វះកាត់​កែក្បាល​សុដន់

ដើម​ទ្រូងធំ មូលណែន​ក្បំ​ស្រស់ស្អាត ជាមួយ​នឹងក្បាល​សុដន់​ទាំងគូ​មានពណ៌​ក្រហម​ប្រឿងៗ ឬស៊ី​ជម្ពូ ដែលគួរ​ឱ្យទាក់ ទាញ ជា​បំណង​ប្រាថ្នា​របស់​ស្ដ្រី​គ្រប់រូប។ ដូច្នេះ ទើបមាន​ស្ដ្រី​មួយចំនួន​បាន​ស្វះស្វែង​រកនូវ​វិធី​សាស្ដ្រ​ជាច្រើន ដើម្បី​កែខៃ​ប៉ះប៉ូវ និង​បំពេញ​នូវបំណង​ប្រាថ្នា​របស់ខ្លួន។ ប៉ុន្ដែ​នៅពេល​ដែលមាន​ដើមទ្រូង​ធំ មូលណែន​ក្បំ ឬ​ទ្រលុក​ទ្រលន់ គួរជាទី​ទាក់ទាញ​ហើយ ក៏ នៅពុំទាន់​បំពេញ​ចំណង់​របស់ស្ដ្រី​មួយចំនួន​ដែលមាន​ទម្រង់​ក្បាល​សុដន់​ធំជ្រុល​ឬតូច​ជ្រុល​នៅឡើយ។ ហេតុដូច្នេះ ទើបការ​ស្វែងរក​វិធី​សាស្ដ្រ​ផ្សេងៗ ដើម្បី​ឱ្យក្បាល​សុដន់​ប្រែក្លាយពី​ធំ​មកតូច សមនឹង​ទំហំ​សុដន់​ទាំងគូ​របស់ខ្លួន។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ឈប់​បារម្ភ​នឹងបញ្ហា​នេះទៀត​ទៅ ទស្សនាវដ្ដី សុខភាពយើង នឹងបង្ហាញ​ជូន​លោកស្រី​អ្នកនាង​កញ្ញា ក្រោមការ​ចូលរួម បកស្រាយ​យ៉ាង​ក្បោះក្បាយ​ពីសំណាក់​លោកស្រី សុផាន មុំ អ្នក​ជំនាញ​នៅ​មជ្ឈមណ្ឌល​កែសម្ផស្ស​ដាវី-អារីយា(ម៉ិញតាំ)។

វិធី​វះកាត់​កែក្បាល​សុដន់​ពីធំ​ទៅតូច

ក្បាល​សុដន់ធំ គឺមាន​ទម្រង់ធំ ពុំ​សក្ដិសម​ទៅនឹង​សុដន់​ដែលក្បំ​ទាំងគូ មិនមាន​លក្ខណៈ​ទាក់ទាញ ជាពិសេស​សម្រាប់ មនុស្ស​ពិសេស​របស់ខ្លួន។ ទោះបី​ជាក្បាល​សុដនធំ​ទៅតាម​លក្ខណៈ​ធម្មជាតិ​យ៉ាងណា​ក្ដី ប៉ុន្ដែ​អាចមាន​វិធី​កែខៃ​បានដែរ។ ការ​សម្រេច ចិត្ដ​ទទួល​ការវះកាត់​ក្បាល​សុដន់​ពីធំ​មកតូច ដើម្បី​បង្កើននូវ​សោភ័ណភាព​រាងកាយ​នោះ លោកស្រី​អ្នកនាង​កញ្ញា​គួរគប្បី​ស្វែងយល់ នូវ​ចំណុច​មួយចំនួន​ជាមុនសិន ទើបជា​ការប្រសើរ។

  • មុនពេល​វះកាត់ ៖ ជាដំបូង​លោកស្រី​អ្នកនាង​កញ្ញា​គួរតែ​ត្រួតពិនិត្យ​មើល​សុខភាព​ជាមុន ដើម្បី​ឱ្យដឹង​ច្បាស់ថា តើអាច បណ្ដាល​ឱ្យមាន​ផល​ប៉ះពាល់​ទៅដល់​សុវត្ថិភាព ឬ​សុខភាព​ក្រោយពេល​វះកាត់​ដែរឬទេ។ នៅពេល​ដែលពិនិត្យ​ទៅឃើញ​ថា ពុំមាន បញ្ហាអ្វី​ចោទនោះ​ទេ អ្នក​ជំនាញ​ចាប់ផ្ដើម​លាង​សម្អាត​សម្លាប់​មេរោគ​នៅត្រង់​បរិវេណ​ជុំវិញ​ក្បាល​សុដន់ ដែលត្រូវ​ប្រតិបត្ដិ​ការវះកាត់ និងគូស​រង្វង់នៃ​ទំហំ​ក្បាលសុដន់ ទៅតាម​តម្រូវ​ការរបស់​អតិថិជន​ដែល​ប្រាថ្នា​ចង់បាន។ បន្ទាប់មក​អ្នកជំនាញ​ចាំបាច់​ត្រូវចាក់ថ្នាំស្ពឹក ដើម្បី​កាត់​បន្ថយការ​ឈឺចាប់​នៅពេល​ធ្វើការ​វះកាត់។
  • ពេល​វះកាត់ ៖ នៅក្នុង​ខណៈពេល​ដែល​ចាប់ផ្ដើម​ធ្វើការ​វះកាត់ អ្នក​ជំនាញ​ប្រើ​ឧបករណ៍​មួយ​ចំនួន​ដែលបាន​ត្រៀមទុក ដោយ​សម្លាប់​មេរោគ​រួចជា​ស្រេច។ សាច់ ឬកោសិកា​នៃ​ក្បាលដោះ​មួយចំនួន​ត្រូវបាន​វះកាត់​យកចេញ។ នៅពេល​កំពុង​ធ្វើការ​វះកាត់ ប្រសិនបើ​មានហូរ​ឈាមច្រើន នោះអ្នក​ជំនាញនឹង​ប្រើថ្នាំ​សម្រាប់​ឃាត់ឈាម។ ចំពោះ​ពេលវេលា​សម្រាប់​ធ្វើការ​វះកាត់​ក្បាលសុដន់​ពី ធំមក​តូចនេះ ត្រូវ​ចំណាយ​ពេល​ប្រមាណ​ជាមួយ​ម៉ោង។ បន្ទាប់មក​អ្នកជំនាញ​ដេរភ្ជិត និង​ចាក់ថ្នាំ​បន្ថយការ​ឈឺចាប់ ក្រោយពេល​វះកាត់។
  • ក្រោយពេល​វះកាត់ ៖ បន្ទាប់ពី​បាន​ឆ្លងកាត់​នូវការ​វះកាត់​ហើយ ក្បាល​សុដន់​របស់​លោកអ្នក​នាងនឹង​ប្រែពី​ធំមក​តូច ស្រស់ស្អាត​ដូច​ធម្មជាតិ ដែល​មើលទៅ​គួរឱ្យ​ស្រឡាញ់​ក្នុងកំឡុង​ពេលពី​១០-១៥​ថ្ងៃក្រោយ។ ក្រោយពេល​វះកាត់ លោកអ្នក​នាង​គួរ តែ​តមនូវ​ប្រភេទ​អាហារ​មួយចំនួន​ដែលអាច​បណ្ដាល​ឱ្យមាន​ការ​ប៉ះពាល់​ទៅដល់​មុខរបួស ឬអាច​បណ្ដាលឱ្យ​មាន​ដុះសាច់​(ផ្លែសាច់) ក្រោយ​ពីមុខ​របួស​ត្រូវបាន​ជាសះស្បើយ ដូចជា​សាច់មាន់ សាច់គោ គ្រឿងសមុទ្រ ត្រកួន​ជាដើម។ ម្យ៉ាងវិញ​ទៀត ដើម្បី​ឱ្យមាន ទំនុកចិត្ដ និងមុខ​របួស​ឆាប់បាន​ជាសះស្បើយ លោកស្រី​អ្នកនាង​កញ្ញា​គួរតែ​ឧស្សាហ៍​ទៅជួប​ជាមួយ​អ្នកជំនាញ ដើម្បី​ទទួល​នូវការ​ត្រួតពិនិត្យ​មុខរបួស​ជាប្រចាំ ២-៣​ថ្ងៃម្ដង។

បណ្ដាំ​ផ្ញើអ្នក​ជំនាញ

ការ​ព្យាយាម​ស្វែងរក​នូវការ​កែច្នៃ​វះកាត់​ក្បាលសុដន់​ពីធំ​មកតូច ដើម្បី​ជួយ​លើក​កម្ពស់​សម្រស់​ឱ្យ​ស្រស់ស្អាត​ពី​ធម្មជាតិ មួយកម្រិត និងគួរ​ជាទី​គយគន់ ជាពិសេស​សម្រាប់​មនុស្ស​ពិសេស គឺជា​ប្រការ​មួយដែល​ប្រសើរ​បំផុត។ ប៉ុន្ដែ​លោកស្រី​អ្នកនាង​កញ្ញា​គួរ ស្វែងយល់​ពី​សេវាកម្ម​ដែល​ពុំមាន​ជំនាញ​ច្បាស់លាស់​ពិតប្រាកដ នោះក្ដី​ប្រាថ្នា​របស់​លោកស្រី​អ្នកនាង​កញ្ញា​ពិតជា​មិនអាច​សម្រេចបាន ឡើយ លើសពី​នេះទៅ​ទៀតអាច​ជះឥទ្ធិពល​អាក្រក់​ទៀតផង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤២ ខែកក្កដា ឆ្នាំ២០០៩

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *