វះកាត់​ដើមទ្រូង ៖ អត្ថ​ប្រយោជន៍ និង​ផល​ប៉ះពាល់

ការកែ​សុដន់​ឬកែ​ដើមទ្រូង​ដោយការ​វះកាត់ ភាគច្រើន​កើតមាន​ចំពោះ​ស្ដ្រីដែល​នៅលីវ និង​ស្ដ្រីវ័យ​កណ្ដាល​ដែលមាន​បញ្ហា ដើមទ្រូង​យារធ្លាក់​ខ្លាំង ដើមទ្រូង​តូច ឬ​មិនមាន​ដើមទ្រូង​តែម្ដង។ ការ​វះកាត់​កែ​ដើមទ្រូង​អាចជា​មូលហេតុ​នៃការ​វះកាត់​ព្យាបាល ជម្ងឺ និងជា​ផ្នែកមួយ​នៃការ​វះកាត់​កែសម្ផស្ស​ផងដែរ។ តើការ​វះកាត់​កែដើម​ទ្រូង​ធ្វើឡើង​ដូចម្ដេច? តើការ​វះកាត់​កែសម្ផស្ស នេះអាច​មានបញ្ហា​ដែរឬទេ?

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​ធ្វើការ​បកស្រាយ​អំពី​ការ​វះកាត់​ដើមទ្រូង​នេះជូន​ប្រិយមិត្ដ​អ្នកអាន​ទាំងឡាយ ទស្សនាវដ្ដី សុខភាពយើង បានជួប​ធ្វើ កិច្ច​សម្ភាសន៍​ជាមួយ​លោក​វេជ្ជបណ្ឌិត ធឿង ច័ន្ទសីហា អ្នក​ជំនាញ​ខាង​វះកាត់​កែសម្ផស្ស​នៅមន្ទីរ​សម្រាក​ព្យាបាល​សុខហុក។

មូលហេតុ​ដែលត្រូវ​វះកាត់​ដើមទ្រូង

នៅពេល​ដែលយើង​ឮថា​ការវះកាត់​កែ​សុដន់ យើង​តែងគិត​ថាមាន​មូលហេតុ​តែមួយ​គត់គឺ​ការកែ​សម្ផស្ស។ ផ្ទុយ​ទៅវិញនៅ មានមូល​ហេតុផ្សេង​ទៀតដែល​បណ្ដាល​អ្នកជម្ងឺ​សម្រេច​ចិត្ដទៅ​ទទួលការ​វះកាត់លើ​សុដន់។

1 . មូលហេតុ​វះកាត់ដោយការ​ព្យាបាល​ជម្ងឺ ៖ ការវះ​កាត់នេះ​អាចកើត​ឡើងដោយ​សារតែ​ការព្យា​បាលជម្ងឺ ដូចជា​មាន បញ្ហា​ដុំក្នុង​សុដន់ ឬជា​ជម្ងឺ​មហារីក​ជាដើម។ ដូចនេះ​គ្រូពេទ្យ​ត្រូវធ្វើ​ការវះកាត់​យក​ក្រពេញ​សុដន់​ចេញហើយ​ធ្វើការ​បង្កើតជា​រូបរាង សុដន់​ឡើង​វិញ ដោយ​មធ្យោបាយ​ផ្សេងៗ។

2 . មូលហេតុ​វះកាត់​ដោយការ​កែសម្ផស្ស ៖ ក្រៅពី​បញ្ហា​ព្យាបាល​ជម្ងឺ​ហើយនោះ វិធី​នេះក៏ជា​ផ្នែកមួយ​នៃការ​វះកាត់កែ សម្ផស្ស​សម្រាប់ស្ដ្រី​ទាំងឡាយ​ផងដែរ។ បញ្ហានេះ​អាចកើត​មាន​សម្រាប់​អ្នកដែល​នៅលីវ​មិនសូវ​មាន​ដើមទ្រូង ដែល​ចាំបាច់​ត្រូវការ ធ្វើឱ្យ​ខ្លួនមាន​សុដន់​ឡើងវិញ​គួរជា​ទីពេញ​ចិត្ដដោយ​ការ​វះកាត់​ដើមទ្រូង។ មួយវិញ​ទៀតគឺ​ចំពោះ​អ្នកដែល​ក្រោយពី​សម្រាល​កូនហើយ ដើមទ្រូង​មាន​សភាព​យារធ្លាក់ នេះក៏​ជាមូល​ហេតុមួយ​ដែលធ្វើ​ឱ្យគាត់​សម្រេច​ទៅធ្វើ​ការវះកាត់​កែដើម​ទ្រូង ដើម្បី​បានដើម​ទ្រូង​គួរ ជាទី​ពេញចិត្ដ​សម្រាប់​ខ្លួន។ ឯមួយ​វិញទៀត​គឺ​ចំពោះ​ស្ដ្រីវ័យ​ចំណាស់​នៅអឺរ៉ុប​គឺមក​ធ្វើការ​វះកាត់​កែសម្ផស្ស ដោយ​សារតែ​មាន​បញ្ហា ដើមទ្រូង​ធ្លាក់ខ្លាំង។

វិធី​វះកាត់​កែដើម​ទ្រូង

ចំពោះ​ការ​វះកាត់​ដើមទ្រូង​ភាគច្រើន​គេជ្រើស​រើស​យកការ​ដាក់​ស៊ីលីកូ​​​ន​ទៅក្នុង​ទ្រូង។ ស៊ីលីកូន​គឺជា​ប្រភេទ​ប្រូតេស៏ (Prothese)​ម្យ៉ាងដែល​មានរាង​ដូច​សុដន់ សភាព​ទន់ជ្រាយៗ​ដែលមាន​ទៅតាម​ទំហំ​​​របស់​មនុស្ស។ វិធី​នៃការ​វះកាត់​កែដើម​ទ្រូងនេះ យើង​ត្រូវធ្វើ​ការ​វះកាត់​នៅ​ជុំវិញ​ក្បាល​សុដន់ ហើយ​បញ្ចូល​ស៊ីលីកូន​ចូលទៅ​ក្នុង ដើម្បី​ឱ្យដើម​ទ្រូងមាន​សភាព​ប៉ោងស្អាត​តាម​ធម្មជាតិ ។ ឯវិធី​មួយវិញ​ទៀត បើ​សុដន់​ដែលធ្លាក់​ខ្លាំងគឺ​គេវះកាត់​នៅខាង​ក្រោម​សុដន់ និងអាច​វះនៅ​ខាង​ចំហៀង​តែម្ដង។ ប៉ុន្ដែភាគ​ច្រើននៃ ការ​វះកាត់​ដើមទ្រូង​នេះ គេនិយម​វះកាត់​នៅជុំវិញ​ក្បាល​សុដន់​ជាង ព្រោះ​នៅពេល​ដែលដេរ​ភ្ជិតមក​វិញធ្វើ​ឱ្យមិន​មានស្នាមអ្វីគួរ​ឱ្យកត់ សម្គាល់​នោះទេ។ ក្នុងការ​វះកាត់ គេ​ត្រូវការ​វះកាត់​ដាក់​ស៊ីលីកូន​នៅកល់​ខាងក្រោម​ក្រពេញ​សុដន់ បើក្នុង​ករណី​មិនមាន​ក្រពេញ​សុដន់ គ្រប់គ្រាន់​នោះ គេត្រូវ​ដាក់​ស៊ីលីកូន​នៅខាង​ក្រោម​សាច់ដុំ​ទ្រូងតែ​ម្ដង។

(សូមបន្ដ​អាននៅ​លេខក្រោយ)

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤០ ខែឧសភា ឆ្នាំ២០០៩

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *