របៀប​វាស់​កាត់​វ៉ែន​តា

ដោយ​សារ​សេចក្ដី​ត្រូវការ​របស់​មនុស្ស​លោក​សព្វ​ថ្ងៃមិន​ចេះ​គ្រប់​គ្រាន់​ដូច្នេះ​ហើយ​បាន​ជាអ្នក​វិទ្យា​សាស្ដ្រ​បាន​ខិត​ខំ​ស្រាវ ជ្រាវ​យ៉ាង​ខ្លាំង​ក្លា ដើម្បី​បំពេញ​នូវ​សេចក្ដី​ត្រូវ​ការ​ទាំង​នេះ​របស់​មនុស្ស។ យ៉ាង​ណាមិញ​ផ្នែក​ខាង​ប្រព័ន្ធ​អុប​ទិច​និយាយ​ដោយ​ផ្នែកៗ ខាង​កញ្ចក់​វ៉ែន​តាវិញ​ក៏គេ​ខិត​ខំ​ស្រាវ​ជ្រាវ​រុក​រក​ប្រភេទ​កញ្ចក់​ផ្សេងៗ​ដែល​មាន​គុណ​ប្រយោជន៍​ចំពោះ​អ្នក​ប្រើ​ប្រាស់ ដើម្បី​តម្រូវ​តាម អ្នក​ជម្ងឺ​ភ្នែក​ទាំង​ឡាយ​ផង​ដែរ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនា​វដ្ដី សុខភាពយើង បាន​ធ្វើ​ការ​សម្ភាសន៍​ជាមួយ​លោក​វេជ្ជ​បណ្ឌិត អេង គឹម​បូរិទ្ធ​ឯក​ទេស​ចក្ខុ​រោគ​នៃ​មន្ទីរ​ពេទ្យ បង្អែក​ក្រុង​ភ្នំពេញ​ដោយ​លោក​បាន​ផ្ដល់ជា​បទ​សម្ភាសន៍​យ៉ាង​ក្បោះ​ក្បាយ​ដែល​ទាក់​ទិន​ទៅនឹង​របៀប​វាស់​កាត់​វ៉ែនតា​ឱ្យបាន​ត្រឹម​ត្រូវ បំផុត ក្នុង​ការ​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ។

ការ​វាស់​កាត់​វ៉ែន​តា មាន​ន័យ​ដូច​ម្ដេច?

ការ​វាស់​កាត់​វ៉ែន​តា គឺជា​ការ​ពាក់​វ៉ែន​តា​មួយ​ប្រភេទ​ដែល​តម្រូវ​ទៅតាម​ភ្នែក ហើយ​មាន​លក្ខណៈ​ងាយ​ស្រួល​ក្នុង​ការ​សម្លឹង​មើល ដោយ​មាន​ការ​វាស់​វែង​ត្រឹម​ត្រូវ​មុន​នឹង​ធ្វើការ​ប្រើ​ប្រាស់។ វាមាន​ប្រយោជន៍​ចំពោះ​មនុស្ស​មួយ​ចំនួន​ដែល​មាន​បញ្ហា​ភ្នែក និង​សម្រាប់​អ្នក​ដែល​ធ្វើការ​ងារ​នៅក្នុង​ការិយា​ល័យ ដើម្បី​ទប់​ទល់​នឹង​ចំណាំង​ផ្លាត​ផ្សេងៗ​ពី​ពន្លឺ​កុំព្យូទ័រ​និង​ពេល​ដែល​ទៅណា​មក​ណា ជា​ពិសេស​ពេល​ចេញ​មក​ខាង​ក្រៅ​ដែល​អាច​ការពារ​ពី​ពន្លឺ​ព្រះអាទិត្យ​បាន​យ៉ាង​ងាយ​ស្រួល​ទៀត​ផង។

ផល​ប្រយោជន៍​នៃការ​វាស់​កាត់​វ៉ែន​តា

កញ្ចក់​វ៉ែន​តា​មាន​ផល​ប្រយោជន៍​ច្រើន​ទៅតាម​ប្រភេទ​ជម្ងឺ​ភ្នែក​របស់​មនុស្ស​ម្នាក់ៗ។ កញ្ចក់​វ៉ែន​តាមាន​វត្ថុ​ធាតុ​ផ្សំជា​ច្រើន ប្រភេទ ដើម្បី​កំណត់​នូវ​ចំណាំង​បែរ​របស់​វា​ផ្ទាល់​ដែល​ជាអត្រា​នៃ​ល្បឿន​របស់​ពន្លឺ​នៅក្នុង​សុញ្ញ​កាស​ធៀប​ទៅនឹង​សារ​ធាតុ​ផ្សំ​ដែល បាន​ផ្ដល់​ឱ្យ។ ចំណាំង​ដែល​ទាប​ជាង​គេនៃ​ការ​ងាក​របស់​កាំរស្មី​គឺ​សន្ទស្សន៍​ចំណាំង​បែរ​របស់​ខ្យល់។ ធាតុ​ផ្សំនៃ​កញ្ចក់​វ៉ែន​តា​តិច ឬ​គ្រឿង សម្រាប់​ផ្សំ​ឡើង​នោះ​កោង ឬបត់​ធ្វើឱ្យ​ពន្លឺ​ឆ្លង​កាត់​មាន​សន្ទស្សន៍​នៃ​រីហ្វ្រេក​សិន​9​រថេរាចតិៀនប​របស់​ធាតុ​ផ្សំ ពិសេស​ត្រូវ​កំណត់​នូវ កម្រាស់​របស់​កញ្ចក់​ដែល​ធ្វើពី​ធាតុផ្សំ​ទាំង​នោះ។ សន្ទស្សន៍​ចំណាំង​បែរ​នៃ​អំណាច​បក់​កាំ​រស្មី​កាន់តែ​ខ្ពស់ សណ្ឋាន​កញ្ចក់​ក៏កាន់​តែ ស្ដើង។ ពេល​បច្ចុ​ប្បន្ន​នេះ គេ​មាន​កញ្ចក់​ពីរ​ប្រភេទ​គឺ​កញ្ចក់​ធ្វើ​ពី​កែវ​និង​កញ្ចក់​ធ្វើពី​ប្លាស្ទិក។ កញ្ចក់​ប្លាស្ទិក​មាន​ទម្ងន់​ស្រាល​ជាង​កញ្ចក់ កែវ​ពាក់​កណ្ដាល ហើយ​មិន​ងាយ​បែក​បាក់​ទេ​ប៉ុន្ដែ​កញ្ចក់​កែវ​មាន​ភាព​ស្ដើង​ជាង ហើយ​មិន​ងាយ​ឆ្កូត​ជាង​កញ្ចក់​ប្លា​ស្ទិក វាអាច​ការ​ពារ ភ្នែក​ពីការ​ចាំង​របស់​ពន្លឺថ្ងៃ​បាន​ល្អជាង​កញ្ចក់​ប្លា​ស្ទិក​ដែល​មិន​ជ្រលក់​ពណ៌​(កញ្ចក់​មិន​ស្រអាប់​ការពារ​ពន្លឺ)។

ជា​ទូទៅ​កញ្ចក់​ប្លាស្ទិក​មាន​ការ​និយម​ជាង​កញ្ចក់​កែវ ពីព្រោះ​វា​មាន​ទម្ងន់​ស្រាល​ជាង​ហើយ​គេ​អាច​ដាក់​ពណ៌​បាន​ច្រើន​ពណ៌ ទៀត​ផង។ ជា​ពិសេស​កញ្ចក់​ប្លាស្ទិក​វា​មាន​គុណ​ប្រយោជន៍ ដោយ​សារ​គេ​ប្រៀប​ធៀប​នូវ​កម្រាស់​របស់​វា​ទាំង​ពីរ។ គេអាច​ដឹង​បាន​ថា កញ្ចក់​ណា​ជា​កញ្ចក់​ប្លាស្ទិក ឬ​កញ្ចក់​កែវ​បាន​ដោយ​ងាយ​គឺគ្រាន់​តែ​គោះវា​ថ្នមៗ​ទៅលើ​កញ្ចក់​នោះ​ដោយ​ប្រើ​ម្រាម​ដៃ។ បើ​កញ្ចក់​នោះ ឮសូរ​សម្លេង​ស្ទក់​គឺជា​កញ្ចក់​ប្លាស្ទិក តែបើ​វាមាន​សម្លេង​ស្រួយ​វាជា​កញ្ចក់​កែវ។

ការ​ជ្រើស​រើស​កញ្ចក់​តាម​តម្រូវ​ការ

ការ​ដាក់​ពណ៌ និង​ការ​ដែល​មាន​ស្រទាប់​ពិសេស​ការពារ​ពន្លឺ​ទៅលើ​កញ្ចក់ វាអាច​ជួយឱ្យ​ភ្នែក​នៅ​ពេល​ធ្វើ​ការ​ឬ​ពេល​ធ្វើ សកម្ម​ភាព​ប្រចាំ​ថ្ងៃ​របស់​អ្នក​ប្រព្រឹត្ដ​ទៅបាន​យ៉ាង​ស្រួល។ ខាង​ក្រោម​នេះជាប្រ​ភេទ​កញ្ចក់​ខ្លះៗ​ដែល​នឹង​លើក​យក​មក​បង្ហាញ។

  • កញ្ចក់​ហ្វូតូ​ក្រូម៉ិច (Photo​chromic) កញ្ចក់​ប្រភេទ​នេះ​ផលិត​មកពី​កញ្ចក់​ក្រោន​9​ជរៀន glass)​ជា​ពិសេស​គេ​ផលិត វា​ប្រឆាំង​ទប់​ទល់នឹង​ពន្លឺ​ថ្ងៃ។ វាប្រែ​ពណ៌​ទៅជា​ងងឹត​នៅ​ពេល​យើង​ធ្វើការ​នៅ​ក្រោម​ពន្លឺ​ថ្ងៃ​ប៉ុន្ដែ​វានឹង​ទៅជា​ពណ៌​ស្រាល​ថ្លា​វិញ​នៅ ពេល​ដាក់វា​នៅ​ទី​ងងឹត ឬ​កន្លែង​គ្មាន​ពន្លឺ​ថ្ងៃ។ ដូច្នេះ​កញ្ចក់​ហ្វូតូ​ក្រូម៉ិច​អាច​ផ្លាស់​ប្ដូរ​ពណ៌​របស់​វាទៅ​តាម​កាលៈ​ទេសៈ​នៃ​ពន្លឺ ហើយ​មាន គុណ​ប្រយោជន៍​ចំពោះ​មនុស្ស​ទូទៅ​ដែល​ប្រើវា​នៅ​ទីវាល​តាម​ទី​កន្លែង​ធ្វើការ​ឬតាម​ការិ​យា​ល័យ​ផ្សេងៗ។

    រូបភាពទស្សនាវដ្ដីសុខភាពយើង
  • កញ្ចក់​ប៉ូ​ឡា​រេ (Po​la​re​zed) គេ​ផលិត​វា​ឡើង​ដោយ​ជាតិ​ប្លាស្ទិក ពិសេស​វា​អាច​ជួយ​ទប់​ទល់ ញំង​ពន្លឺ​និង​ជួយ​ទប់​ស្កាត់ ការ​ចាំង​ផ្លាត​ពីពន្លឺ​ព្រះ​អាទិត្យ។
  • កញ្ចក់​កែវ​ជួយ​រារាំង​ពន្លឺ​ព្រះ​អាទិត្យ​ជាង​កញ្ចក់​ប្លា​ស្ទិក ដែល​បណ្ដាល​មកពី​លក្ខណៈ​ធម្ម​ជាតិ​ផ្ទាល់​របស់​វា។ ប៉ុន្ដែ​កញ្ចក់ ប្លាស្ទិក​ដែល​មាន​ស្រទាប់​ការពារ​ពន្លឺក៏​អាច​ការ​ពារ​បាន​ល្អ​ដែរ​លើក​លែង​តែ​កញ្ចក់​ប្លាស្ទិក​នោះ​មិន​ជ្រលក់​ពណ៌​ប៉ុណ្ណោះ។
  • ចំពោះ​កញ្ចក់​ពណ៌​ខ្មៅ ឬ​ពណ៌​ទឹក​តែ ត្រូវ​បាន​គេ​ផលិត​ឡើង​ដើម្បី​ការ​ពារ​ពន្លឺ​ថ្ងៃ។ ដូច្នេះ​រាល់​ការ​ចេញ​ទៅខាង​ក្រៅ លោក​អ្នក​គួរតែ​ពាក់វា​ឱ្យ​បាន​ជាប់​លាប់។
  • ចំពោះ​កញ្ចក់​ដែល​មាន​ស្រទាប់​ការពារ UV យើង​អាច​ពាក់​ការពារ​ពន្លឺ​ផ្សេងៗ​បាន​ខ្លះ​ដែរ​ដូចនេះ​គេ​ពាក់វា​នៅ​ពេល​ធ្វើ ការ​នៅ​ក្នុង​ការិ​យា​ល័យ ពេល​ប្រើ​ប្រាស់​កុំព្យូ​ទ័រ​ជា​ដើម។
  • មាន​កញ្ចក់​ដទៃ​ទៀត​ដែល​គេ​ផលិត​វា​ឡើង​ពី​ស្រទាប់​ពិសេស​ដើម្បី​បន្ថយ​កាំ​រស្មី​អវិជ្ជ​មាន​ចំពោះ​កិច្ច​ការ​ក្នុង​កុំព្យូទ័រ។   ទោះ​បីជា​យ៉ាង​ណាក៏​ដោយ​កញ្ចក់​ទាំង​ពីរ​ប្រភេទ​(កញ្ចក់​កែវ​និង​កញ្ចក់​ប្លាស្ទិក)​ត្រូវ​បាន​ផលិត​ឡើង​ដោយ​ដាក់​ឱ្យ​មាន​នូវ​ស្រទាប់​ការ ពារ ដើម្បី​បន្ថយ​កម្ដៅ​9​រថេ​រាច​តិៀនប។

ផល​វិបាក​នៃ​ការ​ប្រើ​វ៉ែន​តាមិន​បាន​វាស់​កាត់​ត្រឹម​ត្រូវ

ការ​ប្រើ​ប្រាស់​វ៉ែន​តា​ជាការ​សំខាន់​ណាស់​សម្រាប់​អ្នក​ដែល​មាន​បញ្ហា​ភ្នែក​មួយ​ចំនួន។ ម្យ៉ាង​វិញ​ទៀត​នោះ​មាន​មនុស្ស​មួយ ចំនួន​ទៀត​ពាក់​វាមិន​មកពី​កត្ដា​ភ្នែក​ទេ គឺគេ​ពាក់វា​ដើម្បី​ភាព​ស្រស់​ស្អាត​តែ​ប៉ុណ្ណោះ។ បើ​លោក​អ្នក​ពាក់​គ្រាន់​ជា​ភាព​ទាក់​ទាញ​នោះ វាក៏​មិន​អី​ដែរ។ ដោយ​ឡែក​បើ​លោក​អ្នក​ដែល​ពាក់​វ៉ែន​តា​ពេល​មាន​បញ្ហា​ភ្នែក​ឬ​ពាក់​ក្នុង​ន័យ​ការពារ​ពី​ពន្លឺ​ថ្ងៃ ពន្លឺ​ចំណាំង​ផ្លាត​ពី កញ្ចក់​កុំព្យូទ័រ​ជា​ដើម នោះ​បើ​មិន​ពាក់​ទេ វាធ្វើ​ឱ្យ​ភ្នែក​ស្រវាំង ឈឺ​កែវ​ភ្នែក រកាំ​ភ្នែក​ចេះតែ​ឧស្សាហ៍​ហូរ​ទឹក​ភ្នែក​នៅ​ពេល​ខិតខំ សម្លឹង​ជា​ដើម។ គាត់​អាច​នឹង​ប្រឈម​មុខ​ទៅនឹង​ជម្ងឺ​ភ្នែក​មួយ​ចំនួន​ទៅ​ថ្ងៃ​ក្រោយ​បើគាត់​នៅតែ​មិន​ប្រើ​ប្រាស់​វ៉ែន​តា​ទេ​នោះ។ ការ ពាក់​វ៉ែន​តាមិន​ត្រូវ​ចេះ​តែ​ពាក់​នោះ​ទេ​មុន​នឹង​ពាក់​ត្រូវ​ទៅ​ពិនិត្យ​ភ្នែក​ឱ្យបាន​ត្រឹម​ត្រូវ​អំពី​រោគ​សញ្ញា​ភ្នែក​របស់​អ្នក ហើយ​មាន​បទ បញ្ជា​ពីគ្រូ​ពេទ្យ​ត្រឹម​ត្រូវ​ទៀត​រឹត​តែ​ប្រសើរ។

ដំបូ​ន្មាន​អ្នក​ជំនាញ

ចំពោះ​លោក​អ្នក​ដែល​មាន​បញ្ហា​ផ្នែក​កែវ​ភ្នែក គួរតែ​ប្រើ​ប្រាស់​វ៉ែន​តា​មួយ​ដែល​ធ្វើការ​វាស់​ភ្នែក​ឱ្យ​បាន​ត្រឹម​ត្រូវ​និង​ជាក់ លាក់​មួយ ព្រោះ​វា អាច​ជួយ​លោក​អ្នកឱ្យ​មើល​ឃើញ​ច្បាស់ និង​មាន​ប្រយោជន៍​ជា​ច្រើន​ដែល​អាច​ជួយ​ការពារ​ភ្នែក​ពីពន្លឺ​ផ្សេងៗ ដែល​លោក​អ្នក​តែងតែ​មាន​ការ​ប៉ះ​ពាល់​វាជា​រៀង​រាល់​ថ្ងៃ​នោះ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៣ ខែតុលា ឆ្នាំ២០០៨

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *