បរិមាណមនុស្សទទួលទាន ៖ ២នាក់
រយៈពេលរៀបចំគ្រឿងផ្សំ ៖ ១០នាទី
រយៈពេលចម្អិន ៖ ១៥នាទី
គ្រឿងផ្សំ
ឆ្អឹងជំនីរជ្រូក ៣០០ក្រាម(៣ខាំ)
ម្នាស់ ១ចំហៀង
ខ្ទឹមស ៥០ក្រាម
ទឹកត្រី ១០មីលីលីត្រ
អំបិល កន្លះស្លាបព្រាកាហ្វេ
ស្ករស ១ស្លាបព្រាកាហ្វេ
ប៊ីចេង ១ស្លាបព្រាកាហ្វេ
ស្លឹកខ្ទឹម ២មើម
ខ្លាញ់ ៥០ក្រាម
របៀបរៀបចំគ្រឿងផ្សំ
ឆ្អឹងជំនីរជ្រូកត្រូវលាងឱ្យស្អាត កាប់តូចៗល្មម
ម្នាស់ត្រូវលាងទឹកឱ្យស្អាតពុះជាពីរ ចិតជាចំណិតបញ្ឆិតមិនស្ដើងពេក និងមិនក្រាស់ពេក
ស្លឹកខ្ទឹមត្រូវលាងឱ្យស្អាត រួចហាន់ខ្លីល្មម
ខ្ទឹមសត្រូវបកសម្បកចេញលាងទឹកឱ្យស្អាត ហើយចិញ្ច្រាំកុំឱ្យម៉ដ្ឋពេក
របៀបធ្វើ
ដំបូងត្រូវដាក់ខ្ទះឱ្យក្ដៅ ហើយដាក់ខ្លាញ់ចូលទុកឱ្យក្ដៅដាក់ខ្ទឹមសចូលទុកឱ្យក្រហមប្រឿងៗ បន្ទាប់មកដាក់ឆ្អឹងជំនីរជ្រូក បំពងឱ្យក្រហម ទើបដាក់ម្នាស់ចូលជាមួយទឹកត្រី ស្ករស ប៊ីចេង អំបិល លៃឱ្យសមល្មម ទុកមួយសន្ទុះ រួចដួសដាក់ចានហើយត្រូវ ដាក់ស្លឹកខ្ទឹមរោយពីលើជាការស្រេច។
បញ្ជាក់ ៖ ម្ហូបនេះអាចទទួលទានបានជាមួយបាយស។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៦ ខែវិច្ឆិកា ឆ្នាំ២០០៩
Leave a Reply