- បរិមាណមនុស្សទទួលទាន ០១នាក់
- រយៈពេលចម្អិន ៥នាទី
គ្រឿងផ្សំ
- ត្រសក់
- ការ៉ុត
- សាច់មាន់
- បង្គាស្រស់
- មឹកស្រស់
- សាច់ក្រក
- ប្រហិតក្ដាម
- ផ្លែម្នាស់
- ប្រហិតត្រី
- គ្រាប់ចន្ទីឆ្អិន
- គល់ស្លឹកខ្ទឹម
- ប៊ីចេង
- ខ្ទឹមបារាំងចិតឱ្យដូចជាស្លឹកឈើ
- ម្ទេសប្លោក
- ខ្ទឹមសចិញ្ច្រាំ
- ម្រេចម៉ដ្ដ
- ប្រេងខ្យង
- ម្សៅស៊ុប
- ស្ករស
- ទឹកស៊ីអ៊ីវ
- ប្រេងឆា
វិធីធ្វើ
1 . ជាដំបូងត្រូវយកបង្គាស្រស់បកសម្បកចេញឱ្យបានស្អាត យកទៅបំពងជាមួយប្រេងឆាដែលក្ដៅឱ្យឡើងក្រហម ហើយទុកមួយឡែកសិន។ មឹកលាងទឹកឱ្យស្អាត ឆូតជាក្រឡាខ្វែងគ្នា ហើយយកទៅស្រុសទឹកក្ដៅឱ្យឆ្អិនល្មម ក៏ទុកមួយអន្លើសិនដែរ។ ប្រហិតត្រីបំពងឱ្យឆ្អិន កាត់ជាកង់ៗ។ សាច់ក្រកចៀនឱ្យឆ្អិនហាន់ជាបន្ទះស្ដើងៗ និងប្រហិតក្ដាមហែកវាជាសរសៃតូចៗល្មម។ ម្នាស់ចិតបន្ទះឱ្យក្រាស់ៗបន្ដិច និងម្ទេសប្លោកខៀវត្រូវចិតឱ្យមានរាងដូចជាស្លឹកឈើ។
2 . បន្ទាប់មកទៀតត្រូវដាក់ប្រេងឆាក្នុងខ្ទះឱ្យឡើងក្ដៅដាក់ខ្ទឹមសចិញ្ច្រាំចូលឱ្យក្រហម និងឈ្ងុយ ទើបដាក់បង្គា មឹក សាច់ក្រក សាច់មាន់ចូល ឆាបញ្ចូលគ្នាបន្ដិច ទើបដាក់ប្រហិតក្ដាម ប្រហិតត្រី គ្រាប់ចន្ទីចូល ដាក់បន្លែចូលទៅទៀត ដែលមានដូចជា ម្ទេសប្លោក ខ្ទឹមបារាំង ផ្លែម្នាស់ចូលឆាឱ្យបានពីរបីត្រឡប់ ទើបដាក់គ្រឿងផ្សំចូល មានប៊ីចេង ទឹកស៊ីអ៊ីវ ម្សៅស៊ុប ស្ករស និងប្រេង ខ្យងចូល ភ្លក្សមើលឱ្យល្មមទើបដាក់ចុះ។
3 . វិធីរៀបចំចាន ត្រូវចិតត្រសក់ និងការ៉ុតស្ដើងៗជាបន្ទះ ហើយតម្រៀបដាក់ជុំវិញចាន ហើយសឹមដួសឆាចន្ទីសួគ៌ានោះ ដាក់នៅកណ្ដាលចាន និងដាក់ជីវ៉ាន់ស៊ុយពីលើជាការស្រេច។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៨ ខែមិនា ឆ្នាំ២០០៩
Leave a Reply