង​ជា​ស្រី​ ​ឬ​ជា​ប្រុស​តែ​ម្ដង​។​

២ . កត្ដាសង្គមគ្រួសារ គ្រួសារមួយ​ដែល​មាន​កូន​ក្នុង​បន្ទុក​សុទ្ធ​តែ​ជា​មនុស្ស​ប្រុស​ ​ហើយ​មាន​កូន​ស្រី​តែ​ម្នាក់​ ​នេះ​ក៏​អាច​​ជា​បញ្ហា​ដែល​បណ្ដាល​ឱ្យ​កូន​ស្រី​នោះ​ក្លាយ​ទៅ​ជា​មនុស្ស​ដែល​មាន​ចរិត​ដូច​មនុស្ស​ប្រុស​ផង​ដែរ​ ​ដោយ​សារ​តែ​មូល​ហេតុ​ការ​រស់​នៅ​ជា​​ ​ប្រចាំ​ថ្ងៃ​ជាមួយ​នឹង​អត្ដ​ចរិត​របស់​មនុស្ស​ប្រុស​ច្រើន​ពេក​ ​ទើប​ធ្វើ​ឱ្យ​មាន​ការ​ផ្លាស់​ប្ដូរ​អត្ដ​ចរិត​។ ​ចំពោះ​មនុស្ស​ប្រុស​វិញ​ក៏​ដូចគ្នា​ដែរ​ ​បើ​សិន​ជា​បញ្ហា​នេះ​កើត​មាន​ឡើង​ក៏​អាច​បណ្ដាល​ឱ្យ​មាន​ការ​ផ្លាស់​ប្ដូរ​អត្ដ​ចរិត​បន្ដិច​បន្ដួច​ ​ឬ​ទាំង​ស្រុង​តែ​ម្ដង​ ​ដោយ​សារ​សកម្ម​ភាព​រស់​ ​នៅ​រាល់​ថ្ងៃ​ជា​មួយ​​មនុស្ស​ស្រី​។ ​បញ្ហា​នេះ​ក៏​មាន​ការ​ពាក់​ព័ន្ធ​ទៅ​នឹង​កត្ដា​ធម្ម​ជាតិ​ផង​ដែរ​ ​បើ​សិន​ជា​មនុស្ស​នោះ​មាន​ចរិត​ជា​មនុស្ស​ស្រី​ ​ឬ​ជា​មនុស្សប្រុ​ស​ពិត​ ​គឺ​ទំនោរ​ចិត្ដ​នឹង​ទៅ​រក​ការ​រាប់​អាន​ជា​មនុស្ស​មាន​អត្ដ​ចរិត​ពេញ​លក្ខណៈ​ ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​មិន​អាច​ក្លាយ​ ​ទៅ​ជា​ភេទ​ទី​បី​បាន​ដែ​រ​។​

៣ . ភាពអត់ការងារធ្វើ ៖ បញ្ហានេះមិន​មែន​ជា​មូល​ហេតុ​ដែល​ធ្វើ​ឱ្យ​មនុស្ស​ស្រី​ក្លាយ​ទៅ​ជា​ភេទ​ទី​បី​នោះ​ទេ​ ​តែ​បញ្ហា​នេះ​គឺ​ ​ផ្ដោត​សំខាន់​ទៅ​លើ​មនុស្ស​ប្រុស​។ ​បើ​សិន​ជា​មនុស្ស​ប្រុស​ម្នាក់​មាន​ជីវ​ភាព​ខ្វះ​ខាត​ប្រចាំ​ថ្ងៃ​ ​ហើយ​បុរស​នោះ​មាន​លក្ខណៈ​បន្ដិច​បន្ដួច​ជា​ ​មនុស្ស​ស្រី​ ​នៅ​ពេល​គ្មាន​ការ​ងារ​ធ្វើ​ក៏​អាច​ជំរុញ​មនុស្ស​ប្រុស​ដែល​គ្មាន​សមត្ថ​ភាព​គ្រប់​គ្រាន់​ក្នុង​ការ​រក​ការ​ងារ​ ​ធ្វើ​ឱ្យ​ក្លាយ​ទៅ​ជា​ភេទ​ ​ទី​បី​បាន​ផង​ដែរ​ ​ដោយ​សារ​តែ​ការ​ងារ​សម្រាប់​ភេទ​ទី​បី​គឺ​មាន​តែ​ការ​តុប​តែង​ខ្លួន​ជា​ស្រី​ស្អាត​ឡើង​បង្ហាញ​ក្បាច់​រាំ​ស្រៀវ​ស្រើប​បង្ក​ ​អារម្មណ៍​ពុះ​កញ្ជ្រោល​សម្រាប់​បុរស​មួយ​ចំនួន​នៅ​តាម​ក្លឹប​កម្សាន្ដ​រាត្រី​នានា​តែ​ប៉ុណ្ណោះ​។ ​នេះ​ជា​ការ​ងារ​មួយ​ដែល​បុរស​ភេទ​ទី​បី​ងាយ​​ស្រួល​ក្នុង​ការ​រក​ប្រាក់​កម្រៃ​សម្រាប់​ជីវ​ភាព​របស់​ពួក​គេ​។

៤ . ការចង់សប្បាយឬការអូសទាញ ៖ ​បញ្ហា​នេះ​ក៏​មិន​មាន​ការ​ទាក់​ទង​ជាមួយ​មនុស្ស​ស្រី​ដែរ​ ​ទោះ​បី​ជា​ត្រូវ​ការ​សប្បាយ​ ​ភ្លើត​ភ្លើន​យ៉ាង​ណា​ក៏​មិន​អាច​ធ្វើ​មនុស្ស​ស្រី​ផ្លាស់​ប្ដូរ​អត្ដ​ចរិត​ទៅ​ជា​ភេទ​ទី​បី​នោះ​ទេ​ ​ប៉ុន្ដែ​នេះ​ជា​កត្ដា​យ៉ាង​សំខាន់​ដែល​អាច​ធ្វើ​ឱ្យ​មនុស្ស​ ​ប្រុស​ក្លាយ​ទៅ​ជា​ភេទ​ទី​បី​។ ​ភាព​ភ្លើត​ភ្លើន​ហើយ​ចង់​ភ្លក់​រស​ជាតិ​សប្បាយ​ជាមួយ​ភេទ​ទី​បី​ ​ពេល​នោះ​ហើយ​ដែល​បាន​ធ្វើ​មនុស្ស​ប្រុស​ ​មួយ​ចំនួន​ក៏​បាន​ក្លាយ​ទៅជា​បុរស​ភេទ​ទី​បី​ ​ហើយ​ប្រ​ឡូក​នឹង​ភាព​ហ៊‌ឹក​ហ៊ាក់​ជា​មួយ​ក្រុម​ភេទ​ទី​បី​។ ​មូល​ហេតុ​នេះ​ដោយ​សារ​តែ​នៅ​ពេល​ ​ដែល​បាន​ឃើញ​បុរស​ក្រុម​ភេទ​ទី​បី​តុប​តែង​ខ្លួន​ចូល​ក្នុង​ការ​ងារ​សិល្បៈ​ ​ឬ​ធ្វើ​ការ​ងារ​នៅ​តាម​កន្លែង​ដែល​មាន​ភាព​សប្បាយៗ​មួយ​ចំនួ​ន ​។​ ​ដូច​នេះ​បញ្ហា​ដែល​ចង់​សប្បាយ​បាន​ធ្វើ​បុរស​មួយ​ចំនួន​ងាយ​ធ្លាក់​ខ្លួន​ទៅ​ជា​ភេទ​ទី​បី​។​

គុណវិបត្ដិចំពោះភេទទីបី

សម្រាប់មនុស្សដែលក្លាយទៅជាភេទទីបីនេះបានផ្ដល់គុណវិបត្ដិជាច្រើនដូចជា ៖

– ទទួលការរិះគន់ ក្នុងសង្គម ​មនុស្ស​ភាគ​ច្រើន​មិន​ទាន់​បាន​ឱ្យ​តម្លៃ​ទៅ​លើ​ភេទ​ទី​បី​នោះ​ទេ​ ​ដោយ​មាន​ទស្សនៈ​ ​ថា​នឹង​ធ្វើ​ឱ្យ​មាន​ការ​អាប់​ឱន​ដល់​សង្គម​។ ​កាល​ណាក្រុ​ម​ភេទ​ទី​បី​នេះ​ចេះ​តែ​មាន​ការ​កើន​ឡើង​ក្នុង​សង្គម​ហើយ​កាន់​តែ​និយម​ទៅ​វះ​កាត់​​ប្ដូរ​ភេទ​​ ​និង​មិន​យក​ប្រពន្ធ​ ​ហើយ​មនុស្ស​ស្រី​នឹង​មិន​យក​ប្ដី​ ​នៅ​ពេល​នោះ​នឹង​អាច​ធ្វើ​ឱ្យ​សង្គម​ពោរ​ពេញ​ដោយ​មនុស្ស​ភេទ​ទី​បី​ ​ហើយ​ក៏​ ​អាច​ប៉ះ​ពាល់​ទៅ​ដល់​វប្បធម៌​ ​និង​ប្រ​ពៃ​ណី​ជាតិ​ផង​ដែរ​។ ​ដោយ​សារ​ភាព​ភ្លើត​ភ្លើន​ក្នុង​ការ​ប្រ​ឡូក​ស្នេហា​ដែល​មិន​មាន​ការ​អៀន​ខ្មាស​ ​ហើយ​ឈាន​ទៅ​ដល់​ការ​រួម​ភេទ​កាន់​តែច្រើ​ន​ ​​ដែល​អាច​បណ្ដាល​ឱ្យ​អត្រា​នៃ​ការ​រីក​រាល​ដាល​នៃ​ជម្ងឺ​អេដស៍​នឹង​កើន​ឡើង​ជា​លំ​ដាប់​។ ​មនុស្ស​ភេទ​ទីបី​ងាយ​ទទួល​រង​ការ​រិះ​គន់​ជាច្រើ​​នពី​សំណាក់​មហា​ជន​មួយ​ចំនួន​ឥត​ស្រាក​ស្រាន្ដ​។​

– ការប្រឈមមុខខ្ពស់នឹងការឆ្លងមេរោគ​អេដស៍​ ៖ ​ដោយ​ការ​យល់​ខុស​ពី​សំណាក់​បុរស​ភេទ​ទី​បី​ថា​ ​កា​រ​រួម​ភេទ​តាម​រន្ធ​ ​គូទ​មិន​មាន​ឆ្លង​ជម្ងឺ​អ្វី​នោះ​ ​បាន​ធ្វើ​ឱ្យ​ស្នេហា​ពួក​គេ​កាន់​តែ​ក្ដៅ​គគុក​ដោយ​មិន​បាន​ប្រើ​ប្រាស់​ស្រោម​អនា​ម័យ​។ ​ផ្ទុយ​ទៅ​វិញ​ការ​ប្រព្រឹត្ដ​ ​កាម​តណ្ហា​បែប​នេះ​គឺ​ជា​ការ​ប្រឈម​មុខ​ខ្ពស់​បំផុត​ក្នុង​ឆ្លង​ជម្ងឺ​អេដស៍​ ​និង​កាម​រោគ​។ ​ដូច​នេះ​សូម​បុរស​ភេទ​ទី​បី​ទាំង​អស់​ត្រូវ​ស្វែង​ ​យល់​ពី​ចំណុច​នេះ​ឡើង​វិញ​ ​គប្បី​ប្រើ​ប្រាស់​ស្រោម​អនាម័យ​គ្រប់​ពេល​ដែល​មាន​សេចក្ដី​សុខ​ជា​មួយ​ដៃ​គូ​។​

– មិនមានលទ្ធភាពក្នុងការបង្កើតកូន ៖ ​បញ្ហា​នេះ​គឺ​ផ្ដោត​សំខាន់​ទៅ​លើ​បុរស​ភេទ​ទី​បី​ ​ដែល​បាន​ធ្វើ​ការ​វះ​កាត់​ប្ដូរ​ភេទ​ពី​ ​មនុស្ស​ប្រុស​ទៅ​ជា​មនុស្ស​ស្រី​។ ​ទោះ​បី​ជា​បាន​ប្ដូរ​អវ​យវៈ​ភេទ​មួយ​ចំនួន​ឱ្យ​ដូច​មនុស្ស​ស្រី​ក៏​ដោយ​ ​ក៏​មិន​អាច​មាន​លទ្ធ​ភាព​បង្កើត​កូន​ ​នោះ​ទេ ​ហើយ​អ្វី​ជា​ពិសេស​នោះ​នៅ​ពេល​ដែល​ចង់​ងាក​មក​រក​ការ​រួម​ភេទ​ជា​មួយ​មនុស្ស​ស្រី​វិញ​នោះ ​ក៏​មិន​មាន​លទ្ធ​ភាព​ឱ្យ​មាន​កូន​បាន​ ​ដែរ​ ​ដោយ​សារ​តែ​មាន​ការ​ប៉ះ​ពាល់​ទៅ​ដល់​ប្រដាប់​ភេទ​ជា​បុរស​ដែល​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ផលិត​មេ​ជីវិត​ឈ្មោល​ក្នុង​ការ​បង្ក​កំណើត​ជា​ ​មួយ​មនុស្ស​ស្រី។​ ​បញ្ហា​នេះ​នឹង​អាច​ជា​វិប្ប​ដិ​សា​រី​អស់​មួយ​ជីវិត​សម្រាប់​មនុស្ស​ប្រុស​ដែល​មិន​ដឹង​ថា​ ​ខ្លួន​ជា​អ្នក​ណា​ ​និង​ត្រូវ​ការ​អ្វី​ក្នុង​ ​ឆាក​ជីវិត​របស់​ខ្លួន​។

​បណ្ដាំផ្ញើ

នេះជាសារជាតិពីធម្មជាតិទៅហើយ ​ទោះបី​ជា​ខំ​កែ​ប្រែ​យ៉ាង​ណា​ក៏​មិន​អាច​ទប់​ស្កាត់​ឱ្យ​ក្រុម​នេះ​បញ្ឈប់​បាន​ទេ។​ ​នេះ​ ​ជា​មនោ​សញ្ចេត​នា​របស់​មនុស្ស​ភេទ​ទី​បី​ដែល​ត្រូវ​ប្រឈម​មុខ​។ ​តែ​អ្វី​ជា​ពិសេស​នោះ​គឺរឿ​ង​ដែល​អាច​ធ្វើ​ទៅ​បាន​ចំពោះ​ក្រុម​ភេទ​ទី​បី​ ​នោះ​គឺ​ធ្វើ​ខ្លួន​យ៉ាង​ណា​ឱ្យ​ក្លាយ​ទៅ​ជា​បុគ្គល​ដែល​មាន​សារៈប្រ​យោជន៍​មួយ​នៅ​ក្នុង​សង្គម​ជាតិ​ ​ចៀស​វាង​យ៉ាង​ណា​កុំ​ឱ្យ​មាន​បញ្ហា​ ​ដោយ​សា​រ​ខ្លួ​ន​។​ ​មនុស្ស​ភេទ​ទី​បី​ត្រូវ​បញ្ចេញ​សកម្ម​ភាព​ឱ្យ​សង្គម​ដឹង​ថា​នេះ​គឺ​ជា​ក្រុម​ភេទ​ទី​បី​ដែល​បាន​ជួយ​ដល់​ការ​ងារ​សង្គម​ជាតិ​។​

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦២ ខែមីនា ឆ្នាំ២០១១
Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *