វិធី​៥​យ៉ាង​សម្រាប់​ជ្រើស​រើស​ខោ​ជើង​វែង

ជាការ​ពិបាក​ណាស់​ក្នុង​ការ​ញែក​ឱ្យ​ដាច់​ពីគ្នា​រវាង​ស្ដ្រី​និង​ភាព​ស្រស់​ស្អាត​នោះ មិន​ថា​សម្លៀក​បំពាក់ មុខ​មាត់​និង​សក់​នោះ ទេ គឺ​សុភាព​ស្ដ្រី​ពិត​ជា​យក​ចិត្ដ​ទុក​ដាក់។ លើស​ពីនេះ​ទៅ​ទៀត​សូម្បី​តែ​ផ្នែក​ខាង​ក្រោម​ដូច​ជាជើង​ក៏ត្រូវ​ការ​ជ្រើស​រើស​ខោ​ឱ្យ​បាន​សក្ដិ សម​ដែរ។ ខោ​មាន​ច្រើន​ប្រភេទ ដូចជា​ខោ​ជើង​វែង ខោ​ជើង​ស្ទើរ ខោ​ជើង​ខ្លី​ជា​ដើម​ដែល​ធ្វើឱ្យ​សុភាព​នារី​មាន​ការ​ពិបាក​ក្នុង​ការ ជ្រើស​រើស។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ខាង​ក្រោម​នេះជា​វិធី​ណែ​នាំ​សម្រាប់​ជួយ​ឱ្យ​លោក​ស្រីអ្នក​នាង​កញ្ញា​អាច​ជ្រើស​រើស​ខោ​ជើង​វែង​ដែល​ស្លៀក​ទៅ​សម​នឹង​រាង​កាយ​បាន។

1 . ខោ​មាន​ចង្កេះ​សំយេះ​សម្រាប់​ស្រីៗ​ដែល​មាន​ជើង​វែង​ស្រឡូន

ម៉ូត​ខោ​ជើង​វែង​បែប​នេះ ត្រូវ​បាន​គេ​កាត់​ដេរ​ឱ្យ​មាន​ចង្កេះ​ធ្លាក់​សំយេះ​គឺ​កាត់​ឱ្យ​ចង្កេះ​ខោ​នៅ​ខ្ពស់​ពីលើ​ត្រគាក​បន្ដិច។ ពី ព្រោះ​ជា​មូល​ហេតុ​ដែល​ខាន​មិន​បាន​សម្រាប់​តម្រូវ​នឹង​មនុស្ស​ដែល​មាន​ដៃជើង​វែងៗ និង​តូច​ស្រឡូន​មាន​ក្បាល​ពោះ​រាប​ស្មើ។ ក្នុង ករណី​នេះ​សុភាព​នារី​ថែម​ទាំង​អាច​ស្លៀក​ខោនេះ​ទៅ​តាម​របៀប​សិច​ស៊ី​បំផុត​ដើម្បី​ចូល​រួម​ក្នុង​រាត្រី​កម្សាន្ដ​មួយ​ដោយ​ពាក់​ជា​មួយ​អាវ ខើច​ដែល​បញ្ចេញ​រន្ធ​ផ្ចិត។ ផ្ទុយ​មក​វិញ សម្រាប់​លោក​ស្រីអ្នក​នាង​កញ្ញា​ដែល​មាន​រាង​ស្ដើង​គួរ​ជ្រើស​រើស​ស្លៀក​ខោ​ជើង​វែង​ដែល​មាន ចង្កេះ​ខ្ពស់ ដើម្បី​មើល​ទៅឱ្យ​ឃើញ​ជើង​វែងៗបន្ដិច។

2 . ខោ​រឹប​រាង​លើ និង​រីក​ជើង​ក្រោម​សម្រាប់​ស្រីៗ​ដែល​មាន​មាឌ​ស្គម

ដោយ​សារ​តែ​ខោ​រឹប​រាង​នេះ​កាត់​ពី​សាច់​ក្រណាត់​យឺត​ទើប​ធ្វើឱ្យ​លោក​ស្រី​អ្នក​នាង​កញ្ញា​ស្លៀក​ទៅ​លេច​ចេញ​រាង​សង្ហា​តាំង ពី​ចង្កេះ​រហូត​ដល់​ភ្នែក​គោល​ដែល​កាន់​តែ​ធ្វើ​ឱ្យ​លេច​ឃើញ​រាង​ស្គម​យ៉ាង​ច្បាស់​ក្រឡែត។ ដូច្នេះ​ដើម្បី​ស្លៀក​ទៅ​ឃើញ​សមរម្យ​នោះ លុះ​ត្រា​តែ​លោក​ស្រី​អ្នក​នាង​កញ្ញា​ជ្រើស​រើស​ឱ្យសម​នឹង​រាង​រៅ ទើប​មើល​ទៅ​សម​ស្អាត​ឥត​ខ្ចោះ។ បើ​សិន​ជាមាន​កំ​ភួន​ជើង​ស្វិត​ពេក សុភាព​នារី​ត្រូវ​ជ្រើស​រើស​យក​ខោ​រឹប​ដែល​មាន​ជើង​រីក​ធំ​ចាប់​ពី​ក្បាល​ជង្គង់​ទៅ​ដែល​ជាការ​ជួយ​លាក់​កំបាំង​កំភួន​ជើង​សង្វិត។

3 . ខោ​រាង​ដើម​បារី​ជួយ​ធ្វើ​ឱ្យ​រាង​មាន​ទ្រង់​ទ្រាយ​ស្រឡូន

ជាមួយ​នឹង​ទម្រង់​ខោ​ដែល​មាន​រាង​រៀវ មាន​ខ្សែ​ក្រវាត់​សំប៉ែត មាន​ជីប​រាង​នៅ​លើ​ពោះ​ឬនៅ​ខ្នង​មាន​ហោ​ប៉ៅ​ចំហៀង ទាំង​សង​ខាង និង​មាន​ខ្សែ​រូត​នៅ​កៀន​បណ្ដាល​ឱ្យអ្នក​ស្លៀក​មាន​រាង​កាន់​តែ​ស្គម​ស្ដើង។ ពីព្រោះ​ជាង​ត្រូវ​កាត់​ឱ្យប៉ុន​រាង ប៉ុន្ដែ​មិន​ឱ្យ​រឹប ជាប់​សាច់​ឡើយ។ បើ​សិន​ជា​លោក​ស្រី​អ្នក​នាង​កញ្ញា​មាន​រាង​ធាត់​មូល​ត្រូវ​ស្លៀក​ខោ​បែប​នេះ​ដែល​មាន​ពណ៌​ក្រមៅ។

4 . ខោ​មាន​ជីប​ភ្លី​ជួយ​ធ្វើឱ្យ​អ្នក​ធាត់​ស្លៀក​ទៅ​ឃើញ​ស្គម

សូម​ជ្រើស​រើស​ម៉ូត​ខោ​ដែល​ដេរ​បត់​ជា​ផ្នត់​ភ្លី​សំប៉ែត​ទ្រេត​ចេញ​មក​ក្រៅ សាច់​ក្រណាត់​អាច​ជួយ​បិទបាំង​ភាពមាន​ក្បាល ពោះ​បន្ដិច និងជួយ​ឱ្យ​លោកស្រី​អ្នកនាង​កញ្ញា​មាន​រាងធាត់​ស្លៀកទៅ​លេច​ចេញ​រាងស្គម​ស្រឡះ​ទៀត​ផង។ ខោ​នោះត្រូវ​កាត់​ជា​មួយ សាច់​ក្រណាត់​ឆ្នូត​ទទឹង ក្រណាត់​ក្រឡា​ចត្រង្គ​ឬក្រណាត់​ក្រឡា​ដែល​មាន​ពណ៌​គ្រប់​យ៉ាង​តាម​ចំណង់​ចំណូល​ចិត្ដ​របស់​លោកស្រី​អ្នក នាង​កញ្ញា។ បើកាត់​ឱ្យមាន​ជើងត្រង់​មើល​ទៅ​មាន​រាង​ដូច​ខោ​ប្រុស បើកាត់​រាងជើង​ស្ដួចក្រោម​វារឹត​តែធ្វើ​ឱ្យរាង​កាន់តែ​រៀវតូច​ថែម ទៀត។

5 . ខោ​ជើង​ទូលាយ​ជួយ​បន្លំ​លាក់​ភាព​ធាត់​មូល

ខោ​ម៉ូតនេះ​ត្រូវកាត់​ឱ្យមាន​ជើង​ត្រង់ និង​ទូលាយ គ្មាន​ហោ​ប៉ៅ​ជា​មួយ​ចង្កេះ​កៅស៊ូ​ដែល​ដេរពី​សាច់​ក្រណាត់​ពណ៌​ក្រមៅ។ ខោបែប​នេះជួយ​លាក់​បំពួន​ភាពធាត់​មូល​របស់​មិត្ដ​នារីបាន​ដោយ​មិនឱ្យ​មើល​ឃើញ​ច្បាស់​ពីភាព​កំប៉េង​កំប៉ោង​ទេ។ ដើម្បី​ឱ្យកាន់​តែ សក្ដិ​សម​ជាង​នេះ​ទៅ​ទៀត​លោក​ស្រីអ្នក​នាង​កញ្ញា​ត្រូវ​ជ្រើស​រើស​យក​សាច់​ក្រណាត់​ណា​ដែល​ទន់​ហើយ​ស្ដើង។

បណ្ដាំ​ផ្ញើ

ប្រសិន​បើចង់​បាន​សម្លៀក​បំពាក់​ដែល​សម​សួន​នឹង​រូប​រាង​នោះ​លោក​ស្រីអ្នក​នាង​កញ្ញា​ទាំង​ឡាយ​ត្រូវដឹង​ពី​ទំហំ​រាង​ឱ្យ​បាន ច្បាស់។ ជាង​នេះ​ទៅ​ទៀត​សូម​លឬ​សាក​ល្បង ហើយ​មើល​កញ្ចក់​ឱ្យ​ប្រាកដ​ក្នុង​ចិត្ដថា​សម​ទើប​ទិញ។ បើមិន​ដូច​នេះសូម​រក​អ្នក​ជំនាញ ដើម្បី​ជួយ​លោក​ស្រីអ្នក​នាង​កញ្ញា។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣១ ខែសីហា ឆ្នាំ២០០៨

Categories: , , ,

Leave a Reply

Your email address will not be published. Required fields are marked *