- បរិមាណមនុស្សទទួលទាន ៖ ២នាក់
- រយៈពេលចម្អិន ៖ ៤នាទី
- រយៈពេលរៀបចំគ្រឿងផ្សំ ៖ ៥០នាទី
គ្រឿងផ្សំ
- សាច់ជ្រូកសាច់លាយខ្លាញ់ ១២០ក្រាម
- ខ្ទឹមស ៤កំពឹស
- ស្ករត្នោត ១ស្លាបព្រាកាហ្វេ
- ទឹកត្រី ២ស្លាបព្រាកាហ្វេ
- អំបិល ១ចឹប
- ម្រេច ១ចឹប
- ត្រយូងចេក ១កំណាត់
- សណ្ដែកកួរ ៨០ក្រាម
- ខ្ទឹមក្រហម ៤០ក្រាម
- សណ្ដែកដី ២០ក្រាម
- សណ្ដែកបណ្ដុះ ៤០ក្រាម
- ជីគ្រប់មុខ តាមចំណូលចិត្ដ
- ផ្កាកំប្លោក តាមចំណូលចិត្ដ
- បង្គាក្រៀម ៣០ក្រាម
- ទឹកខ្មេះ ២ស្លាបព្រាកាហ្វេ
- ស្ករស ១ស្លាបព្រាកាហ្វេ
- ម្ទេស ២គ្រាប់
- ក្រូចឆ្មារ ២ចំណិត
របៀបរៀបចំគ្រឿងផ្សំ
- ខ្ទឹមក្រហមចែកជាពីរ យកពាក់កណ្ដាលទៅចិញ្ច្រាំ និងពាក់កណ្ដាលទៀតហាន់ស្ដើងល្មម
- ខ្ទឹមសចិញ្ច្រាំឱ្យម៉ដ្ឋ
- ខ្ទឹមក្រហមដែលចិញ្ច្រាំម៉ដ្ឋនោះយកមកលាយជាមួយស្ករត្នោត ទឹកត្រី និងក្រូចឆ្មារ(នេះជាទឹកជ្រលក់)
- សាច់ជ្រូកលាងទឹកឱ្យស្អាត យកទៅប្រឡាក់ជាមួយខ្ទឹមសដែលចិញ្ច្រាំរួច ហើយត្រូវលាយជាមួយស្ករត្នោត និងទឹកត្រី ទុកដោយឡែក។ បន្ទាប់មកគឺត្រូវយកទៅចៀន រួចហាន់តូចៗល្មមទុកដោយឡែក។
- ត្រយូងចេកបកសម្បកចេញយកតែបណ្ដូលកណ្ដាល ហើយយកទៅត្រាំជាមួយទឹកខ្មេះ ឬក៏ទឹកក្រូចឆ្មារប្រហែលជាពី ៥ទៅ១០នាទី បន្ទាប់មកសូមយកត្រយូងចេកហាន់ស្ដើងទុកដោយឡែក។
- ជីគ្រប់មុខបេះយកតែស្លឹក ហើយលាងទឹកឱ្យស្អាត
- សណ្ដែកកួរលាងទឹកឱ្យស្អាតហើយកាត់ខ្លីល្មម
- សណ្ដែកបណ្ដុះលាងទឹកឱ្យស្អាត
- បង្គាក្រៀមលាងទឹកឱ្យស្អាត
- ម្ទេសក្រហម ហាន់ជាសរសៃសម្រាប់លម្អ។
របៀបធ្វើ
ដំបូងយកបន្លែមកលាយចូលគ្នា ដែលរួមមាន ត្រយូងចេក សណ្ដែកបណ្ដុះ ជីគ្រប់មុខ សណ្ដែកកួរ បង្គាក្រៀម ខ្ទឹមក្រហម សាច់ជ្រូកដែលហាន់រួចដាក់ស្ករស ទឹកខ្មេះ សណ្ដែកដី ម្រេច អំបិល ទឹកត្រី លាយចូលគ្នាឱ្យចូលជាតិ ហើយដាក់ម្ទេសលម្អជាការ ស្រេច។ ចំណែកឯទឹកជ្រលក់ដាក់លាយបន្ថែមពីលើ បើសិនជាគិតថាមិនទាន់មានរសជាតិល្អ។
បញ្ជាក់ ៖ ម្ហូបនេះអាចទទួលទានបានជាមួយបាយស ឬក៏ជាមួយគ្រឿងក្លែម។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៣ ខែមេសា ឆ្នាំ២០១១
Leave a Reply