ស៊ី​សុវត្ថិ សម្រស់​ស្រស់ថ្លា​ដោយ​សារ​សុខភាព​ល្អ

លោក ស៊ី​សុវត្ថិ ត្រូវបាន​ទស្សនិក​ជន​ទូទៅ​ស្គាល់​ថា ជាតារា​ចម្រៀង​ប្រុស​មួយ​រូបមាន​រូប​សង្ហានៅ​ក្នុង​ផលិតកម្ម KH។ ដោយ​សារតែ​មា​នកេរ្ដិ៍ឈ្មោះ​ល្បី សម្ដី​ផ្អែម ថែមទាំង​សម្រស់​ស្រស់​សង្ហា​ទៀត​នោះ បានធ្វើ​ឱ្យនារី​ជាច្រើន​បាក់ចិត្ដ​ស្រឡាញ់ និ​ងចង់ បានរូប​លោកមក​ធ្វើជា​ម្ចាស់ឃុំ​គ្រង​បេះដូង។ ប្រជា​ប្រិយ​ភាព​របស់លោក​មិនត្រឹ​មតែទាក់​ទាញ​អារម្មណ៍​របស់មិត្ដ​ទស្សនិក​ជននោះ ទេ សូម្បី​តែតារា​ចម្រៀង​ស្រីនៅ​ក្នុង​ផលិត​កម្ម​មួយចំនួន​ក៏បាន​ចាប់ចិត្ដ​លួចស្រឡាញ់​រូបលោក​ដែរ។ តើចង់​ដឹងទេ​ថា លោក ស៊ី​សុវត្ថិ មាន​គន្លឹះ និង​វិធីសាស្ដ្រ​អ្វីខ្លះ​នៅក្នុង​ការ​ទាក់ទាញ​សុភាពនា​រីដ៏ច្រើន​បែប​នេះ?

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​ឱ្យអស់​ភាព​មន្ទិល​សង្ស័យ លោក ស៊ី​សុវត្ថិ បាន​ទម្លាយ​នូវ​អាថ៌​កំបាំង​នៃការ​ថែរក្សា​សម្ផស្ស ដែលជា​គន្លឹះនៃ​ការទាក់ ទាញ​អារម្មណ៍​មួយ ហើយ​ថែមទាំង​បាន​លាត​ត្រដាង​ពីប្រវត្ដិ​ជីវិត​មុនចូល​សិល្បៈ​របស់​លោក​ជម្រាប​ជូនដល់​ប្រិយ​មិត្ដអ្នក​អាន​ទាំង អស់ តាម​រយៈ​ទស្ស​នាវដ្ដី សុខភាព​យើង។

ប្រវត្ដិ​មុនចូល​សិល្បៈ

ស្របពេល​ដែល​ទម្លាយ​អាថ៌​កំបាំង​នៃការ​ថែរក្សា​សម្រស់ និង​សុខភាព លោក ផុង ស៊ីសុវត្ថិ ដែល​ជាតារា​ចម្រៀង​ល្បីឈ្មោះ បោះ​សម្លេង​មួយ​រូប​ប្រចាំ​នៅក្នុង​ផលិតកម្ម KH Promotion បានលាត​ត្រដាង​ពី​ប្រវត្ដិ​ជីវិត​ពិតឱ្យ​ដឹង​ថា ៖ មុនពេល​ឈានចូល​ប្រឡូក នៅក្នុង​វិស័យ​សិល្បៈ លោកគឺ​ជាយុវ​សិស្សម្នាក់​ដែលសិក្សា​នៅក្នុង​ខេត្ដ​បន្ទាយ​មានជ័យ។ បើ​និយាយ​ពីជីវ​ភាពអាច​និយាយ​បានថា​ស្ថិត នៅក្នុង​កម្រិត​មួយ​មធ្យម ដោយ​លោក​ឪពុក និងអ្នក​ម្ដាយមាន​មុខរបរ​ជាអ្នក​ជំនួញ និងមាន​បើកភោជនី​យដ្ឋាន​តូចមួយ។ ដំបូង​ឡើយ លោកគ្រាន់​តែជា​យុវជន​ម្នាក់ដែលចូ​លចិត្ដ​វិស័យ​សិល្បៈ​តែ​ប៉ុណ្ណោះ។ ក្រោយពី​បាន​បញ្ចប់​ថ្នាក់ទី​១២ លោកបាន​មក​បន្ដការ​សិក្សានៅ ក្រុង​ភ្នំពេញ។ សំណាង​ល្អលោក​មានឱកាស​បញ្ចេញស​ម្លេងដ៏​ក្រអួន​របស់​លោក បានធ្វើ​ឱ្យម្ចាស់​ផលិត​កម្ម​ពេញ​ចិត្ដ ហើយ​បាន​អនុញ្ញាត ឱ្យច្រៀង​ថតដាក់​ស៊ីឌី។ កេរ្ដិ៍​ឈ្មោះ​របស់​តារា​ចម្រៀង​សម្បូរ​ស្នេហ៍​ស៊ីសុវត្ថិ ត្រូវបាន​ល្បី​ខ្ចរខ្ចាយ​តាមរយៈ​បទចម្រៀង​ចង្វាក់កន្ដ្រាក់ អារម្មណ៍​មួយ​ដែល​មាន​ចំណង​ជើង​ថា “ខ្លាច​កម្ម​ដូចពូ” និងមាន​បទ​ចម្រៀង​ជាបន្ដ​បន្ទាប់​ជាច្រើន​ទៀត។ រហូត​មកដល់​ពេល​បច្ចុប្បន្ន នេះ បទ​ចម្រៀង​របស់​លោក​បានចេញ​លក់​សរុប​ប្រមាណ​ជាង៦០​បទ​ហើយ។

    ការ​ថែរក្សា​សម្រស់

    នៅក្នុង​អាជីព​ជាតារា​ចម្រៀង និង​តារា​សម្ដែង ការ​តុបតែង​រាងកាយ និងការ​ថែរក្សា​សម្ផស្ស​ឱ្យមាន​ភាព​ស្រស់​ស្អាត ដើម្បី ទាក់​ទាញ​អារម្មណ៍​គួរជាទី​គយគន់​នោះ មិនអាច​ធ្វេស​ប្រហែស​បាន​ឡើយ។ ចំពោះ​លោក ស៊ីសុវត្ថិ បាន​ជ្រើស​រើស​នូវវិធី​សាស្ដ្រ ថែរក្សា​សម្រស់ និងរាង​កាយងាយ​ៗសាមញ្ញ​មួយ​ចំនួន​ដូចដែល​បាន​រៀប​រាប់ខាង​ក្រោម​នេះ ៖

  • ការ​ថែរក្សា​ស្បែក ៖ មិនថា​ចំពោះ​តែស្ដ្រី ឬ​បុរស​នោះ​ទេ បញ្ហា​ថែរក្សា​ស្បែក​ផ្ទៃ​មុខ និងដង​ខ្លួន គឺជា​រឿងសំ​ខាន់​បំផុត ដែល​ត្រូវតែ​យកចិត្ដ​ទុក​ដាក់ ជា​ពិសេស​អ្នកដែល​មាន​អាជីព​ជាអ្នក​សិល្បៈ។ ទម្លាប់​មួយ​ដែល​ស៊ីសុវត្ថិ​តែងតែ​អនុវត្ដន៍ គឺមុន​ចូល ដំណេក​ លោកតែង​តែប្រើ​ផលិតផល​ជំនួយ​ស្បែក​មុខ។ លុះដល់​ពេលព្រឹក​ក្រោយពី​ក្រោក​ពី​ដំណេក លោកតែង​តែប្រើ​នូវ​ផលិត​ផល លាង​សម្អាត​ផ្ទៃមុខ​ម្យ៉ាង(ហ្វម) ដែលអាច​ជួយផ្ដល់​នូវភាព​សំណើម​ដល់​ស្បែក និងកាត់​បន្ថយ​ជាតិ​ខ្លាញ់។ ម្យ៉ាង​វិញទៀត​មុន ពេល​ផាត់​មុខ​ចេញ​សម្ដែង លោកតែង​តែប្រើ​នូវឡេ ឬម្សៅ​ទ្រនាប់​ស្បែក ហើយ​ក្រោយ​ពេលថត ឬសម្ដែង​ចប់គឺ​ត្រូវ​ប្រញាប់​ទៅលាង សម្អាត​មុខ​ជាមួយ​សាប៊ូ ឬទឹក​ក្ដៅឧណ្ហ​ៗជានិច្ច។
    ដោយ​ឡែក​ចំពោះ​ការថែ​រក្សា​ស្បែក​ដងខ្លួន បុរស​សង្ហារូប​នេះមាន​វិធី​សាស្ដ្រ​សាមញ្ញ​មួយ គឺនៅ​ពេលដែល​ធ្វើ​ដំណើរ​ចេញ ទៅ​ក្រៅ ទោះបី​អង្គុយនៅ​ក្នុង​រថយន្ដ​ក្ដី ភាគច្រើន​លោកតែង​តែពាក់​អាវដៃ​វែង​ដើម្បី​ការពារ​កម្ដៅ​ថ្ងៃ។ ចំពោះ​បញ្ហា​សាប៊ូ​ដុសខ្លួន​វិញ លោកមិន​សូវយក​ចិត្ដទុក​ដាក់​ប៉ុន្មាន​នោះទេ គឺគ្រាន់​តែប្រើ​សាប៊ូ​ដុំធម្មតា​ដុសលាង​ជម្រះ​កាយ​នៅពេល​ងូតទឹក​តែ​ប៉ុណ្ណោះ។
  • ការថែ​រក្សាសក់ ៖ ជាការ​ពិតណាស់​នៅក្នុង​អាជីព​ជាអ្នក​សិល្បៈ​ដូចជា​រូបលោក ការតុប​តែងម៉ូត​សក់គឺ​ជារឿង​មួយ​ដែល មិនអាច​ចៀស​ផុត ទាមទារ​ការថែ​ទាំជា​ចាំបាច់។ លោក ស៊ី​សុវត្ថិ បញ្ជាក់​ប្រាប់ថា លោកមិន​សូវគាប ឬផ្លុំ​នោះទេ ព្រោះជា​ហេតុនាំ ឱ្យ​សរសៃ​សក់ងាយ​នឹងខូច។ លើសពី​នេះទៅ​ទៀត ដើម្បីឱ្យ​សរសៃ​សក់មាន​សុខភាព​ល្អ លោកបាន​ជ្រើស​រើសនូវ​ផលិត​ផល​ជំនួយ សរសៃស​ក់មួយ​ចំនួន ដូចជា​សាប៊ូ​កក់សក់ ប្រេង​បន្ទន់ ឬប្រេង​អប់សក់​ដើម្បី​ជំនួយ​បន្ថែម។
  • រូបភាពទស្សនាវដ្ដីសុខភាពយើង
  • ការថែ​រក្សា​ភ្នែក ៖ មិនថា​ចំពោះ​តារា​សម្ដែង តារា​ចម្រៀង ឬមាន​អាជីព​អ្វីនោះ​ទេ បញ្ហា​ភ្នែកគឺ​ជារឿង​មួយដែល​ត្រូវតែ យកចិត្ដ​ទុកដាក់​បំផុត។ នៅពេល​ដែលធ្វើ​ដំណើរ​ចេញ​ទៅ​ក្រៅ ស្ទើរ​គ្រប់ពេល​ស៊ីសុវត្ថិ​និយម​ប្រើវ៉ែន​តាការពារ​ពន្លឺ​ព្រះអាទិត្យ ជា​ពិសេសលោក​តែងតែ​ឧស្សាហ៍​ជួបអ្នក​ជំនាញ ដើម្បី​ទទួល​យកនូវ​ការណែ​នាំ និងធ្វើ​ការពិនិត្យ​កែវ​ភ្នែក។
  • ការថែ​ទាំសុខភាព​មាត់ធ្មេញ ៖ មនុស្ស​គ្រប់រូប​អាចមាន​ស្នាម​ញញឹម​ប្រកប​ទៅដោយ​ភាពទាក់​ទាញ គឺ​អាស្រ័យ ដោយ​សារ​ធ្មេញ។ ប៉ុន្ដែ​បើកាល​ណាធ្មេញ​មានបញ្ហា ឬមាត់​មានក្លិន​មិនល្អ នោះ​សម្រស់​ពិតជា​ធ្លាក់ចុះ​មួយក​ម្រិតជា​មិនខាន។ ដូច្នេះ ហើយ​ទើប​តារាច​ម្រៀងនេះ​តែងតែ​យកចិត្ដ​ទុកដាក់​យ៉ាង​ខ្លាំង យ៉ាងហោច​ណាស់ការ​សម្អាត​មាត់ធ្មេញ​ត្រូវបាន​ធ្វើឡើង​ចំនួន​៣ដង យ៉ាងតិច​ក្នុង​មួយថ្ងៃ​ក្រោយពេល​បរិភោគ​អាហារ។ លើសពី​នេះទៅ​ទៀត លោកបាន​ប្រើទឹក​ថ្នាំខ្ពុរ​មាត់ដើ​ម្បីការពារ​កុំឱ្យ​មានក្លិន​មិន ល្អ ដែល​ជាបច្ច័យ​មួយរំខាន​ដល់ការ​ទំនាក់​ទំនង​គ្នាប្រចាំ​ថ្ងៃ។

ការ​ថែរក្សា​សុខភាព​រាងកាយ

  • ការ​ទទួល​ទានចំណី​អាហារ ៖ ការ​បរិភោគ​ចំណី​អាហារ​ប្រកប​ទៅដោយ​អនាម័យ​គឺនាំ​មកនូវ​សុខភាព​ល្អ។ ជា​ចំណូល​ចិត្ដ របស់​លោក​ចំពោះ​ម្ហូប​អាហារ​គឺលោក​ចូលចិត្ដ​ទទួល​ទាន​បន្លែជាង​សាច់ ព្រោះសាច់​អាចមាន​សម្បូរ​ទៅដោយ​ជាតិ​ខ្លាញ់ ដែលជា​ហេតុ អាច​ធ្វើឱ្យ​មានការ​ប៉ះពាល់​ដល់​សម្លេង​របស់​លោក។
  • ការ​ទទួល​ទាន​ដំណេក ៖ នៅក្នុង​អាជីព​ជាតារា​ចម្រៀង និង​សម្ដែង គឺតម្រូវ​ឱ្យលោក​មានភាព​មមាញឹក​ជាមួយ​ការងារ​ជា ខ្លាំង មានពេល​ខ្លះត្រូវ​ថតសម្ដែង​កាយវិការ​នៅពេល​យប់ ដែលជា​ហេតុធ្វើ​ឱ្យការ​ទទួល​ទាន​ដំណេក​មិន​គ្រប់គ្រាន់។ ប៉ុន្ដែ​ទោះបី​ជា យ៉ាង​ណាក៏​ដោយ លោក​តែងតែ​មាន​ទម្លាប់​មួយគឺ​គេង​បង្គ្រប់​នៅពេល​សម្រាក​ពីការ​ងារ ឬពេល​ទំនេរ។

ម្យ៉ាង​វិញទៀត​លោកតែង​តែឆ្លៀត​ពេល​យ៉ាងហោ​ចណាស់​មួយថ្ងៃ​ត្រូវ​ចំណាយ​ពេល៣០​នាទីក្នុង​ការធ្វើ​លំហាត់​ប្រាណ​ដែរ ព្រោះ​លោក​យល់ថា​សុខភាព​ល្អទើប​ធ្វើឱ្យ​ជីវិត​ប្រសើរ។

ដំបូន្មាន​របស់​ស៊ីសុ​វត្ថិ

សូមបង​ប្អូនគ្រប់​គ្នាព្យាយាម​ធ្វើ​លំហាត់​ប្រាណ​ខ្លះទើប​ជាការ​ប្រសើរ។ ព្រោះ​កីឡា​នាំមក​នូវ​សុខភាព កីឡា​នាំមក​នូវ សម្រស់ ហើយ​កីឡា​គឺជា​ដៃគូ​នៃ​សម្រស់។ មាន​សុខភាព​ល្អ មាន​សម្រស់​ស្រស់​ថ្លា គឺជា​បំណង​ប្រាថ្នា​របស់​មនុស្ស​គ្រប់រូប។

ប្រវត្ដិ​រូប​សង្ខេប

  • ឈ្មោះ ៖ ផុង ស៊ីសុវត្ថិ
  • អាយុ ៖ ២៥ឆ្នាំ
  • កម្ពស់ ៖ ១,៧៥ម៉ែត្រ
  • ទម្ងន់ ៖ ៧៥គីឡូក្រាម
  • បងប្អូន ៖ ០២នាក់ ប្រុស០២​នាក់​(ជាកូន​ច្បងក្នុង​គ្រួសារ)
  • អាជីព ៖ តារាចម្រៀង និងសម្ដែង
  • កម្រិតវប្បធម៌ ៖ និស្សិត​មហា​វិទ្យាល័យ​ឆ្នាំទី២ ជំនាញ​គ្រប់គ្រង
  • ស្ថានភាព​គ្រួសារ ៖ នៅលីវ
  • បំណង​ទៅថ្ងៃ​អនាគត ៖ ធ្វើជាអ្នកជំនួញ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៨ ខែមិនា ឆ្នាំ២០០៩

Categories: , , ,

Leave a Reply

Your email address will not be published. Required fields are marked *