- បរិមាណមនុស្សទទួលទាន ៖ ២នាក់
- រយៈពេលរៀបចំគ្រឿងផ្សំ ៖ ២០នាទី
- រយៈពេលចម្អិន ៖ ១៥នាទី
គ្រឿងផ្សំ
- ខ្ទឹមក្រហម ៥០ក្រាម
- ខ្ទឹមស ៥០ក្រាម
- ម្ទេសឆ្អើរ ៥០ក្រាម
- សាច់ជ្រូកសាច់សុទ្ធ ២០០ក្រាម
- ត្រីឆ្អើរ ២កន្ទុយធំៗល្មម
- កាពិ ២៥ក្រាម
- ត្រសក់ ២ផ្លែ
- ការ៉ុត ១មើម
- ត្រប់ស្រួយ ២ផ្លែ
- ប៉េងប៉ោះ ១ផ្លែ
- ស្ពៃក្ដោប មួយចំណិត
- សណ្ដែកកួរ ៣កួរ
- ស្ករស ១ស្លាបព្រាកាហ្វេ
- ប៊ីចេង ១ស្លាបព្រាកាហ្វេ
- ខ្លាញ់ ៥០ក្រាម
របៀបរៀបចំគ្រឿងផ្សំ
- ត្រីឆ្អើរត្រូវបកស្បែកចេញបេះតូចៗ ហើយយកទៅលាងទឹកឱ្យស្អាត
- សាច់ជ្រូកលាងឱ្យស្អាត ហើយចិញ្ច្រាំឱ្យម៉ដ្ឋ
- ម្ទេសឆ្អើរត្រូវយកគ្រាប់ចេញ ត្រាំទឹកមួយសន្ទុះលាងទឹកឱ្យស្អាត ហើយយកមកចិញ្ច្រាំឱ្យម៉ដ្ឋ
- ខ្ទឹមស និងខ្ទឹមក្រហម ត្រូវបកសម្បកចេញហើយលាងទឹកឱ្យស្អាត បន្ទាប់មកហាន់ស្ដើងៗ
- ត្រសក់ ការ៉ុត ត្រប់ស្រួយ និងប៉េងប៉ោះ ត្រូវលាងទឹកឱ្យស្អាតចិតបញ្ឆិតស្ដើងល្មម រៀបដាក់ចានឱ្យមានលំដាប់លំដោយ
- ស្ពៃក្ដោប និងសណ្ដែកកួរត្រូវលាងទឹកឱ្យស្អាតកាត់ឱ្យល្មម ហើយរៀបដាក់ចាន។
របៀបធ្វើ
ដំបូងសូមយកខ្ទឹមស និងខ្ទឹមក្រហមទៅបំពងជាមួយខ្លាញ់ បន្ទាប់មកយកម្ទេសឆ្អើរមកឆាជាមួយខ្ទឹមក្រហមខ្ទឹមស ទើប ដាក់សាច់ជ្រូកចូលទុកមួយសន្ទុះ។ ពេលសាច់ជ្រូកឆ្អិនត្រូវដាក់ត្រីឆ្អើរចូលឆាឱ្យសព្វចូលគ្នា រួចដាក់កាពិចូល បន្ទាប់មកត្រូវដាក់ប៊ីចេង និងស្ករស ទុកមួយសន្ទុះ ភ្លក់ឱ្យសមល្មម រួចដួសដាក់ចានជាការស្រេច។
បញ្ជាក់ ៖ ម្ហូបនេះអាចទទួលទានបានជាមួយបាយស ឬនំប៉័ង។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៧ ខែធ្នូ ឆ្នាំ២០០៩
Leave a Reply