តុបតែងមុខ ៖ ប្រការល្អ និងកំហុសឆ្គង

ការតុប​តែងមុខ​ប្រៀប​ដូចជា​ការគូរ​គំនូរ​មួយ​អញ្ចឹង ទាមទារ​ឱ្យមាន​សិល្បៈ និង​ផ្ចិត​ផ្ចង់​យកចិត្ដ​ទុកដាក់​ទើបអាច​ស្រស់ ស្អាត​បាន។ ការតុប​តែង​មិន​ត្រឹម​ត្រូវ វាមិន​ត្រឹមតែ​មិនអាច​ធ្វើឱ្យ​មុខ​របស់​សុភាព​នារី​ស្រស់​ស្អាតទេ​ថែម​ទាំងធ្វើ​ឱ្យ​រិតតែ​អាក្រក់​លើសមុន​ទៅ​ទៀត។សុភាព​នារី​មួយ​ចំនួន​មានការ​ច្របូក​ច្របល់​នៅពេល​តុបតែង​មុខ​ព្រោះ​មិនដឹង​ថាត្រូវ​ធ្វើយ៉ាង​ណាឱ្យ​បាន​ស្អាត ក្នុង​ក្រសែ​ភ្នែក​អ្នក​ទាំង​ពួង។ តើការ​ខុសឆ្គង​ទាំងនោះ​មាន​អ្វីខ្លះ? មាន​វិធី​កែខៃ​ដើម្បី​ធ្វើឱ្យ​បាន​ប្រសើរ​ដែរឬ​ទេ?

រូបភាពទស្សនាវដ្ដីសុខភាពយើង

ចម្លើយ​ទាំងអស់​នេះ មិត្ដ​អ្នកអាន​អាច​ស្វែង​យល់បាន​ជាមួយ​ការ​បក​ស្រាយ​របស់​លោក​ស្រី សា​ពណ៌​នាយិ​កានៃ​សាលា​បង្រៀន​កែ​សម្ផស្ស​សា​ពណ៌ តាមរយៈ​ទស្ស​នាវដ្ដី សុខភាពយើង។

ប្រការ​ល្អគួរ​យល់ដឹង​នៅពេល​តុបតែង​មុខ

មុនចាប់​ផ្ដើម​តុបតែង​មុខ គួរតែ​មានការ​រៀបចំ​ឧប​ករណ៍​សម្រាប់​តុបតែង​ឱ្យបាន​សព្វ​គ្រប់​ទាំងអស់។ ការតុប​តែងមុខ​ក៏ តម្រូវ​ទៅលើ​ពន្លឺ​ផងដែរ ដូច្នេះ​ស្ដ្រី​ទាំងឡាយ​គួរ​ជ្រើស​រើស​កន្លែង​តុបតែង​ណា​ដែល​មាន​ពន្លឺ​គ្រប់​គ្រាន់ មិន​ងងឹត​ពេក​ដើម្បី​ងាយ​ស្រួល​ក្នុងការ​តុបតែង​ចៀស​វាង​លាប​ទៅមើល​ឃើញ​ស ឬ​ក្រាស់​ពេក។

កំហុស​ឆ្គងគួរ​ចៀស​វាង​នៅពេល​តុបតែង​មុខ

នៅរាល់​ពេលតុប​តែង​មុខ​ម្ដងៗ មាន​ស្ដ្រី​មួយ​ចំនួន​មិនបាន​ដឹងថា ត្រូវ​លាប​ពីណា​ទៅណា​មុននោះ​ទេ​ដោយ​គ្រាន់តែ​លាបឱ្យ​តែបានៗ ដែល​ធ្វើឱ្យ​ការតុប​តែងនោះ​មើលទៅ​មិន​ស្រស់​ស្អាត។ ប្រការ​ខុសនេះ​មិនសូវ​មាន​ច្រើន​ប៉ុន្មាន​ទេ​គ្រាន់តែ​មួយ​ផ្នែក​តូចតែ ប៉ុ​ណ្ណោះ ដែល​ចំណុច​ទាំងនេះ​សុភាព​ស្ដ្រីទាំង​ឡាយគួរ​កែ​លំអ​ទើប​ប្រសើរ។

1 . ការ​លាប​ម្សៅ ស្ដ្រី​មួយ​ចំនួន​មិនសូវ​មានការ​ថែរក្សា​ស្បែក​មុខបាន​ល្អទេ ដោយ​មិនមាន​ការទៅ​ម៉ាស្សា​ឬលាប​ឡេថែ ទាំស្បែក​ដែលធ្វើ​ឱ្យស្បែក​មិនទន់​ហើយ​គ្រើម។ នៅពេល​លាប​ម្សៅ​ម្ដងៗ មិនសូវ​ចូល​ឬលាប​ទៅឃើញ​ម្សៅ​នៅលើ​គោក។ សុភាព នារី​គួរ​ជ្រើស​រើស​ទីតាំង​ដែលមាន​ពន្លឺ​គ្រប់​គ្រាន់​ដើម្បី​កុំឱ្យ​លាបទៅ​ឃើញ​ក្រាស់​ពេកមិន​សមនឹង​ស្បែកក ដែល​យើង​ច្រើន​និយាយ​ថា មុខសក​ខ្មៅនោះ។

2 . ការគូស​ចិញ្ចើម ចិញ្ចើម​គឺជា​ចំណុច​ទាក់​ទាញ​មួយ​ប៉ុន្ដែ​មាន​ស្ដ្រី​មួយ​ចំនួន​នៅតែ​មិនទាន់​ចេះគូស​ឱ្យបាន​ប្រសើរ​នៅ ឡើយ​ទេ។ មាន​ស្ដ្រីខ្លះ​គូសទៅ​ធំម្ខាង​តូច​ម្ខាង ឬមិន​សក្ដិសម​ទៅនឹង​ទម្រង់​មុខ​របស់​ខ្លួន។

3 . ការ​គូស​ខ្ទង់​ច្រមុះ និង​បបូរ​មាត់ សុភាព​នារី​មួយ​ចំនួន​នៅមិន​ទាន់​ចេះគូស​បង្កើន​ខ្ទង់​ច្រមុះ​និង​វិធី​គូស​យ៉ាង​ណា​ដើម្បី កែ​ទម្រង់​មុខឬ​មាត់ឱ្យ​មើលទៅ​មានភាព​ស្រស់​ស្អាត​ដោយ​ប្រែក្លាយ​ពីគុណ​វិបត្ដិ្ដ​ឱ្យទៅ​ជាគុណ​សម្បត្ដិ​វិញនោះ​នៅឡើយ​ទេ។

សុភាព​នារី​គួរមាន​ការ​ត្រួត​ពិនិត្យ​ឱ្យបាន​ម៉ត់ចត់​នៅពេល​តុបតែង​រួច។ ប្រសិន​បើ​មើល​ទៅឃើញ​ថាមិន​បានល្អ​គ្រប់​កន្លែង  ទោះតិច​តួចក្ដី​គួរកែ​លំអ​ឱ្យបាន​ប្រសើរ​ឡើង​វិញ។ បើមើល​ទៅខុស​ច្រើន​ពេក ហើយ​មានការ​លំបាក​ក្នុងការ​កែ​លំអ​គួរលុប​ចោល​ទាំង អស់តែ​ម្ដងរួច​ចាប់ផ្ដើម​តុបតែង​សារជា​ថ្មី។

ដំ​បូន្មាន​អ្នក​ប្រឹក្សា

ប្រសិន​បើ​សុភាព​នារី​ដែល​នៅមិន​ទាន់ចេះ​ពីការ​តុបតែង​មុខឱ្យ​ស្រស់​ស្អាត និងត្រឹម​ត្រូវនោះ​ទេ​គួរតែ​ទៅ​សិក្សា​នូវ​ចំណេះ ដឹង​ទាំងអស់​នេះនៅ​កន្លែង​កែ​សម្ផស្ស​ដែលមាន​គ្រូ​ជំនាញ​ត្រឹមត្រូវ។ ចៀស​វាងការ​តុបតែង​មិន​ស្អាត​ព្រោះ​ភាព​ស្រស់​ស្អាត​មាន​សារៈ សំខាន់​ណាស់​ចំពោះ​ស្ដ្រី។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៧ ខែមេសា ឆ្នាំ២០០៨

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *