- បរិមាណមនុស្ស ១នាក់
- រយៈពេលចម្អិន ៨នាទី
- រយៈពេលរៀបចំគ្រឿងផ្សំ ៤នាទី
គ្រឿងផ្សំ
- ឆ្អឹងជំនីរជ្រូក ២០០ក្រាម
- សាលាដ៍សង ៥០ក្រាម
- ត្រប់វែង ១ផ្លែ
- ប្រេងឆា ១ស្លាបព្រាបាយ
- គ្រឿងបុក ២ស្លាបព្រាបាយ
- ម្ទេសឆ្អើរ ៣០ក្រាម
- ប្រហុក ១ស្លាបព្រាបាយ
- ទឹកត្រី ១ស្លាបព្រាបាយកខ្លះ
- ស្ករត្នោត ១ស្លាបព្រាបាយ
- ទឹកខ្ទិះដូងដើម ១៥ស្លាបព្រាបាយ
- អំបិលបន្ដិច
- ខ្ទឹមស ២កំពឹស
- ខ្ទឹមក្រហម ២កំពឹស
- ស្លឹកក្រូចសើច ៣សន្លឹក
- ទឹកអំពិល ១ស្លាបព្រាបាយ
- ម្ទេសក្រហមហឹរ ២គ្រាប់
- ទឹកស៊ុបបន្លែ ៥០០មីលីលីត្រ
- ការ៉ុត ១០០ក្រាម
- ស្ពៃក្ដោប ១០០ក្រាម
- ខ្ទឹមបារាំង ១ចំហៀង
របៀបរៀបចំគ្រឿងផ្សំ
- ឆ្អឹងជំនីរជ្រូកលាងទឹកឱ្យស្អាត ហើយកាត់ជាកង់ៗ ស្ងោររម្ងាស់ឱ្យផុយល្អ
- ការ៉ុត ស្ពៃក្ដោប ខ្ទឹមបារាំង កាត់ជាកង់ៗល្មម ហើយលាងទឹកឱ្យស្អាត
- ទឹកស៊ុបបន្លែ(ស្ងោរការ៉ុត ស្ពៃក្ដោប ខ្ទឹមបារាំងឱ្យផុយ ហើយចម្រាញ់យកតែទឹក)
- ម្ទេសឆ្អើរដាក់ត្រាំទឹក ហើយលាងឱ្យស្អាតយកមកចិញ្ច្រាំ
- ប្រហុកលាងទឹកឱ្យស្អាត ហើយយកមកចិញ្ច្រាំឱ្យម៉ដ្ឋ
- ខ្ទឹមស និងខ្ទឹមក្រហមលាងទឹកឱ្យស្អាតហើយយកមកលីងឱ្យស្រួយ
- ម្ទេសក្រហមហឹរលាងទឹកឱ្យស្អាត ហើយច្រៀកជាសរសៃៗ។
របៀបធ្វើ
ប្រេងឆាក្នុងឆ្នាំងទុកឱ្យក្ដៅ ហើយដាក់ប្រហុក ស្លឹកក្រូចសើច ម្ទេសឆ្អើរឆាឱ្យឈ្ងុយ។ បន្ទាប់មកដាក់សាច់ជ្រូក គ្រឿងបុក ទឹកត្រី ស្ករត្នោត និងខ្ទិះដូងដើមចូល រម្ងាស់ឱ្យឈ្ងុយ ទើបដាក់ទឹកស៊ុបបន្លែចូល ហើយរម្ងាស់ប្រហែលជា៣នាទីនៅពេលសម្លពុះ។ ត្រូវដាក់ត្រប់ និងទឹកអំពិលចូលដាក់អំបិលទុកឱ្យពុះបន្ដិច ហើយបង់សាលាដ៍សង និងខ្ទឹមស ខ្ទឹមក្រហមចូល។ ជាចុងក្រោយ លើកចុះដួសដាក់ចានដោយតុបតែងជាមួយសាលាដ៍សង និងម្ទេសក្រហមជាការស្រេច។
បញ្ជាក់ ៖ ម្ហូបនេះអាចទទួលទានបានជាមួយបាយស ឬនំបញ្ចុក។
Leave a Reply