- បរិមាណមនុស្សទទួលទាន ៖ ១នាក់
- រយៈពេលរៀបចំគ្រឿងផ្សំ ៖ ១០នាទី
- រយៈពេលចម្អិន ៖ ១៥នាទី
គ្រឿងផ្សំ
- បាយស មួយចាន
- ស៊ុត មួយគ្រាប់
- សាច់ក្រក បង្គា សាច់សាស៊ីវ(ឆ្អិន) ១០០ក្រាម
- សាលាដ ការ៉ុត សណ្ដែកកួរកាត់ជាដុំតូចៗ កន្លះចានចង្កឹះ
- ខ្ទឹមសចិញ្ច្រាំ
- ប្រេងឆា ២ស្លាបព្រាបាយ
- ប៊ីចេង កន្លះស្លាបព្រាកាហ្វេ
- ម្រេច តាមចំណង់
- អំបិលម៉ដ្ឋ កន្លះស្លាបព្រាកាហ្វេ
- ស្ករស ២ស្លាបព្រាកាហ្វេ
- ជីវ៉ាន់ស៊ុយតាមចំណូលចិត្ដ
របៀបធ្វើ
មុនដំបូងត្រូវកម្ដៅខ្ទះឱ្យក្ដៅ រួចចាក់ប្រេងឆាចូល។ បន្ទាប់មកសូមដាក់ខ្ទឹមដែលបានចិញ្ច្រាំរម្លីងឱ្យមានក្លិនឈ្ងុយ រួចចាក់ បាយសចូលរម្លីងជាមួយប៊ីចេង អំបិលម៉ដ្ឋ ស្ករស ម្រេចឱ្យសព្វល្អ។ លុះពេលមានក្លិនឈ្ងុយ ត្រូវវាយបំបែកស៊ុតដាក់ចូលទៅក្នុងខ្ទះ ច្របល់បញ្ចូលគ្នាឱ្យសព្វ ព្រមទាំងបន្ថែមសាច់ក្រក បង្គា និងសាច់សាស៊ីវ ដែលបានត្រៀមទុក។ ក្រោយពីឃើញថាសាច់បាយ និង គ្រឿងផ្សំមានពណ៌ក្រហម ហើយមានក្លិនឈ្ងុយ ត្រូវបន្ថែមសាលាដ ការ៉ុត សណ្ដែកកួរចូល។ ភ្លក់មើលរសជាតិ ហើយដួសដាក់ចាន ព្រមទាំងរោយជីវ៉ាន់ស៊ុយពីលើជាការស្រេច។
ក្រោយពីបានអនុវត្ដនូវរបៀបចម្អិនដូចដែលបានជម្រាបជូនខាងលើនេះ នោះលោកអ្នកពិតជាបានទទួលទានបាយឆាសាំង ហ្គាពួរមួយចានយ៉ាងមានឱជារសជាមិនខាន។
Leave a Reply