មិនមែនតែនៅពេលបច្ចុប្បន្ននេះទេ ដែលស្ដ្រីខ្មែរពូកែ មានចំណេះដឹង និងមានស្នាដៃជាច្រើននោះទេ។ បើយើងក្រឡេក មើលប្រវត្ដិសាស្ដ្រខ្មែរតាំងពីសម័យដើមដំបូង មានស្ដ្រីដែលពូកែជាច្រើនដែលបានរួមចំណែកកសាងប្រទេសដែលមានបន្សល់ទុក ស្នាដៃរហូតមកដល់បច្ចុប្បន្ននេះ។ ក្នុងឱកាសថ្ងៃ៨ មីនា ទិវាសិទ្ធនារីខួបលើកទី៩៩ឆ្នាំនេះ សូមស្វែងយល់ជាមួយទស្សនាវដ្ដី សុខភាពយើង នូវស្នាដៃនានាដែលស្ដ្រីខ្មែរបានបន្សល់ទុក គួរឱ្យស្ងើចសរសើរមកដល់សម័យបច្ចុប្បន្ននេះ តាមរយៈការរលឹកឡើង វិញរបស់ឯកឧត្ដមបណ្ឌិត រស់ ចន្ដ្រាបុត្រ អនុប្រធានរាជបណ្ឌិតសភា។
ស្ដ្រីពូកែប្រចាំប្រវត្ដិសាស្ដ្រ
នៅក្នុងសង្គមខ្មែរកន្លងមកមានទស្សនៈពីរនៅជាមួយគ្នា ដែលមួយបញ្ជាក់ពីការលើកតម្កើងស្ដ្រី គឺសង្គមមាតាធិបតេយ្យ និងមួយទៀតក្នុងន័យបន្ដុះបង្អាប់ រើសអើង មាក់ងាយ គឺស្ដ្រីវិលចង្ក្រានមិនជុំ។ បើទោះបីជាមានទស្សនៈនិងការយល់ឃើញក្រោមផ្នត់ គំនិតមើលងាយមើលថោកស្ដ្រីយ៉ាងណាក៏ដោយ ក៏ស្ដ្រីខ្មែរបានតស៊ូយ៉ាងស្វិតស្វាញ ដើម្បីភាពត្រចះត្រចង់នៃប្រទេសជាតិមិនចាញ់ បុរសប៉ុន្មានដែរ។ ស្ដ្រីដែលបានរួមចំណែកកសាងប្រវត្ដិសាស្ដ្រកម្ពុជា យើងខ្ញុំសូមលើកមកជម្រាបជូនដូចតទៅ។
1 . ស្ដ្រីជាស្ដេចដែលគ្រប់គ្រងប្រទេស ៖ នៅក្នុងប្រវត្ដិសាស្ដ្រនៃកម្ពុជាចារឹកយ៉ាងច្បាស់លាស់អំពីក្សត្រិយ៍ពីរអង្គ ដែល មានស្នាព្រហស្ថក្នុងការកសាងប្រទេសជាតិរបស់យើងនៅពេលនោះ។
- ព្រះនាងសោមា ឬព្រះនាងនាគ ៖ ព្រះមហាក្សត្រដំបូងនៃកម្ពុជាគឺព្រះនាងសោមា ដែលតាមឯកសារចិនមានឈ្មោះថា
ព្រះនាងលីវយីដែលព្រះនាងជាអ្នកដែលគ្រប់គ្រងកម្ពុជារហូតដល់មានស្ដេចមួយអង្គមកពីប្រទេសឥណ្ឌា ដែលមានព្រះនាមថា កៅ ឌិណ្ឌវរ្ម័ន។ ការចងសម្ព័ន្ធមេត្រីរវាងស្ដេចទាំងពីរអង្គបានធ្វើឱ្យប្រទេសកម្ពុជានាសម័យនោះមានការរីកចម្រើន ដោយមានការរួបរួម ជាតិសាសន៍នានា។ ស្នាដៃដែលព្រះនាងមាននាសម័យនោះ គឺព្រះនាងបានការពារទឹកដីកម្ពុជា ចេះទទួលយកការចងសម្ព័ន្ធជាមួយ បរទេស ដើម្បីកសាងប្រទេសជាតិ រួមបញ្ចូលសាសន៍ដទៃឱ្យទៅជាខ្មែរតែមួយ ក្លាយទៅជាមហានគរដ៏រុងរឿងមួយនាសម័យនោះ។ - ព្រះមហាក្សត្រិយ៍ ស៊ី សុវត្ថិ កុសមៈនារីរត្នសេរីវឌ្ឍនា ៖ ព្រះនាងជាព្រះមាតារបស់ព្រះវររាជបិតាព្រះបាទនរោត្ដម សីហនុ។ បើទោះបីជាពុំមានការតែងតាំងជាផ្លូវការយ៉ាងណាក៏ដោយ ក៏ក្នុងកំឡុងពេលដែលព្រះបាទនរោត្ដមសុរាម្រិតចូលទិវង្គតទៅ កម្ពុជាមិនបានជ្រើសរើសព្រះមហាក្សត្រទៅតាមច្បាប់រដ្ឋធម្មនុញ្ញទេ។ ផ្ទុយទៅវិញព្រះមហាក្សត្រិយ៍នេះហើយ ដែលជាតំណាងរបស់ ព្រះមហាក្សត្រ បើទោះបីជារដ្ឋធម្មនុញ្ញឆ្នាំ១៩៤៧បានចែងថា នៅកម្ពុជាមិនអាចមានស្ដេចស្រីសោយរាជ្យសម្បត្ដិបានទេ។ ហេតុនេះ ហើយព្រះមហាក្សត្រិយានីអង្គនេះទទួលព្រះរាជកិច្ចដឹកនាំប្រទេសជាតិនាអំឡុងពេលអន្ដរកាលនោះ។ ចំពោះស្នាដៃដ៏លេចធ្លោរបស់ ព្រះមហាក្សត្រិយានីកុសមៈនោះ គឺព្រះនាងបានរៀបចំឱ្យមានរបាំព្រះរាជទ្រព្យ ដែលខ្មែរស្ទើរតែបាត់បង់ទម្រង់ដើមទៅហើយ នៅពេលដែលសៀមឈ្លានពានទឹកដី ហើយនាំរបាំនេះទៅកាឡៃជារបាំរបស់គេនោះ។ ព្រះនាងបានកែទម្រង់របាំនេះសារជាថ្មីឱ្យមាន លក្ខណៈទន់ភ្លន់ជាខ្មែរដូចពីមុន ព្រះនាងបានប្រមូលផ្ដុំអ្នកសិល្បៈវប្បធម៌ដើម្បីកែច្នៃរបាំនេះ ដោយរាប់តាំងពីសម្លៀកបំពាក់គ្រឿង ក្បូរក្បាច់លម្អផ្សេងៗ រហូតដល់របាំព្រះរាជទ្រព្យនេះបានត្រូវចុះក្នុងបញ្ជីជាបេតិកភណ្ឌពិភពលោកអរូបីរហូតមកដល់បច្ចុប្បន្ននេះ។
- ព្រះនាងជ័យរាជាទេវី ៖ មូលហេតុដែលអាចចាត់ទុកថា ព្រះនាងជាអ្នកដែលប្រកាន់ខ្ជាប់នូវការប្រតិបត្ដិសាសនានោះក៏ ព្រោះតាមរយៈសិលាចារឹកដែលកត់ត្រាដោយព្រះនាងឥន្ទ្រទេវីនោះបានអធិប្បាយបង្ហាញថា “ព្រះមហេសីរបស់ព្រះបាទជ័យវរ្ម័នទី៧ ព្រះនាងជ័យរាជាទេវីប្រៀបបានទៅនឹងព្រះនាងសិតាដែលកំពុងតែព្រាត់ពីស្វាមី គឺព្រះរាម។ ព្រះរាមគឺព្រះបាទជ័យវរ្ម័នទី៧។ ឯស្ដេចចាមប្រៀបបានទៅនឹងក្រុងរាពណ៍។ នៅពេលដែលព្រះស្វាមីយាងចេញទៅធ្វើសង្គ្រាមនឹងខ្មាំង ព្រះនាងជ័យរាជាទេវីបាន ចូលកាន់សីល កាន់ត្រណម គោរពទៅកាន់ក្បួនខ្នាតប្រពៃណីមិនធ្វេសប្រហែសសោះឡើយ។ ព្រះនាងតែងតែខំស្វាធ្យាយន៍ធម៌ បួងសួងបន់ស្រន់សុំឱ្យព្រះស្វាមីបានជួបតែសេចក្ដីសុខ និងជ័យជំនះឈ្នះលើសត្រូវ។ ព្រះនាងមានរូបរាងកាយស្គមស្គាំង ហើយមិន យកចិត្ដទុកដាក់នឹងសក់របស់ព្រះនាងឡើយ។ កាលបើនឹកឃើញទៅដល់ព្រះស្វាមីម្ដងៗ ព្រះនាងតែងតែឈឺចុកចាប់ពើតក្នុងទ្រូង។ តែការឈឺចុកចាប់នេះ ធ្វើឱ្យព្រះនាងសប្បាយរំសាយទុក្ខទៅវិញ។ ព្រះនាងជ័យរាជាទេវីស្មោះត្រង់រងចាំការវិលត្រឡប់របស់ព្រះ ជ័យវរ្ម័នជានិច្ច”។ ក្រៅពីអ្វីដែលបានបញ្ជាក់លើសិលាចារឹកនេះ ព្រះនាងជ័យរាជាទេវីបានជួយដល់ព្រះជ័យវរ្ម័នទី៧ជាច្រើនក្នុងការ កសាងប្រទេសជាតិនៅពេលនោះដែលបានក្លាយជាមហានគរ មហាអំណាចមួយ។ ព្រះនាងបានផ្ដល់ជាគំនិតផ្សេងៗ ដូចជាកសាង មន្ទីរពេទ្យ សាលាសំណាក់ជាដើម ដែលមានចំនួនដ៏ច្រើននាសម័យកាលនោះ។ ព្រះនាងជ័យរាជាទេវីជាអគ្គមហេសីដ៏កំពូល ជាទី ប្រឹក្សា ជាអ្នកដែលគិតគូរអំពីសាសនា អ្នកប្រតិបត្ដិសាសនា ដែលហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីជួយស្វាមីក្នុងការកសាង ប្រទេសជាតិ។
- លោកយាយពេញ ៖ ស្ដ្រីចំណាស់ម្នាក់នេះបានធ្វើឱ្យមានទីក្រុងភ្នំពេញមកដល់សព្វថ្ងៃនេះ ព្រោះលោកយាយបានប្រមូល ផ្ដុំកម្លាំងអ្នកស្រុកអ្នកភូមិដើម្បីពូនភ្នំមួយដើម្បីធ្វើជាទីសក្ការៈបូជានូវព្រះអង្គមានព្រះភ័ក្ដ្របួនដែលលោកយាយបានជួបប្រទះនៅពេលដែលលោកយាយស្រង់ដើមគគីរធំមួយដែលអណ្ដែតទឹកនៅទន្លេបួនមុខ។ លោកយាយជាអ្នកដែលបានកសាងទីតាំង ដែល ក្រោយមកព្រះបាទពញាយ៉ាតបានកសាងរាជធានីរហូតដល់បច្ចុប្បន្ននេះ។
2 . ស្ដ្រីដែលពូកែខាងអក្សរសាស្ដ្រ ៖ តំណែងនេះត្រូវបានប្រគល់ថ្វាយដល់ព្រះនាងឥន្ទ្រទេវី។ ព្រោះព្រះនាងជាស្ដ្រីម្នាក់ ដែលមានវិជ្ជាខ្ពង់ខ្ពស់ មានប្រាជ្ញាភ្លឺថ្លាមោះមុត ឈ្លាសវៃ ពូកែល្បីល្បាញខាងវិជ្ជាអក្សរសាស្ដ្រ មានធម៌មេត្ដាសន្ដោស ហើយជា សាស្ដ្រចារ្យដែលបង្ហាត់បង្រៀននៅសកលវិទ្យាល័យនៃមហានគរ។ កូនចៅជំនាន់ក្រោយអាចស្គាល់ព្រះនាងបានតាមរយៈការចារ សិលាចារឹករបស់ព្រះនាងនៅប្រាសាទភិមានអាកាសស្ដីអំពីភាពជាស្ដ្រីគ្រប់លក្ខណ៍របស់ព្រះនាងជ័យរាជាទេវី ដែលជាប្អូនស្រីរបស់ព្រះ នាង និងជាព្រះមហេសីរបស់ព្រះបាទជ័យវរ្ម័នទី៧។
3 . ស្ដ្រីដែលពូកែខាងផ្នែកជំនឿ សាសនា ៖ មានស្ដ្រីពីរអ្នកដែលលេចធ្លោនៅក្នុងផ្នែកនេះ ៖
ឆ្លងតាមការជម្រាបជូនខាងលើនេះ លោកអ្នកពិតជាបានជ្រាបនូវស្នាដៃមហាសាលរបស់ស្ដ្រីខ្មែរយើងដែលមិនអាចខ្វះបាន ទោះក្នុងកាលៈទេសៈណាក៏ដោយ។ ស្ដ្រីថ្វីត្បិតតែមានកម្លាំងកាយមិនមាំមួនដូចបុរស តែកម្លាំងចិត្ដ ភាពអត់ធ្មត់មានច្រើនជាងបុរស ឆ្ងាយណាស់។ ការឱ្យតម្លៃទៅលើស្ដ្រីពិតជាត្រូវតែមាន ព្រោះសូម្បីតែនៅបរទេសក៏មានសុភាសិតមួយពោលថា ៉នៅក្នុងលោកនេះបើ គ្មានស្ដ្រីទេ នោះអំពើអាក្រក់ក៏ពុំអាចកើតមាន អំពើល្អក៏មិនមានដូចគ្នាដែរ”។
បុគ្គលម្នាក់ៗទោះបីបុរសក្ដីស្ដ្រីក្ដី អាចមានគុណសម្បត្ដិ សមត្ថភាព និងទេពកោសល្យខុសប្លែកគ្នា តែភាពខុសគ្នានេះ ពុំអាចកែប្រែតម្លៃរបស់មនុស្សបានឡើយ។ សិទ្ធិស្ដ្រីគឺជាសិទ្ធិមនុស្ស និងជាអំណាចរបស់ស្ដ្រីដែលធ្វើអ្វីៗបានតាមសមត្ថភាព និង លទ្ធភាពដោយអនុលោមទៅតាមច្បាប់ និងសីលធម៌។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៨ ខែមិនា ឆ្នាំ២០០៩
Leave a Reply