ជម្ងឺ​អ៊ីវី៧១​កំពុង​បន្ត​រាត​ត្បាត​លើ​កុមារ​នៅ​កម្ពុជា​

នា​ពេល​បច្ចុប្បន្ន​ កម្ពុជា​ត្រូវ​ប្រឈម​មុខ​ដោះ​ស្រាយ​ទៅ​នឹង​វិបត្តិ​នៃ​ការ​រាត​ត្បាត​ពី​សំណាក់​ជម្ងឺ​ជា​ច្រើន​ ដូច​ជា​ជម្ងឺ​គ្រុន​ឈាម ជម្ងឺ​គ្រុន​ឈីក​វី និង​ជា​ពិសេស​ជម្ងឺ​អ៊ី​វី​៧១​ ដែល​កំពុង​តែ​រាត​ត្បាត​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ជាដើម។​ កាល​ពី​ពេល​ថ្មីៗ​នេះ ប្រជា​ពល​រដ្ឋ​នៅ​ខេត្ត​មួយ​​ចំនួន​ ក៏​កំពុង​តែ​មាន​ក្តី​បារម្ភ​ចំពោះ​សុខ​ភាព​កូនៗ​របស់​ពួក​គាត់​អំពី​ជម្ងឺ​អ៊ីវី​៧១​នេះផ​ង​ដែរ។​

រូបភាពគេហទំព័រសុខភាពកម្ពុជា

រយៈ​ពេល​មួយ​សប្តាហ៍​មក​ហើយ ដែល​គេ​ហ​ទំព័រ​សុខ​ភាពកម្ពុជា​បាន​ចុះ​ផ្សាយ​នូវ​អត្ថបទ​ជាច្រើន​អំពី​ជម្ងឺ​ចម្លែក​ ឬ​ជម្ងឺ​អ៊ីវី​៧១​នេះ ជា​ពិសេស​តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​លោក​វេជ្ជ​បណ្ឌិត លី ចេង​ហ៊ុយ ក្រោម​ចំណង​ជើង​ថា៖ «ជម្ងឺ​ចម្លែក ឬ​ជម្ងឺ​អ៊ីវី៧១​: បទ​សម្ភាសន៍​ជា​មួយ​លោក​វេជ្ជ​បណ្ឌិត​ លី​ ចេង​ហ៊ុយ» ដើម្បី​ជា​ប្រយោជន៍​ផ្តល់​ចំណេះ​ដឹង​អំពី​ជម្ងឺ​នេះដ​ល់​ប្រជា​ពល​រដ្ឋ​ និង​សង្គម​កម្ពុជា​ទូទៅ។​

កាល​ពី​សប្តាហ៍​មុន ក្រសួង​សុខា​ភិបាល និង​អង្គ​ការ​សុខ​ភាព​ពិភព​លោក​ បាន​ធ្វើ​សន្និ​សីទ​រួម​គ្នាមួ​យ​នៅ​នាយក​ដ្ឋាន​ជម្ងឺ​ឆ្លង​ក្រសួង​សុខា​ភិបាល​ ដើម្បី​ធ្វើការ​អំពាវ​នាវ​ដល់​សាធារណៈ​ជន​កុំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ស្ថាន​ភាព​នៃ​ការ​រីក​រាល​ដាល​ជម្ងឺ​អ៊ីវី​៧១​នេះ។​ ប៉ុន្តែ​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​នៅ​តែ​មាន​ក្តី​បារម្ភ​ចំពោះ​បញ្ហា​ខាង​លើ​នេះ​ផង​ដែរ។ ប្រជា​ពលដ្ឋ​រស់​នៅ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​ កំពុង​តែ​សម្តែង​ការ​ព្រួយ​បារម្ភ​ចំពោះ​កូន​តូចៗ​អាយុ​ក្រោម​៥​ឆ្នាំ​របស់​ពួក​គាត់ ដែល​នៅ​ប៉ុន្មាន​៣ថ្ងៃ​កន្លង​មក​នេះ ​កូនៗ​របស់​ពួក​គាត់​កើត​មាន​ជម្ងឺ​ពង​បែក​នៅ​ក្នុង​មាត់ និង​នៅ​បាត​ដៃជើ​ង ហើយ​ដោយ​គេ​សង្ស័យ​ថា ជា​ប្រភេទ​ជម្ងឺ​៧១។​ នា​ពេល​បច្ចុប្បន្ន កុមារ​ទាំង​នោះ ត្រូវ​បាន​ឪពុក​ម្តាយ​របស់​ពួក​គេ យក​មក​កាន់​មន្ទី​រ​ពេទ្យ​បង្អែក​ខេត្ត ដើម្បី​ឲ្យក្រុ​ម​គ្រូពេ​ទ្យ​ជួយ​ពិនិត្យ​ និង​ព្យាបាល​ជា​បន្ទាន់​ នៅ​ចំពេល​ដែល​កូន​របស់​គាត់​ក្តៅខ្លួ​ន និង​មាន​ពង​បែក​ក្នុង​មាត់​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​កូន​របស់​ពួក​គាត់​ហូប​អ្វី​មិន​កើត។ ជា​ពិសេស​ជាង​នេះ​ទៀត​នោះ ក្នុង​រយៈ​ពេល​តែ​១​ថ្ងៃ​បុណ្ណោះ ​កូនៗ​របស់​ពួក​គាត់​ មាន​ចេញ​រោគ​សញ្ញា​ពង​បែក​លើ​បាត​ដៃ​បាត​ជើង​ថែម​ទៀត​ផង។​

លោក​ ជា​ វុត្ថា អាយុ​៣៥​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ​វុន​ ម៉ាច អាយុ​២៤​ឆ្នាំ​រស់​នៅភូ​មិ​កណ្តាល ឃុំ​ព្រះ​រំកិល ស្រុក​ថា​ឡាប​រិវ៉ា​ត់​ខេត្ត​ស្ទឹង​ត្រែង​ បាន​ប្រាប់​ឲ្យ​ដឹង​ថា កូន​គាត់​ឈ្មោះ ថាច់ ​សុ​វិជ្ជា អាយុ​៤​ឆ្នាំ ក្តៅខ្លួ​ន​តែ​មួយ​ថ្ងៃ​សោះ​ស្រាប់​តែ​ចេញ​រោគ​សញ្ញា ចេញ​ពង​បែក​មាត់​ និង​បាត​ដៃ បាត​ជើង ដែល​ធ្វើ​ឲ្យ​ប្រជា​ពល​រដ្ឋ​ដែល​មាន​កូន​តូចៗ​នាំគ្នា​ព្រួយ​បារម្ភ​ មិន​ដឹង​ថា​មាន​កើត​ជម្ងឺ​អ្វី។​ បច្ចុប្បន្ន​នៅក្នុង​មន្ទី​ពេទ្យ​បង្អែក​មាន​កុមារ​ប្រមាណ​ជិត​១០​នាក់​ហើយ​ដែល​កំពុង​សម្រាក​នៅ​មន្ទីរ​ពេទ្យ។​ កុមារ​ទាំង​នោះភា​គ​ច្រើន​ មក​ពី​ភូមិ​អូរ​ត្រែល និង​ភូមិ​កណ្តាល​ក្នុង​ស្រុកថា​ឡាប​រិវ៉ាត់​។ នេះ​បើ​យោង​តាម​ការ​ចេញ​ផ្សាយរ​បស់​គេហ​ទំព័រ​កម្ពុជា​ថ្មី។​

លោក​ យឿន ម៉ា​ឌី គ្រូ​ពេទ្យ​ប្រចាំការ​នៅម​ន្ទី​ពេទ្យ​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​ក្នុង​រយៈ​ពេល​៣​ថ្ងៃ​នេះ ​តាម​ការ​សង្កេត​បាន​ឲ្យ​ដឹង​ថា មាន​កុមារ​ប្រមាណ​ជិត​១០​នាក់​ហើយ​កើត​មាន​ជម្ងឺ​ប្រភេទ​ខាង​លើ​នេះ​ ហើយ​លោក​មិន​ទាន់​សន្និ​ដ្ឋាន​ថា​ជា​ជម្ងឺ​អ្វី​នោះ​ទេ។ ចំណែក​ឯ​លោក​វេជ្ជ​បណ្ឌិត ស៊ុយ​ សុភាព ប្រធានម​ន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ស្ទឹង​ត្រែង​ បាន​បញ្ចាក់​ថា ជម្ងឺ​កើត​លើ​កុមារ​ដែល​មាន​ពង​បែក​នៅ​មាត់ និង​នៅ​បាត​ដៃ​ជើង​នេះ ហៅ​ថា​ជា​ជម្ងឺ​ពង​បែក ឬ​ចំហាយ​ក្តៅ ​ហើយ​​បើតាម​ព័ត៌​មាន​ដែល​បាន​ចេញ​ផ្សាយ​កន្លង​មក​នេះ​ផ្នែក​លើ​វិទ្យា​​សាស្ត្រ គេ​ហៅ​ថាEV​-៧១​ ហើយ​ចំណែក​​ឯជ​ម្ងឺម្យ៉ា​ង​ទៀត​ដែល​ចេញ​រោល​ក្រហម​ពេញ​ខ្លួន​នោះ ហៅ​ថា​ជម្ងឺ​ឈីក។ លោក​វេជ្ជ​បណ្ឌិត បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​ ករណី​ជម្ងឺ​ដែល​កើត​មាន​ខាង​លើ​នេះ លោក​មិ​នទា​ន់ហ៊ា​ន​សន្និ​ដ្ឋាន​ឲ្យបាន​ច្បាស់​លាស់​នៅ​ឡើយ​ទេ​ គឺ​រង​ចាំ​ធ្វើ​ការ​តាម​ដាន​តទៅ​ថ្ងៃ​មុខ​ទៀត។ តែ​ទោះ​ជា​យ៉ាង​ណា​ក្តី ជម្ងឺ​នេះ​បាន​កើត​ទៅ​លើ​កុមារ​នៅ​ឯ​រាជ​ធានី​ភ្នំពេញ ​និង​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត​រួច​មក​ហើយ។​

លោក​ប្រធាន​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ ក៏​បាន​ធ្វើ​សេចក្តី​អំពាវ​នាវ​ឲ្យ​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ដែល​មាន​កូន​អាយុក្រោ​ម​១០​ឆ្នាំ​ត្រូវ​នាំ​គ្នា​ប្រុង​ប្រយ័ត្ន ថែ​ទាំ​កូន​ឲ្យ​បាន​ល្អផង​ដែរ​ ហើយ​បើ​មាន​អាការៈ​ក្តៅ​ខ្លួន​មាន​ចេញ​រោគ​សញ្ញា​ដូច​ជម្ងឺ​ខាង​លើ ត្រូវ​រួស​រាន់​បញ្ជូន​កូន​មក​កាន់​ប៉ុស្តិ៍​សុខ​ភាព​ និង​ប្រញ៉ាប់​នាំ​មក​កាន់​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត ដើម្បី​ពិនិត្យ​ព្យាបាល ចៀស​វាង​កុំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ ដល់​អាយុ​ជីវិត​ដោយ​មិន​ដឹង​មូល​ហេតុ​ច្បាស់​លាស់។​

ការ​បារម្ភ​នេះ ក៏​ត្រូវ​បាន​រាជ​រដ្ឋា​ភិបាល និង​អង្គការ​ដៃ​គូ​មួយ​ចំនួន បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ផង​ដែរ​ ដែល​កាល​ពី​ថ្ងៃ​ទី១៣​ ខែ​កក្កដា​ ឆ្នាំ​២០១៣ កន្លង​ទៅ​នេះ បន្ទាប់​ពី​ធ្វើការ​តាម​ដាន និង​វិភាគ​រួម​គ្នា​រវាង​ក្រសួង​សុខា​ភិបាល​កម្ពុជា​ និង​អង្គ​ការ​សុខ​ភាព​ពិភព​លោក (WHO) បាន​ធ្វើ​បទ​បង្ហាញ នៃរ​បក​គំហើញ​ថ្មី​នៃ​វីរុស EV-​៧១ ដ​ល់​អ្នក​សារព័ត៌​មាន​ ក្រុម​គ្រូពេ​ទ្យ​ ក៏​ដូច​ជា​ផ្សព្វ​ផ្សាយ​ទៅ​ដល់​ប្រជា​ពល​រ​ដ្ឋ​កម្ពុជា ឲ្យ​មាន​ការ​យល់​ដឹង​អំពី​ជម្ងឺ​ប្រភេទ​ថ្មី​នៅ​កម្ពុជា​មួយ​នេះ​ផង​ដែរ​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ​ ប្រទេស​ចិន​កាល​ពេល​ថ្មីៗ​នេះ ក៏​បាន​បញ្ចូន​ក្រុម​គ្រូ​ពេទ្យ ​និង​សម្ភារៈ​ជំនួយ​បច្ចេក​ទេស​មួយ​ចំនួន​មក​សង្គ្រោះ ​និង​ជួយ​ព្យាបាល​ជម្ងឺ​ប្រភេទ​ថ្មី​រួច​មក​ហើយ​ផង​ដែរ ក្រោយ​កិច្ច​ជំនួប​រវា​ង​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ និង​រដ្ឋ​មន្ត្រី​កាល​បរទេស​ចិន​កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ។

​ប៉ុន្តែ​ការ​បាត់​បង់​ជីវិត​កូន​ដែល​ជា​ទី​ស្រលាញ់​របស់​ខ្លួន គឺ​ពិត​ជា​គួរ​ឲ្យសោ​ក​ស្តាយ​បំផុត​ចំពោះអា​ណាព្យា​បាល​មួយ​ចំនួន​ ដែល​​ក្រុម​គ្រូពេទ្យ​មិន​អាច​ជួយ​សង្គ្រោះ​បាន ទម្រាំ​រក​ឃើញ​មូល​ហេតុ​នៃ​ជម្ងឺ​ខាង​លើ​នេះ។ បើ​យោង​តាម​ប្រសាសន៍​របស់​លោក​វេជ្ជ​បណ្ឌិត​ ប៊ីត​ រីជ​ន័រ ប្រធាន​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​កាល​ពី​ថ្ងៃ​ទី​១២​ ខែ​កក្កដា ដែល​ចេញ​ផ្សាយ​ដោយ​គេហ​ទំព័​រសារ​ព័ត៌​មាន​កោះ​សន្តិ​ភាព​បានឲ្យដឹង​ថា​​ បើ​​ទោះ​បី​ជា​បាន​រក​ឃើញ​ប្រភេទ​ជម្ងឺ​​អ៊ីវី​៧១​នៅ​កម្ពុជា ជា​រឿង​សំខាន់​ក៏​ដោយ ​ក៏​ទំនង​ជា​មាន​កត្តា​ជា​ច្រើន​ផ្សេង​ទៀត​ ដែល​អាច​បណ្តាល​ឱ្យ​កុមា​រស្លាប់​យ៉ាង​លឿន​បែប​នេះ។ លោក​ថា កាល​ពី​ជាង​៣​ខែ​មុន កុមារ​៦៦​នាក់ អាយុច​ន្លោះ​ពី​២​ទៅ​៣​ឆ្នាំ​ ត្រូវ​បាន​នាំ​យក​ទៅ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា ហើយ​២​នាក់​ក្នុង​ចំណោម​កុមារ​ទាំង​អស់​បាន​ស្លាប់​យ៉ាង​អាថ៌​កំបាំង​ដោយ​សារ​បញ្ហា​ផ្លូវ​ដង្ហើម​ និង​ប្រព័ន្ធ​ប្រសាទ​ធ្ងន់​ធ្ងរ។ កាល​ពី​ថ្ងៃ​អាទិត្យ​ពីរ​សប្តាហ៍​មុន មន្ត្រី​អង្គការ​សុខ​ភាព​ពិភព​លោក (WHO) បាន​រំឮក​ថា ​ការ​រាល​ដាល​នៃ​ជ​ម្ងឺ​នេះមិ​ន​ទាន់​ត្រូវ​បាន​ដោះ​ស្រាយ​ទាំង​ស្រុង​ទេ គេត្រូ​វ​ការ​វិភាគ​បន្ថែម​ទៀត។ ប៉ុន្តែ​លោក​វេជ្ជ​បណ្ឌិត​ ប៊ីត រីជ​ន័​រ​ បាន​រិះ​គន់​ដល់​អង្គ​ការ​សុខ​ភាព​ពិភព​លោក​មួយ​នេះ​ចំពោះ​ការ​ធ្វើ​របាយ​ការណ៍​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ដោយ​មិន​មាន​ការ​ពិត​ច្បាស់​លាស់។​ ក្នុង​របាយ​ការណ៍​នោះ អង្គ​ការ​សុខ​ភាព​ពិភព​លោក បាន​ជូន​ដំណឹង​ដល់​ពិភព​លោក​ថា​ ជា​ជម្ងឺ​សម្លាប់​ជីវិត​អាថ៌​កំបាំង​ថ្មី​មួយ​កំពុង​រាត​ត្បាត​កម្ពុជា ​ដែល​វា​បង្ក​ការ​ភ័យ​ខ្លាច​ដល់​ប្រទេស​កម្ពុជា​ទៅ​វិញ។​

អត្ថប​ទដោ​យ ៖ សៀង​ វិរៈ​
ចេញផ្សាយ ៖ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១២

Categories: , , , ,

Leave a Reply

Your email address will not be published. Required fields are marked *