- បរិមាណមនុស្សបរិភោគ៖ ៤នាក់
- រយៈពេលរៀបចំគ្រឿង ៖ ១នាទី
- រយៈពេលចម្អិន ៖ ១នាទី
គ្រឿងផ្សំ
- ត្រីឆ្លាម
- ប៊ីចេង ១ស្លាបព្រាកាហ្វេ
- ម្ទេសហាវៃ ២ផ្លែ
- ស្ករស ២ស្លាបព្រាកាហ្វេ
- ម្ទេសផ្លោក ២ផ្លែ
- អំបិល ១ស្លាបព្រាកាហ្វេ
- ជីរណា ៥សរសៃ
- ទឹកត្រី កន្លះស្លាបព្រាកាហ្វេ
- ក្រូចឆ្មារ
- ខ្ទឹមក្រហម ៣កំពឹស
- ប្រេងឆា
ការរៀបចំគ្រឿងផ្សំ
- ត្រីឆ្លាមធ្វើហើយត្រូវលាងសម្អាតទឹកឱ្យស្អាត រួចព្រលះយកសាច់
- ម្ទេសហាវៃ និងម្ទេសផ្លោកលាងទឹករួចហាន់ជាសរសៃស្ដើងៗ
- ជីរណា លាងទឹករួចហាន់ជាកង់ៗប្រវែង១ថ្នាំងដៃ
- ក្រូចឆ្មារច្របាច់យកទឹក រួចចាក់ទឹកសាបចូលបន្ដិច និងដាក់ប៊ីចេង អំបិល ស្ករស ទឹកត្រី រួចកូរឱ្យចូលជាតិហើយទុកមួយអន្លើ
- ខ្ទឹមក្រហម បកសម្បករួចហាន់ជាបន្ទះស្ដើង។
វិធីធ្វើ
- ដាក់ខ្ទះលើចង្ក្រាន រួចចាក់ប្រេងឆាឱ្យក្ដៅ ទើបដាក់ត្រីឆ្លាមចៀនឱ្យឆ្អិនដែលទុកឱ្យត្រជាក់ រួចកាត់ជាកង់ៗ
- ចាក់ទឹកក្រូចឆ្មារដែលផ្សំរសជាតិហើយ រួចស្រូបពីលើត្រីឆ្លាម ជាការស្រេច។
ចំណាំ ៖ មុខម្ហូបនេះ ទាល់តែធ្វើជាមួយត្រីឆ្លាម ទើបឆ្ងាញ់ និងអាចទទួលទានជាមួយបាយស ឬធ្វើជាគ្រឿងក្លែមក៏បាន
- នៅពេលដួសដាក់ចាន ត្រូវរៀបចំត្រីឆ្លាមដាក់ពីក្រោម រួចដាក់ម្ទេសផ្លោកទើបតម្រៀបក្រូចឆ្មារជាបន្ទះស្ដើងៗនៅជុំវិញ ត្រីឆ្លាម ហើយរោយជីរណានៅពីលើ បន្ទាប់មកដាក់ម្ទេសហាវៃនៅចំហៀង ដាក់ខ្ទឹមក្រហមនៅពីលើដើម្បីឱ្យឃើញស្អាតគួរឱ្យចង់ ទទួលទាន។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៧ ខែមេសា ឆ្នាំ២០០៨
Leave a Reply