វិធីកោរ​ពុកមាត់

សុភាពបុរស​មួយ​ចំនួន​ដែល​ពុំមាន​ចំណូលចិត្ដ​ទុកពុក​មាត់ ពិតជា​ខ្វល់ខ្វាយ​ក្នុងការ​រិះរក​វិធី​ដែលល្អ​សមស្រប​ក្នុងការ​បំបាត់ បញ្ហា​ទាំងនេះ។ ក្នុង​ករណី​ដែល​លោកអ្នក​ជ្រើសរើស​ប្រើនូវ​វិធី​កោរពុក​មាត់​មិនត្រឹមត្រូវ​នោះទេ វានឹង​បង្កនូវ​ផល​វិបាក​កាន់ច្រើន ដោយសារ​ភាព​កើនឡើង​ទ្វេដង​នៃការ​ដុះរោម​ពុកមាត់ ឬក៏​ពុកចង្កា​ទាំងនោះ​ឡើងវិញ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បីឱ្យ​អស់​ចម្ងល់ សូម​ស្វែងយល់​ជាមួយ​ទស្សនាវដ្ដី សុខភាពយើង តាមរយៈ​ការ​បកស្រាយ​របស់​លោក ជ្រំ ផល្លា ជាងកាត់​សក់​នៅហាង​កាត់សក់ វ័នដុល្លារ ស្ដៃយ៏។

វិធី​សាស្ដ្រ​នៃការ​កោរ​ពុកមាត់

ជាការ​ពិតណាស់ ការកោរ​ពុកមាត់​ជាប្រធាន​បទដ៏​ងាយស្រួល​ក្នុងការ​ដោះស្រាយ តែវា​ក៏នៅតែ​ជាបញ្ហា​សំខាន់​របស់ សុភាព​បុរស​គ្រប់រូប ដែល​មិនចង់​ធ្វើខ្លួន​ឱ្យដូចជា​មនុស្ស​ចាស់ ឬក៏​ចំណាយ​ពេលវេលា​ច្រើន​នៅពេល​ព្រលឹម ដើម្បី​កោរពុក​មាត់ ដែល​ឧស្សាហ៍​ដុះមិន​ចេះចប់​មិនចេះ​ហើយ​នោះទេ។ ខាងក្រោម​នេះជា​វិធី​ងាយៗ​ដែល​លោកអ្នក​អាច​ជ្រើសរើស​យកទៅ​ប្រើប្រាស់​បានដែលមិន​ព្រួយបារម្ភ​ពីផល​អាក្រក់​ដែលនឹង​អាចកើត​ឡើង​នោះទេ ៖

1 . កោរ​ពុកមាត់​ដោយប្រើ​ផលិតផល ៖ ជាវិធី​ល្អបំផុត​សម្រាប់​សុភាព​បុរស​ទាំងអស់ និងអាច​ជួយ​បង្ការ​មិនឱ្យ​មានការ ដាច់​រលាត់ស្បែក​មុខ​របស់​លោកអ្នក​បាន និងការ​ដុះលើស​ឡើងវិញ​យ៉ាងឆាប់​រហ័ស។ សូម​សាកល្បង​ដោយ​គ្រាន់តែ​យកឡេ ឬ​ផលិត ផល​ពពុះ​ទឹកមក​លាបលើ​បរិវេណ​ដែល​លោកអ្នក​ចង់កម្ចាត់​ចោល​ជាមុន​សិន បន្ទាប់មក​លោកអ្នក​ចាប់ផ្ដើម​ប្រតិបត្ដិការណ៍កម្ចាត់​រោម ទាំងនោះ។

2 . កោរ​ពុកមាត់​ដោយប្រើ​ទឹក ៖ វាមើល​ទៅហាក់​ដូចជា​ធម្មតា តែវា​ប្រសើរ​សម្រាប់​សុភាព​បុរស​មួយចំនួន​ដែលមិន​ចូល ចិត្ដក្នុង​ការចាយ​ប្រាក់​ខ្ជះខ្ជាយ​លើ​ផលិតផល​សម្អាង។ ងាយ​បំផុត​គ្រាន់តែ​លោកអ្នក​ជួយផ្ដល់​សំណើម​ដល់ស្បែក​មុខដោយ​ទឹករួចរាល់ ហើយ​លោកអ្នក​អាច​អនុវត្ដ​កោរ​ជាធម្មតា​បានដោយ​ពុំមាន​ការ​ឈឺចាប់។

3 . ការកាត់​ពុកមាត់ ៖ ជា​ជម្រើស​ចុងក្រោយ​សម្រាប់​សុភាព​បុរស។ វិធី​នេះក៏​ជួយផ្ដល់​គុណ​ប្រយោជន៍​ដ៏ប្រសើរ​ក្នុងការ ពន្យារ​នៃការ​ដុះឡើង​របស់​ពុកមាត់ និង​ពុកចង្កា។ ប្រការ​សំខាន់​ក្នុង​វិធី​នេះគឺ​ការជ្រើសរើស​កន្ដ្រៃ​ដែលមុត​ល្អមក​កាត់តម្រឹម​ជាការ ស្រេច ប៉ុន្ដែ​សូមប្រយ័ត្ន​ការកាត់​ចំសាច់​ស្បែក​របស់​លោកអ្នក។

ផល​ប៉ះពាល់​នៃការ​កោរ​ពុកមាត់

ការកោរ​ពុកមាត់​ថ្វីត្បិត​វាជារឿង​សាមញ្ញ តែវាក៏​មានផល​ប៉ះពាល់​បន្ដិចបន្ដួច​ដែរ ប្រសិនជា​លោកអ្នក​ជ្រើសរើស​ប្រើវិធី ខុស។ ចំពោះ​វិធី​ទាំងបី​ខាងលើ វិធី​ទីពីរ និងទីបី អាចមាន​ការ​ប៉ះពាល់​ចំពោះការ​ដុះឡើង​វិញនៃ​ពុកមាត់​ដែលមាន​គល់ធំ និង លក្ខណៈ រឹង។ ដូចនេះ​លោកអ្នក​គួរតែ​ជ្រើសយក​វិធី​ទីមួយ​មក​ប្រើប្រាស់ ទើបជា​ការ​ប្រសើរ​សម្រាប់​លោកអ្នក។

ដំបូន្មាន​អ្នក​ឯកទេស

ភាព​ស្រស់ស្អាត​របស់​មនុស្ស​គឺកើត​ឡើងពី​ការថែរក្សា​បន្ដិចបន្ដួច​របស់​លោកអ្នក។ ប្រសិន​បើ​សុភាព​បុរស​ធ្វេសប្រហែស​តែ
បន្ដិចបន្ដួច នោះវា​នឹងផ្ដល់​ផល​ប៉ះពាល់​ដល់​សម្រស់​លោកអ្នក​ជាមិនខាន។ ការយក​ចិត្ដទុក​ដាក់តែ​បន្ដិច​របស់​លោកអ្នក ជាកត្ដា​ចាំបាច់ នៃសម្ផស្ស​ដែល​មនុស្ស​គ្រប់រូប​ប្រាថ្នា​ចង់បាន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤០ ខែឧសភា ឆ្នាំ២០០៩

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *