ខម៉ាំ​ពោះ​តាន់

    រូបភាពទស្សនាវដ្ដីសុខភាពយើង

  • បរិមាណ​មនុស្ស​ទទួលទាន ៖ ១នាក់
  • រយៈពេល​ចម្អិន ៖ ១៥នាទី

គ្រឿង​ផ្សំ

  • ម៉ាំត្រី – សាច់ជ្រូក​លាយ​ខ្លាញ់
  • ពោះតាន់​ជ្រូក – ខ្ទឹមស ខ្ទឹម​ក្រហម
  • ប្រេងឆា – ម្សៅស៊ុប
  • ត្រប់ស្រួយ – ស្ពៃក្ដោប
  • ត្រសក់ – ពពាយ
  • ត្រប់វែង​ដុត – ម្ទេសប្លោក​ខ្ចី

វិធី​ធ្វើ

មុន​ដំបូង​លោកអ្នក​ត្រូវយក​សាច់ជ្រូក​លាយ​ខ្លាញ់​ទៅលាង​ឱ្យស្អាត ហើយ​ចិញ្ច្រាំ​ឱ្យហ្មត់​ទុកមួយ​ដុំសិន។ ចំណែក​ឯពោះតាន់ ជ្រូកវិញ​ត្រូវយក​ទៅស្ងោរ​ឱ្យឆ្អិន​ល្មម។ យកម៉ាំ​មក​ចិញ្ច្រាំ​ឱ្យហ្មត់ ហើយយក​ខ្ទះដាក់​ខ្លាញ់​ឱ្យក្ដៅ ទើបដាក់​ខ្ទឹមស ខ្ទឹមក្រហម​ចូលលីង​វា ឱ្យ​ឈ្ងុយ​ទើបដាក់​សាច់ជ្រូក និង​ម៉ាំដែល​បាន​ចិញ្ច្រាំ​នោះចូល ឆាឱ្យ​សព្វ​ចូលគ្នា ដាក់​ម្សៅ​ស៊ុបបន្ដិច ស្ករ​បន្ដិច ភ្លក្សមើលឱ្យ​ល្មមជា​ការស្រេច។

សូម​រៀប​បន្លែ​ដាក់ចាន​ផ្សេងមួយ រៀប​ចំឱ្យ​មើលទៅ​មាន​សោភ័ណ​ភាពស្អាត ចំណែក​ឯម៉ាំ និង​ពោះតាន់​វិញ​រៀប​ដាក់ចាន មួយ​ដោយ​ឡែក។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៤ ខែវិច្ឆិកា ឆ្នាំ២០០៨

Categories: , , ,

Leave a Reply

Your email address will not be published. Required fields are marked *