វិបត្ដិ​ផ្លូវចិត្ដ​របស់​អ្នកធាត់​ជ្រុល

ទាំងស្ដ្រី និង​បុរស តែងតែ​មាន​កង្វល់​ចិត្ដ​ចំពោះ​ការឡើង​ទម្ងន់​ខ្លួនកាន់​តែធាត់​ទៅៗ ជារៀង​រាល់​ថ្ងៃ។ រហូត​ទៅដល់ មនុស្សមួយ​ចំនួន​ស្អប់​ខ្លួនឯង ដែល​កើតមក​មានរូប​រាងមិន​ស្រស់​ស្អាត​ដូចជា​អ្នក​ដទៃ ស្លៀក​សម្លៀក​បំពាក់​អ្វីក៏​មិន​សក្ដិសម ដើរទៅ ណាមក​ណាពិបាក​នឹងចូល​ចំណោម​គេ ដោយ​សារតែ​ខ្លួនឯង​មានរូប​រាងមិន​ស្រស់​ស្អាត ធ្វើឱ្យ​មានការ​តូចចិ​ត្ដចំពោះ​ខ្លួនឯង​ជាខ្លាំង។ អ្វីដែល​គួរឱ្យ​ចាប់​អារម្មណ៍​ជាងនេះ​ទៅទៀត​នោះ គឺអ្នក​ដែលធាត់​កំពុង​ប្រឈម​មុខទៅ​នឹងជម្ងឺ​ជាច្រើន ដែល​អាច​បណ្ដាល​ឱ្យមាន គ្រោះ​ថ្នាក់​ទៅដល់​សុខ​ភាពគួរ​ឱ្យព្រួយ​បារម្ភ ដែល​នៅលើ​ពិភព​លោក​កំពុងតែ​គិតពី​បញ្ហា​នេះ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្ស​នាវដ្ដី សុខភាព​យើង បានលើក​យក​ប្រធានបទ​ស្ដីអំពី​អ្នកមាន​វិបត្ដិ​ផ្លូវចិត្ដ​ដោយ​សារ​ជម្ងឺធាត់​ជ្រុលយក​មកបក ស្រាយ​ជូន​ប្រិយមិត្ដ​អ្នកអាន តាម​រយៈកា​របកស្រាយ​របស់​លោកសា​ស្ដ្រាចារ្យ សោមច័ន្ទ សុវណ្ណ​ដារា អនុ​ប្រធាន​ដេប៉ាតឺ​ម៉ង់ចិ​ត្ដវិទ្យា នៃ​សកលវិទ្យាល័យ​ភូមិន្ទ​​ភ្នំពេញ។

មូល​ហេតុដែល​ធ្វើឱ្យ​ធាត់

បច្ចុប្បន្ន​នេះអត្រា​អ្នកដុះ​ក្បាលពោះ​បានកើ​នឡើងគួរ​ឱ្យកត់​សម្គាល់។ ដោយ​គ្រូពេទ្យ​ទូទាំង​ពិភព​លោក​បានវាយ​តម្លៃ​ដូចៗ គ្នាថា អ្នកធាត់​ដុះក្បាល​ពោះមាន​អត្រាកើន​ឡើងជា​លំដាប់ ហើយអ្វី​ដែលជា​ក្ដីព្រួយ​បារម្ភ និងមាន​ផល​ប៉ះពាល់​ចំពោះ​រាងកាយ​នោះ គឺជម្ងឺ​មួយ​ចំនួន មានដូច​ជាជម្ងឺ​បេះដូង រោគ​លើស​ឈាម ឬរោគ​ស្ទះស​រសៃឈាម​ដោយ​សារមាន​ជាតិខ្លាញ់​ច្រើន។ ប្រសិន​បើខ្វះ​ការ ថែទាំក៏​អាច​ឈានទៅ​ដល់​ដំណាក់​កាលនៃ​ជម្ងឺ​បេះដូង​ធ្ងន់ធ្ងរ ហើយ​អ្វីដែល​គេប្រទះ​ឃើញ និងគួរ​ឱ្យភ័យ​ខ្លាចនោះ គឺការធា​ត់ដុះ​ក្បាល ពោះ ដែល​វាជា​មូលហេតុ​ធ្វើឱ្យ​កើតមាន​ជម្ងឺទឹក​នោមផ្អែម​បាន យ៉ាង​ងាយផង​ដែរ។

នៅពេល​ដឹងថា ធាត់ដុះ​ក្បាលពោះ​ហើយ លោកអ្នក​ត្រូវចាប់​ផ្ដើមធ្វើ​ការ​សម្រក​ក្បាល​ពោះ។ វិធី​ល្អបំផុត​គឺការ​ហាត់​ប្រាណ ឱ្យបាន​ជាប់លាប់​ជា ប្រចាំ យ៉ាង​ហោច​ណាស់​មួយ​សប្ដាហ៍​ឱ្យបាន​៣ថ្ងៃ មួយ​ថ្ងៃមិន​តិចជា​ង៣០​នាទី​ឡើយ។ កត្ដ្កា​សំខាន់​បំផុត​នោះ គឺការ​តាំងចិត្ដ​ពិតក្នុង​ការ​សម្រក​ទម្ងន់ ឬ​សម្រក​ក្បាល​ពោះនោះ​ឯង។ មូលហេតុ​ជាច្រើន​ដែល​បណ្ដាល​ឱ្យមនុស្ស​ធាត់ មាន​កត្ដា​មួយ ចំនួ​នដែល​អាច​បណ្ដាល​មកពី​ចំណី​អាហារដែ​លបរិភោគ​ប្រចាំ​ថ្ងៃ មាន​កម្រិត​ច្រើន​ហួស​ប្រមាណ​ពេក និង​អាហារ​ដែល​សម្បូរ​ទៅ​ដោយ ជាតិ​ខ្លាញ់ច្រើន។ នៅពេល​បច្ចុប្បន្ន​នេះ អាហារ​ដែលដាក់​លក់នៅ​លើទី​ផ្សារ ឬនៅ​តាមទី​កន្លែង​ទំនើប​មួយ​ចំនួន ភាគច្រើន​សម្បូរ​ទៅ ដោយសា​​រជាតិដែល​ធ្វើឱ្យ​មនុស្ស​ងាយនឹង​ធាត់​ណាស់ ដូចជា​មាន់​បំពង ដំឡូង​បារាំង​បំពង សាំងវិច ហែមប៊ឺ​ហ្គឺ ប្រហិត​នានាដែល​មាន ពណ៌​ក្រហម​ជាដើម។

ធាត់​បណ្ដាល​ឱ្យមាន​វិបត្ដិ​ផ្លូវចិត្ដ

តាមការ​សិក្សា​របស់​អ្នក​ស្រាវ​ជ្រាវបាន​ឱ្យដឹង​ថា ភាគរយ​របស់ម​នុស្សធាត់​មានកាន់​តែច្រើន​ឡើងៗ នៅតាម​បណ្ដា​ប្រទេស នានា។ បើនៅ​ប្រទេស​ដែលជឿន​លឿន គេមាន​មន្ទីរពេទ្យ​សម្រាប់​មនុស្សធាត់​ហើយចង់​សម្រក​ទម្ងន់ ដោយ​មានអ្នក​មើលថែ​រក្សា យ៉ាង​យកចិត្ដ​ទុកដាក់ និងត្រឹម​ត្រូវក្នុង​ការមើល​ថែរក្សា ក្នុងគោលបំ​ណងច​ង់ឱ្យអ្នក​ជម្ងឺស្រក​ទម្ងន់ឡើង​វិញ។ ចំណែក​ឯនៅ​ប្រទេស កម្ពុជាយើងចាំ​បាច់ត្រូវ​ធ្វើការ​បញ្ចុះទម្ងន់​ដោយ​ខ្លួន​ឯង ដោយ​មានមនុស្ស​មួយ​ចំនួន​ជ្រើស​រើស​យកប្រភេទ​ថ្នាំផ្សេង​ៗគ្នា និងនាំ​ចូលពី ប្រទេស​ផ្សេងៗ ដើម្បី​មកធ្វើ​ការ​សម្រក​ទម្ងន់​របស់​ខ្លួន ឬអាច​បង្អត់​អាហារ ហាត់​ប្រាណ​ជាដើម។ អ្នកធាត់​អាចមាន​ជម្ងឺធ្លាក់​ទឹកចិត្ដ និង​ជម្ងឺហូបច្រើន​ខុស​ប្រក្រតី ដែលជា​កត្ដាធ្វើ​ឱ្យខូច​រាង​របស់​ខ្លួន និងមាន​ជម្ងឺ​មួយ គឺលែង​ជឿជាក់​លើខ្លួន​ឯងតែម្ដ​ង។

កាលណា​មនុស្ស​ធាត់ធ្វើ​ឱ្យរាង​កាយមិន​សូវ​ស្អាត ដែលធ្វើ​ឱ្យអ្នក​នោះលែង​ហ៊ាន​ប្រឈម​មុខទៅ​ក្នុង​សង្គម​ជាតិ ផ្ដាច់ខ្លួន ចេញ​ពីចំណោម​មនុស្ស​ម្នា ឬទីក​ន្លែងណាដែ​លមាន​មនុស្ស​ច្រើន។ ទង្វើ​នេះយូរៗ​ទៅ ធ្វើឱ្យ​អ្នកធាត់​ក្លាយខ្លួន​ជាមនុស្ស​ឯកោ ចូល ចិត្ដនៅ​ម្នាក់ឯង ខ្វះភាព​កក់ក្ដៅ​ជាដើម។

ផល​ប៉ះពាល់​ចំពោះ​អ្នក​ធាត់

ផល​អវិជ្ជមាន​ចំពោះ​មនុស្ស​ធាត់ មិន​ត្រឹមតែ​ធ្វើឱ្យ​មានកើត​ជាវិបត្ដិ​ផ្លូវចិត្ដ និង​ជម្ងឺ​នានា​ដែលបាន​រៀបរាប់​ខាងលើ​នោះទេ ប៉ុន្ដែ​វាអាច​មានឥទ្ធិ​ពលចំពោះ​សង្គម​ជាតិជា​ច្រើនទៀត។ ឧទាហរណ៍ ចំពោះ​មនុស្ស​ធាត់ម្នាក់ ពេលណា​គាត់ចេញ​ដើរទៅ​ខាងក្រៅ អ្នក​ដទៃ​បង្អាប់គាត់​ថាគាត់​ធាត់ពេក មិន​ស្អាត រាងដូច​ជ្រូក មិន​សក្ដិសម​ជាដើម ដែល​ធ្វើឱ្យ​ទឹកចិត្ដ​របស់​គាត់ខឹង​នឹងពាក្យស​ម្ដីទាំង នោះ បង្កើតឱ្យ​មានជម្លោះ​ឈ្លោះ​ប្រកែក​គ្នាក៏​មាន។ មួយ​វិញទៀត​ប្រទេស​កម្ពុជា​មិនទាន់​ផលិតថ្នាំ​ដែលអាច​ការពារ​ភាពធាត់​នេះនៅ ឡើយ​ទេ ដែលធ្វើ​ឱ្យអ្នកធាត់​ជាច្រើន​ខិតខំ​ស្វះស្វែងរ​កជំនួយ​ថ្នាំតាម​រយៈប្រ​ទេសនានា​នៅលើ​ពិភព​លោក នាំឱ្យ​ចំណាយ​អស់ថវិ​កា ច្រើន និង​ចំណាយ​អស់ពេល​វេលា​ច្រើន។ ដូច្នេះ​មនុស្ស​ធាត់មាន​ឥទ្ធិពល​ជាច្រើន ទីមួយ​គឺចំពោះ​ខ្លួនឯង​ផ្ទាល់ បន្ទាប់​មកទៀត​ចំពោះ គ្រួសារ​អ្នកជិត​ខាង ទើបឈាន​ទៅដល់​សង្គម​ជាតិ។

ដំ​បូន្មាន​អ្នក​ជំនាញ

សូម​លោកអ្នក​កុំបណ្ដែត​បណ្ដាយ​ឱ្យខ្លួន​ឯងធាត់​ជ្រុលឱ្យ​សោះ ព្រោះការ​ធាត់នេះ​វាជះ​ឥទ្ធិពល​ជាច្រើន​ទៅដល់​លោកអ្នក និងសង្គម​ជាតិថែម​ទៀតផង។ បើសិន​ជាលោក​អ្នកធាត់ ត្រូវមាន​វិធាន​ការការ​ពារខ្លួនកុំ​ឱ្យធាត់ត​ទៅទៀត ឬក៏​សម្រក​ទម្ងន់​ជាង នេះបន្ដិច​ទៀត។ អ្វីដែល​ជាគ្រឹះ​សំខាន់​នោះ គឺការតាំ​​ងចិត្ដថា​នឹងធ្វើវា​ឱ្យបាន​សម្រេច ហើយ​លោកអ្នក​នឹង​ទទួល​បានប្រសិទ្ធ​ភាពមួយ ចំពោះការស​ម្រកទម្ងន់​ជាក់ជា​មិនខាន​ឡើយ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៨ ខែមិនា ឆ្នាំ២០០៩

Categories: , , , ,

Leave a Reply

Your email address will not be published. Required fields are marked *