លាងសម្អាតក្រោយពេលរួមភេទ

សូម​​​ជម្រាប​​​សួរ! ខ្ញុំបាទ​​​ចង់​​​សួរ​​​ថាតើក្រោយ​​​ពី​​​ពេល​​​រួមភេទ​​​រួច គួរ​​​ទៅ​​​លាងទឹក​​​ដែរឬទេ។ ខ្ញុំ​​​ធ្លាប់ឮ​​​គេ​​​និយាយ​​​ថា ការ​​​មិន​​​លាង​​​សម្អាត អាច​​​នាំឱ្យ​​​ឆ្លង​​​រោគ ឬបង្ក​​​ជា​​​ជម្ងឺ​​​នានា។ ខ្ញុំរង់ចាំការឆ្លើយរបស់លោកវេជ្ជបណ្ឌិត។ លោក គ. ក. ណ អាយុ២៩ឆ្នាំ ក្រុងព្រះសីហនុ

វេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ ការអះអាងថា ការមិនលាងសម្អាតអាចនាំឱ្យឆ្លងរោគ ឬបង្កជាជម្ងឺមិនត្រឹមត្រូវទាំងស្រុងនោះទេ។ ពីព្រោះថា ខ្លួនប្រាណរបស់មនុស្សមិនកខ្វក់ដូចការគិតនោះទេ ទឹករំអិលទ្វារមាស និងទឹកកាមក៏មិនកខ្វក់នោះទេ។ ហេតុនេះការលាងសម្អាត ក្រោយពេលរួមភេទមិនមែនជាការតម្រូវជាដាច់ខាតនោះទេ។ ប៉ុន្ដែបើក្នុងករណីស្ដ្រីដែលលោកអ្នករួមភេទជាមួយនោះមានរោគឆ្លងបង្កដោយ មេរោគ ជាអាទិរលាកប្លោកនោម ឬធ្លាក់សនេះ លោកគួរតែទៅលាងសម្អាតផងដែរ ក្រោយពីមានការរួមភេទ។ លើសពីនេះទៅ លោកត្រូវទៅ ព្យាបាលដោយប្រើប្រាស់ថ្នាំជាមួយគ្រូពេទ្យជំនាញខាងកាមរោគ។ រឹតតែប្រសើរ ដៃគូទាំងពីរនាក់ គួរតែទៅទទួលការព្យាបាលទើបជាការ ប្រសើរ ព្រោះចៀសវាងក្រោយពីព្យាបាលហើយឆ្លងពីគ្នាទៅវិញទៅមកម្ដងទៀត។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦២ ខែមីនា ឆ្នាំ២០១១
Categories:

Leave a Reply

Your email address will not be published. Required fields are marked *