4. ការប្រើអាវទ្រនាប់ ៖ អាវទ្រនាប់មាននាទីច្រើនយ៉ាង ដូចជាបង្កើតរូបរាងបំភាន់ឱ្យសុដន់ គ្របដណ្ដប់ការពារការប៉ះ ពាល់ស្បែក ឬការប៉ះទង្គិចផ្សេងៗ និងជាពិសេសជួយទ្រទម្ងន់សុដន់កុំឱ្យធ្លាក់ទាំងស្រុងទៅលើស្បែក ចៀសវាងការឆាប់ខូចទ្រង់ទ្រាយ។ ដូច្នេះស្ដ្រីគ្រប់រូបតោងចេះជ្រើសរើស និងប្រើប្រាស់អាវទ្រនាប់ឱ្យបានសមស្របតាមទំហំរាងរៅសុដន់ផ្ទាល់ខ្លួន។ មិនត្រូវប្រើ អាវទ្រនាប់ចង្អៀតពេក រលុងពេក ឬរឹតពេកឡើយ។ គួរត្រៀមបម្រុងអាវទ្រនាប់២លេខខុសគ្នាសម្រាប់ពេលធម្មតា និងពេលជិតមក រដូវ។ ត្រូវពាក់អាវទ្រនាប់ជានិច្ចក្នុងគ្រប់សកម្មភាពការងារ ពោលគឺពេញ១ថ្ងៃទល់យប់ ឬយ៉ាងតិច១២ម៉ោង។ ដើមទ្រូងត្រូវទំនេរ ក្នុងពេលគេងយប់។ អាវទ្រនាប់ត្រូវទទួលការសម្អាតទៀងទាត់ដូចគ្នានឹងសម្លៀកបំពាក់ដទៃទៀតដែរ។ មិនត្រូវបង្ខំចិត្ដប្រើប្រាស់អាវ ទ្រនាប់ចាស់ខូចគុណភាពឡើយ។
5. ការហាត់ប្រាណ ៖ ការហាត់ប្រាណបានទៀងទាត់ និងត្រឹមត្រូវអាចជួយស្ដ្រីទទួលបាននូវសុដន់ដ៏ស្រស់ស្អាតបាន។ សូម អាចបន្ថែមនៅអត្ថបទវិធីហាត់ប្រាណពង្រីកសាច់ដុំដើមទ្រូង (អត្ថបទនេះចេញផ្សាយនៅលើទំព័រទស្សនាវដ្ដី សុខភាពយើង លេខ០៤៥ ខែតុលា ឆ្នាំ២០០៩)
ប្រការគួរចៀសវាង
- ចៀសវាងការជក់បារី និងការព្រលែងដើមទ្រូងឱ្យត្រូវថ្ងៃដោយគ្មានអ្វីការពារ។ បារី និងកម្ដៅថ្ងៃមានឥទ្ធិពលធ្វើឱ្យស្បែកបាត់ភាពរស់ ចាស់ជ្រីវជ្រួញ និងធ្វើឱ្យសុដន់ទ្រោមស្វិតយារធ្លាក់មុនកំណត់
- ចៀសវាងទម្លាប់គេងផ្កាប់មុខ ដើម្បីកុំឱ្យសង្កត់ទៅលើសុដន់
- ចៀងវាងការហាត់ប្រាណបង្ខំ ដោយពុំមានអ្វីការពារសុដន់
- មិនត្រូវធ្វើការបញ្ចុះទម្ងន់ទាំងគំហុកឡើយ។ ត្រូវបញ្ចុះបន្ដិចម្ដងៗ។ ការបញ្ចុះទម្ងន់លឿនពេកធ្វើឱ្យមានការប៉ះពាល់ទៅលើសរីរៈច្រើនយ៉ាង ក្នុងនោះសុដន់ក៏រងការប៉ះពាល់ទ្រោមស្វិតខូចទ្រង់ទ្រាយផងដែរ។
ដំបូន្មានអ្នកជំនាញ
វិធីខាងលើនេះប្រសិនបើលោកស្រីអ្នកនាងកញ្ញាអនុវត្ដឱ្យបានត្រឹមត្រូវនោះ នឹងទទួលបានលទ្ធផលគួរជាទីគាប់ចិត្ដមិនខាន។ សូមព្យាយាមបន្ដិចម្ដងៗ ដើម្បីទទួលដើមទ្រូងមួយគូដ៏ស្រស់ស្អាតជាចំណុចគួរឱ្យទាក់ទាញសម្រាប់មនុស្សផងទាំងពួង។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៦ ខែវិច្ឆិកា ឆ្នាំ២០០៩
Leave a Reply