- បរិមាណមនុស្សទទួលទាន៖ ២នាក់
- រយៈពេលចម្អិន ៖ ១៥នាទី
គ្រឿងផ្សំ
- ខ្ទិះដូង យកតែខ្ទិះដើម
- ប៊ីចេង
- ត្រីរ៉ស់ដែលមានពង
- គ្រឿងបុកហើយ
- ម្សៅស៊ុប
- ទឹកត្រី
- ស្លឹកកន្ទួត បេះយកតែត្រួយ
- ស្លឹកក្រូចសើច ហាន់ជាសរសៃតូចៗ
- ស្ករស
- ដូងខ្ចី ១ផ្លែ
វិធីធ្វើ
1 . ជាដំបូងលោកអ្នកត្រូវយកត្រីរ៉ស់មកធ្វើ លាងទឹកឱ្យស្អាត ហើយហាន់ជាចំណិតតូចល្មម។ បន្ទាប់មកទៀតទើបដាក់ គ្រឿងដែលបានបុករួចនោះមកលាយជាមួយត្រី ក្បាលខ្ទិះ និងដាក់គ្រឿងផ្សំដែលមានដូចជាប៊ីចេង ម្សៅស៊ុបទឹកត្រី និងស្ករស ច្របល់ឱ្យចូលគ្នាសព្វទុកមួយឡែកសិន។
2 . លោកអ្នកគួរជ្រើសរើសយកដូងខ្ចីដែលតូចល្មម ហើយចោះមាត់ផ្នែកខាងលើឱ្យស្អាត(ដូចជាគម្រប) ដោយដាក់ស្លឹក កន្ទួតទ្រាប់ពីខាងក្រោមផង ទើបយកសាច់ត្រីក៏ដូចជាគ្រឿងដែលបានលាយចូលគ្នានោះមកដាក់ចូលក្នុងដូងខ្ចីនោះកុំភ្លេចដាក់ពងត្រីពី លើ ហើយយកទៅចំហុយ រយៈពេល១៥នាទី។ ពេលដែលឆ្អិនហើយ សូមលើកដាក់ចានដោយត្រូវចាក់ខ្ទិះដើមដាក់ពីលើប្រហែលជា កន្លះស្លាបព្រាបាយ ហើយទើបរោយស្លឹកក្រូចសើចពីលើថែមទៀត ជាការស្រេច។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៩ ខែមិថុនា ឆ្នាំ២០០៨
Leave a Reply