ការវក់ចិត្ដគឺជាជម្ងឺផ្លូវចិត្ដម្យ៉ាងដែលទាក់ទងជាមួយសុខភាពអារម្មណ៍ និងទម្លាប់របស់មនុស្ស។ ភាពរសាប់រសល់ ការចង់ បានមិនអស់ចិត្ដ និងទម្លាប់ដែលខ្វះការគ្រប់គ្រង់សតិរបស់ខ្លួនឱ្យយល់ពីព្រំដែននៃទង្វើទាំងនោះ ជាមូលហេតុដែលធ្វើឱ្យលោកអ្នក ធ្លាក់ខ្លួនវង្វេងទៅក្នុងសកម្មភាពរបស់ខ្លួនដោយមិនដឹង និងមិនអាចដកខ្លួនចេញពីទម្លាប់នោះបាន។
លោកវេជ្ជបណ្ឌិត សុខ សេដ្ឋបុត្រ ជាអ្នកជំនាញឯកទេសផ្នែកជម្ងឺផ្លូវចិត្ដនៅមន្ទីរពេទ្យមិត្ដភាពខ្មែរសូវៀត នឹងបកស្រាយ បំភ្លឺអំពីការវក់ចិត្ដ ជូនដល់ប្រិយមិត្ដឱ្យបានជ្រាប និងទុកជាចំណេះដឹងតាមរយៈទស្សនាវដ្ដី សុខភាពយើង។
ជម្ងឺវក់ចិត្ដ
ជម្ងឺវក់់ចិត្ដកើតមានឡើងលើមនុស្សដែលមានទម្លាប់ និងបន្ទុកច្រើន តម្រូវឱ្យមានការទទួលខុសត្រូវខ្ពស់ក្នុងការដោះ ស្រាយកិច្ចការទាំងនោះ ឬប្រភេទមនុស្សដែលគិតអ្វីៗបែបសាំញ៉ាំ ឆាប់តូចចិត្ដ រហ័សខឹង គ្មានជំនឿចិត្ដលើខ្លួនឯង និងមានអារម្មណ៍ មិនដាច់ស្រាច់ ឬជ្រះស្រឡះ ដោយសារមានការគ្រប់គ្រងសតិទាប ព្រោះតែការផ្ដោតចិត្ដ ឬចង់បានហួសហេតុពេក។
រោគសញ្ញាណជម្ងឺវក់ចិត្ដ
យើងអាចសម្គាល់ឃើញថា អ្នកដែលមានអារម្មណ៍ងប់ងល់ ឬអ្នកជម្ងឺវក់ចិត្ដ តាមរយៈសកម្មភាព និងអាការមួយចំនួន ដូចខាងក្រោម ៖
មូលហេតុបង្កការវក់ចិត្ដ
ជាទូទៅការវក់ចិត្ដអាចបណ្ដាលមកពីមូលហេតុច្រើនយ៉ាង ដូចជាកត្ដាសុខភាពផ្លូវចិត្ដ កត្ដាសុខភាពផ្លូវកាយ រួមទាំង មជ្ឈដ្ឋានជុំវិញខ្លួនជាដើម មូលហេតុទាំងអស់នោះមានដូចជា ៖
ល្អ ជាមូលហេតុដែលធ្វើឱ្យសរសៃខួរក្បាលរងនូវសម្ពាធធ្ងន់ធ្ងរក្នុងទំនួលខុសត្រូវចេញពីប្រភពការងារ គ្រួសារ បូករួមនឹងមជ្ឈដ្ឋាន
ដែលកំពុងត្រូវទទួលរងបំពុលពីសារធាតុពុល និងជាតិគិមីផ្សេងៗនោះ មានឥទ្ធិពលលើដំណកដង្ហើមរបស់មនុស្ស។ ការស្រូបចូល សារធាតុជាតិពុលគីមីទាំងនោះ ជាដើមហេតុដែលធ្វើឱ្យមានភាពចុះខ្សោយញាណនៃការទទួលដឹងយល់ និងបែងចែកចំណាត់ថ្នាក់វត្ថុ នៅជុំវិញខ្លួន។
ផលប៉ះពាល់នៃជម្ងឺវក់ចិត្ដ
ភាពងប់ងល់នៃការវក់ចិត្ដនេះធ្វើឱ្យលោកអ្នកជួបបញ្ហាជាច្រើន។ ការវក់ចិត្ដមានផលប៉ះពាល់យ៉ាងច្រើនប្រការចំពោះខ្លួន លោកអ្នកផ្ទាល់ខ្លួន និងអ្នកដទៃ។ ការវក់នេះជាមូលហេតុដែលបង្កជាឧបសគ្គក្នុងការងារ គ្រួសារ ធ្វើឱ្យលោកអ្នកមានការខ្វល់ ខ្វាយច្រើនចំពោះកិច្ចការដដែល ប៉ះទង្គិចទៅលើផ្លូវចិត្ដ បាត់បង់នូវការគ្រប់គ្រងអារម្មណ៍បន្ដិចម្ដងៗ រហូតបង្កជាជម្ងឺផ្លូវចិត្ដធ្ងន់ធ្ងរ ប្រសិនបើលោកអ្នកមិនរកវិធីទប់ស្កាត់ ឬក៏ព្យាបាលឱ្យបានត្រឹមត្រូវតាមក្បួនចិត្ដវិទ្យានោះទេ។
វិធីសាស្ដ្រព្យាបាលជម្ងឺវក់ចិត្ដ
នៅពេលដែលលោកអ្នកសង្កេតឃើញ និងដឹងថាបុគ្គលណាម្នាក់មានជម្ងឺវក់ចិត្ដ លោកអ្នកត្រូវខិតខំពង្រឹងផ្លូវចិត្ដអ្នកទាំង នោះជាប្រចាំ និងរកដំណោះស្រាយ។ ព្រោះថាអ្នកជម្ងឺផ្លូវចិត្ដបែបនេះ ពុំមានអារម្មណ៍ប្លែកពីសកម្មភាពខ្លួនឯងឡើយ ជាពិសេសពួក គាត់ក៏មិនអាចជួយខ្លួនឯងបានផងដែរ។ មធ្យោបាយបំបាត់ជម្ងឺនេះមានច្រើនបែប ដែលអាចឱ្យយើងយកវិធីទាំងនោះមកអនុវត្ដបាន ដូចជា ៖
1. ចិត្ដសាស្ដ្រ ៖ សមាជិកក្រុមគ្រួសារ មិត្ដភក្ដិ និងអ្នកជុំវិញអ្នកជម្ងឺមានតួនាទី និងឥទ្ធិពលយ៉ាងខ្លាំងទៅលីអ្នកជម្ងឺ។ លោកអ្នកមានកាតព្វកិច្ចក្នុងការចង្អុលបង្ហាញដល់អ្នកជម្ងឺរាល់ភាពប្រក្រតីរបស់ពួកគេ ដោយការលើកទឹកចិត្ដពោរពេញដោយសម្ដីឬ ពាក្យផ្អែមល្ហែមក្នុងការពន្យល់ប្រាប់ពួកគេ វាជាប្រការមួយដ៏ប្រសើរដល់អ្នកជម្ងឺ និងធ្វើឱ្យអ្នកជម្ងឺអាចកាត់បន្ថយនៃការវក់នោះបាន មួយផ្នែក។
2. ការព្យាបាល ៖ ជម្ងឺវក់ចិត្ដជាជម្ងឺដែលអាចព្យាបាលបាន បើសិនជាអ្នកជម្ងឺពុំទាន់មានលក្ខណៈធ្ងន់ធ្ងរនោះទេ។ ក្រុម គ្រួសារគួរគប្បីនាំអ្នកជម្ងឺទៅពិគ្រោះ និងទទួលការពិនិត្យពីសំណាក់អ្នកឯកទេសផ្លូវចិត្ដ។
ដំបូន្មានអ្នកជំនាញ
សេចក្ដីសុខខាងអារម្មណ៍ជាកត្ដាចាំបាច់របស់មនុស្សម្នាក់ៗ ដែលកើតមានជាមួយមនុស្សតាំងពីកំណើតមកម្ល៉េះ។ ការថែ រក្សាសុខភាពផ្លូវចិត្ដឱ្យបានល្អ វាទាក់ទងទៅនឹងបរិស្ថានជុំវិញខ្លួនរបស់មនុស្សម្នាក់ រួមមានគ្រួសារ មិត្ដភក្ដិ អ្នកនៅជុំវិញខ្លួន និងជំនឿ របស់សង្គមជាដើម។ មាតាបិតាគ្រប់រូបគួរយកចិត្ដទុកដាក់ និងស្ដីប្រដៅកូនចៅឱ្យបានល្អ ចៀសវាងពាក្យសម្ដី ឬសកម្មភាពណាមួយ ដែលធ្វើឱ្យប៉ះពាល់អារម្មណ៍របស់ពួកគេ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៦ ខែវិច្ឆិកា ឆ្នាំ២០០៩
Leave a Reply