វិធី​បំបាត់​រោម​ក្លៀក

មនុស្ស​ប្រុសស្រី​តែងតែ​មាន​រោមក្លៀក​ទាំងអស់ គ្រាន់តែ​ថាអ្នក​ខ្លះមាន​តិច និងអ្នក​ខ្លះទៀត​មាន​រោមច្រើន​ប៉ុណ្ណោះ។ ចំពោះអ្នក​ដែលមាន​រោមក្លៀក​តិច មិនសូវ​ជាមាន​ការ​ព្រួយបារម្ភ​ប៉ុន្មានទេ ប៉ុន្ដែ​ស្ដ្រីខ្លះ​វិញនោះ​មាន​រោមក្លៀក​ច្រើន​ដូចជា​មនុស្ស ប្រុស។ អ្នកនោះ​ឯងពិត​ជាមាន​ការ​ព្រួយបារម្ភ​ខ្លាំងណាស់ នៅពេល​ដែលពាក់​សម្លៀក​បំពាក់​មួយចំនួន។ ម្យ៉ាងវិញ​ទៀត​នោះរោម នោះដុះលឿន ដែលជា​ហេតុធ្វើ​ស្ដ្រីមាន​ការ​ធុញទ្រាន់​នឹង​ការដក ឬកោរ​ខ្លាំងណាស់។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង បាន​ជ្រើសរើស​ប្រធានបទ​ខាងលើ​នេះ ដើម្បី​ជា​ដំណោះស្រាយ​ចំពោះ​បងប្អូន​មួយចំនួន​ដែលចង់ បំបាត់​រោមក្លៀក​នេះ តាមរយៈ​ការជួប​សម្ភាសន៍​ជាមួយ​អ្នកស្រី លីរ៉ា នីរ៉ាន់ ម្ចាស់ហាង​កែសម្ផស្ស​សម្រស់​ភ្នំពេញ។

វិធី​បំបាត់​រោម​ក្លៀក

វិធី​បំបាត់​រោមក្លៀក​ភាគច្រើន​កើតឡើង​តែចំពោះ​ស្ដ្រី​ប៉ុណ្ណោះ មិនសូវ​ជាកើត​ឡើង​ចំពោះ​បុរស​ប៉ុន្មាន​ទេ។ មានស្ដ្រី​មួយចំនួន​ដែលមាន​រោមក្លៀក​ច្រើន ហើយ​វែងៗ និងឆាប់​ដុះថែម​ទៀតផង ដែល​ធ្វើឱ្យ​ស្ដ្រី​ពិបាក​ក្នុងការ​ថែក្សា និង​រវល់តែ​រឿងរោមក្លៀក​នេះឯង។ វិធី​ដែលអាច​ធ្វើឱ្យ​ក្លៀក​បាត់រោម​នោះ មាន៤​យ៉ាង​ដែលអាច​ធ្វើឱ្យ​ក្លៀក​លោកអ្នក​ស្រស់ស្អាត​មិនមាន​រោម និង​មានសភាព​សស្រស់ស្អាត​ទៀតផង។

1 . វិធី​ទី១ ដោយការ​ដក ៖ លោកអ្នក​គ្រាន់តែ​ធ្វើការ​ដករោម​ក្លៀកនោះ នៅពេល​ដែលវា​ដុះច្រើន។ ចៀសវាង​ការដក​ជាញឹកញាប់​ពេក ដែលអាច​បណ្ដាលឱ្យ​ក្លៀកខ្មៅ​បាន។ ម្យ៉ាងវិញ​ទៀតការ​ដកញឹ​កញាប់​ពេកនោះ​ធ្វើឱ្យ​រន្ធរោម​រីកធំ ធ្វើឱ្យ​ក្លៀកមិន​ស្អាត មើលទៅ​មិនរាប​ស្មើ មាន​កន្ទួលៗ​ជាដើម។

2 . វិធី​ទី២ ដោយ​កោរ ៖ វិធី​សាស្ដ្រ​នេះក៏មាន​ប្រសិទ្ធភាព​ផងដែរ​ចំពោះ​ស្ដ្រីដែល​មាន​រោមក្លៀក​ច្រើន។ ទោះបី​ជាការកោរ នេះធ្វើ​ឱ្យរោម​ក្លៀក​ឆាប់ដុះ​ឡើងវិញ​ក៏ដោយ ក៏វា​នៅមាន​គុណ​សម្បត្ដិ​របស់វា​ផងដែរ។ យើង​សង្កេត​ឃើញថា មានស្ដ្រី​ខ្លះនិយម​កោរ ជាងការ​ដក​រោមក្លៀក ដោយ​ងាយស្រួល​ជាងការ​ដក និងមើល​ទៅស្អាត​ជាងការ​ដក ថែមទាំង​អាចធ្វើ​ឱ្យសាច់​ក្លៀកតឹង មិនយារ​ធ្លាក់ ដូចជា​ការ​ដកទេ។

3 . វិធី​ទី៣ ប្រើ​ផលិតផល​ជម្រុះ​ចោល ៖ ដោយសារ​តែ​វិទ្យាសាស្ដ្រ​មានការ​រីកចម្រើន ឥឡូវនេះ​មាន​ផលិតផល​មួយចំនួន អាចធ្វើ​ឱ្យរោម​ក្លៀក​ជ្រុះតែ​ម្ដង​ដោយ​មិនចាំបាច់​ដក និង​កោរ ហើយ​គ្មានការ​ឈឺចាប់​ថែមទៀត​ផង។ វិធីនេះ​ក៏មាន​ប្រសិទ្ធភាព ផងដែរ ចំពោះ​ស្ដ្រីដែល​មិនសូវ​មាន​ពេលវេលា​ច្រើន​ក្នុងការ​ថែរក្សា។ ការ​ជម្រុះនេះ​មិនមែន​ធ្វើឱ្យ​រោមក្លៀក​មិនដុះ​រហូត​នោះទេ វា ដុះ​ជាលក្ខណៈ​ធម្មជាតិ​ដដែល គ្រាន់តែ​យើង​ងាយស្រួល​ជាងការ​ដក និង​កោរ​ប៉ុណ្ណោះ។

4 . វិធី​ទី៤ ប្រើ​ម៉ាស៊ីន​ដក​រោមក្លៀក និងការ​ប្រើប្រាស់​ថ្នាំ ៖ មកដល់​ពេលសព្វ​ថ្ងៃនេះ នៅតាម​បណ្ដា​ហាងកែ​សម្ផស្ស​មួយ ចំនួនក៏​បាន​នាំចូល​នូវម៉ាស៊ីន​មួយ​ប្រភេទ​ដែល​សម្រាប់​បំបាត់​រោមក្លៀក។ វិធីនេះ​រឹតតែ​ងាយស្រួល​ចំពោះ​បងប្អូន​យើង​ថែមទៀត គឺ គ្រាន់តែ​ប្រើប្រាស់​ថ្នាំលាប​ទៅលើ​ក្លៀក ហើយ​ប្រើម៉ាស៊ីន​បំបាត់​រោមក្លៀក​នោះទៅ​ជាការ​ស្រេច​ទៅហើយ។ វិធី​នេះធ្វើ​ឱ្យក្លៀក​ស ស្អាត និង​មិនធ្វើ​ឱ្យក្លៀក​យារថែម​ទៀតផង។

ដំបូន្មាន​អ្នក​ឯកទេស

បើ​លោកអ្នក​ទាំង​បុរសនារី​ទាំងអស់​មាន​បំណង​ចង់​បំបាត់​រោមក្លៀក​នោះ លោកអ្នក​ត្រូវតែ​ជ្រើសរើស​ទីកន្លែង​ណាដែល​ទុក ចិត្ដ​បំផុត និង​ទីកន្លែង​ណាដែល​មាន​បទពិសោធន៍។ ចៀសវាង​ការទៅ​ធ្វើការ​ព្យាបាល​តាម​ទីកន្លែង​ណាដែល​គ្មាន​ជំនាញ​ត្រឹមត្រូវ ដែល ធ្វើ​ឱ្យ​ខាតបង់​ពេលវេលា និង​ប្រាក់កាស។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៤ ខែវិច្ឆិកា ឆ្នាំ២០០៨

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *