ក្បាច់​​​ហាត់​​​ប្រាណ​​​ពង្រាប​​​ក្បាលពោះ (ចលនាទី​​​៣២)

លោក​អ្ន​ក​បាន​យល់ដឹ​ង​រួច​មកហើ​យអំ​ពីច​លនាចំ​នួន​៣១​ នៃក្បួ​នហា​ត់ប្រា​ណព​ង្រាបក្បា​លពោះ​ នៅ​ក្នុ​ង​ទស្សនា​វដ្ដី សុ​ខភាព​យើង​ លេខមុ​នៗ​នេះ​។

ជា​កិច្ច​បន្ដ ​សូមប​ន្ដស្វែ​ងយ​ល់ និង​ហាត់ចល​នា​ទី៣​២​ជាបន្ដ​ទៅទៀត​។​

រូបភាពទស្សនាវដ្តីសុខភាពយើង

ជំ​ហរ​ហាត់ :​ សូម​ដេក​ផ្ងារ​ ខ្នង​ផ្អឹប​នឹងក​ម្រាល។​ ប្រអ​ប់ដៃ​ទាំង​ពីរ​កើយ​ក្បាល​ ជួន​អាច​យក​ប្រអ​ប់ដៃ​កល់​កំប៉េះ​គូទ​។ ​ជើង​ ទាំង​ពី​រ​ផ្ទឹម​គ្នា ​លើ​កប​ន្ដឹង​ត្រង់​ឡើង​ទៅលើ​។ ​ចុង​ជើង​បត់ម​ករ​កឆ្អឹ​ងស្មង​ជើង​ អាច​បត់​បង្កើត​ជាមុំ​តូច​ជាង​៩០​ដឺ​ក្រេ។​

របៀ​បហាត់​ : សូ​មធ្វើ​ចលនា​បង្វិល​ប្រអប់​ជើង​ទាំង​ពីរដែ​លនៅ​ផ្ទឹម​គ្នា ​ដោយរ​ក្សាជើ​ងទាំង​ពីរ​បន្ដឹងត្រ​ង់ទៅ​លើ។​

ចំនួន​ហាត់ :​ សូម​ធ្វើច​លនាស្រ​បនឹ​ងទ្រ​និច​នាឡិ​កាចំ​នួ​ន១៥​ដង​ និង​បញ្ច្រាស​នឹង​ទ្រនិ​ចនាឡិ​កាចំ​នួន​១៥​ដងដែ​រ។​

សូម​ប្រុង​ប្រយ័​ត្ន : សូម​រក្សា​កាយ​វិកា​រដេក​ផ្អឹប​ចង្កេះលើ​កម្រា​លជា​និច្ច ​ពេល​ធ្វើច​លនា​។​

គោល​បំណ​ង ​: លំ​ហាត់​បំផ​តក្បា​លពោះ​នេះ ​អាចធ្វើ​ឱ្យម៉ា​សសា​ច់ដុំ​ពោះនៅ​ផ្នែក​ខា​ងក្នុ​ងមា​នច​លនា​ខ្លាំង។​

​បើច​ង់ដឹង​ព័ត៌​មានប​ន្ថែម​ សូម​ស្វែង​រក​អាន​សៀវ​ភៅ ​“ក្បួ​នហា​ត់ប្រា​ណព​ង្រាប​ក្បាល​ពោះ”

​(សូម​បន្ដ​អាន​ចល​នាប​ន្ទាប់)​

អត្ថបទដោយ : វេជ្ជបណ្ឌិត លី ចេងហ៊ុយ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦២ ខែមីនា ឆ្នាំ២០១១
Categories:

Leave a Reply

Your email address will not be published. Required fields are marked *