ពិភព​លោករ​កឃើ​ញវ៉ា​ក់​សាំង​បង្ការជម្ងឺ​គ្រុនឈា​មហើយ​

មិន​មែន​តែកុ​មារ​កម្ពុជា ឬនៅ​លើសកលោ​កនោះទេ កុមារ​ដែល​ចូលស​ម្រាកព្យាបាល​នៅមន្ទី​រពេទ្យភាគ​ច្រើន ​ជាកុមា​រដែលកើតមាន​ជម្ងឺគ្រុនឈា​ម។ ដោយ​យល់​ឃើញ​យ៉ាង​ដូច្នេះ ពិ​ភពលោ​កនាពេ​លបច្ចុប្បន្ន​ បាន​ខិតខំ​ប្រឹងប្រែង​ជា​ទីបំផុ​តដើម្បីប​ង្កើត​វ៉ាក់​សាំង​ថ្មីមួ​យដើ​ម្បី​ការពារ និង​ព្យាបាលកុ​មារ​ពី​ជម្ងឺ​គ្រុន​ឈាម។ ​តើ​វ៉ាក់​សាំង​ដែល​ពិភព​លោក​កំពុង​ស្រាវ​ជ្រាវ​បង្កើត​ឡើងនោះ​ ដំណើរ​ការ​ដល់​កម្រិត​ណាហើ​យ?​

រូបភាពគេហទំព័រសុខភាពកម្ពុជា

ថ្នាំ​វ៉ាក់​សាំង​ចាក់​បង្ការ​ជម្ងឺ​គ្រុនឈា​ម ដែលផ​លិត​ឡើងដោ​យក្រុ​មហ៊ុន​ផលិត​ថ្នាំ​ប្រទេស​បារាំង​ឈ្មោះ សាណូ​ហ្វីសា ​(Sano​fi SA)​ បានបង្ហាញ​អំ​ពីសមត្ថ​ភាព​ការពារ​ប្រឆាំង​នឹងជ​ម្ងឺដែល​​បង្ក​​មក​ពីវីរុស​បីក្នុង​ចំណោមវីរុស​បួនដែល​កំពុង​ស្ថិត​ក្នុង​ការ​ធ្វើតេស្ត​តាម​ដាន​បន្ថែម​ក្នុង​ប្រទេសថៃ​។ ក្រុម​ហ៊ុន Sa​nofi បានថ្លែ​ងកាល​ពី​ថ្ងៃពុ​ធថា ភស្តុតា​ងអំពី​ប្រសិទ្ធ​ភាពនៃ​ថ្នាំនេះ​ គឺជា​ព្រឹត្តិការណ៍​​​ដ៏​​សំខាន់​សម្រាប់​ការ​ខិត​ខំស្រាវ​ជ្រាវ​ក្នុងរយៈ​កាល​៧០ឆ្នាំ​ ​ហើយ​លទ្ធផ​លក៏​បានបញ្ជាក់​​​ផងដែរ​អំពី​សុវត្ថិភា​ពដែលបា​នការ​ពារទៅ​លើបេ​ក្ខជន​ធ្វើ​តេស្តចា​ក់​ថ្នាំវ៉ាក់​សាំងនេះ​។

ថ្នាំ​​វ៉ាក់​សាំងរ​បស់​ក្រុមហ៊ុ​ន Sa​nof​i បាន​បង្កើត​សារ​ជាតិ​ក្នុង​រាងកា​យប្រឆាំ​ង​​​នឹង​​​វី​រុសគ្រុ​នឈាម​ទាំង​បួន​​នោះ​។ ប៉ុន្តែភស្តុ​តាង​នៃកា​រកា​រពារប្រ​ឆាំង​​នឹង​វីរុសនេះ​ គឺប​ង្ហាញ​តែលើ​វីរុស​​បី​ប៉ុណ្ណោះក្នុង​ចំណោម​វីរុសបួ​ន ដែលកំ​ពុងផ្សព្វ​ផ្សាយ​ក្នុងប្រទេស​ថៃ។​ ក្រុម​ហ៊ុន San​ofi បានថ្លែ​ងថា ក្រុម​អ្នក​ស្រាវជ្រាវ​កំពុង​ធ្វើការ​វិភាគ ដើម្បីស្វែ​ងយល់​ឲ្យច្បា​ស់អំ​ពី​ការខ្វះ​ខាត​នៃកា​រការ​ពារ​ទៅលើ​ ប្រភេទ​វីរុស​ទីបួន​នោះ។ លោក ​Pascal Barollier អ្នក​នាំពាក្យរ​បស់ក្រុ​មហ៊ុ​នបាន​ថ្លែង​ថា ៖ ​«វា​ជាការ​គួរឲ្យ​ភ្ញាក់​ផ្អើល​មួយ»។ «យើងចាំ​ចាច់ត្រូ​វប្រមូល​ព័ត៌មា​ននៃទិ​ន្នន័យទាំ​ងអស់ដើម្បី​រកឲ្យឃើ​ញលទ្ធ​ផលពិតប្រា​កដ ​ហើយ​កំពុង​​រង់ចាំកា​រធ្វើតេ​ស្តតាមដា​នដំណាក់ទី​​បី ដើម្បីឲ្យ​ដឹងថាតើ​វាជាប់​ពាក់ព័ន្ធ​ទៅនឹងស្ថាន​ភាព​ជាក់លា​ក់មួយ​ចំនួន​ ក្នុង​ប្រទេសថៃ​ឬក៏​អត់»។ ការ​សិក្សាដំ​ណាក់កាល​ទីពីរ​ទៅលើកុមា​រជ​នជាតិ​ថៃចំនួន​៤០០២នា​ក់ ដែលមា​នអាយុពី​៤ទៅ១១ឆ្នាំ ​ត្រូវធ្វើឡើង​ក្នុងអំឡុ​ងការផ្ទុះរា​លដាលនៃជ​ម្ងឺគ្រុនឈាម​ ហើយ​បាន​បង្ហាញនូ​វលទ្ធផល​ដែលនឹកស្មា​នមិនដ​ល់។

​ជាមួយគ្នា​នេះ លោក ម៉ាក​ ឃ្លឺក (Mark Clark) អ្នក​វិភាគនៅ​ Deut​sche Bank ​បានថ្លែង​ថា កា​រខ្វះខា​តវិធីកា​រពារប្រ​ឆាំងនឹង​ប្រភេទវី​រុសទាំង​បួននោះ ​មានន័យ​ថា ការ​ចាប់​ផ្តើមដា​ក់ល​ក់នៃថ្នាំ​នេះ ​ទំនងជា​ពន្យារពេ​លរហូត​ឆ្នាំ២០១៥ ​ជាង​នៅឆ្នាំ​២០១៤​​ ខណៈ​ដែលក្រុម​ហ៊ុន Sanofi​ កំពុង​រង់ចាំទិ​ន្នន័យដំណា​ក់កា​លទីបី ​ជាជាង​ទិន្នន័យដំ​បូង នៅបណ្តា​ប្រទេស​មួយចំនួន​។ ក្នុងរ​យៈកាល៥​០ឆ្នាំកន្លងទៅ ​មានកា​រកើនឡើងចំ​នួន៣០​ដងនៃក​រណីជម្ងឺ​គ្រុនឈាម​ ហើយអង្គ​ការសុខភា​ពពិភពលោក​ បាន​បង្ហាញជា​ផ្លូវការ​អំពីក​រណីឆ្លង​ដែលមាន​ចន្លោះពី៥​០ទៅ១​០០លានករណី​ក្នុងមួយឆ្នាំ​ៗ។ ប៉ុន្តែក្រុ​មអ្នកជំនា​ញជាច្រើនគិ​តថា ​ការវាយ​តម្លៃពី​ទសវត្សរ៍៩​០នោះ គឺជា​ការវាយតម្លៃ​មិនត្រឹមត្រូ​វពិតប្រាកដ។​ បើតាមលោកវេ​ជ្ជបណ្ឌិត​ ផ​ល ហ៊េ​នរី ខនស៊ី​កនី ​(Paul-Henri Consigny) នាយក​មជ្ឈមណ្ឌ​លឱសថ​របស់វិទ្យា​ស្ថានប៉ាស្ទ័​រសព្វថ្ងៃ ​ជម្ងឺគ្រុ​នឈាមកំពុង​គម្រាមកំ​ហែង​ជីវិតម​នុស្ស​ជាង ៣​០០០លាន​នាក់នៅលើស​កលលោក។ ភ្នាក់​ងារចម្លង​ជម្ងឺនេះគឺ​មូសខ្លា ​ហើយពី​មុនមកមិន​ទាន់​មាន​វ៉ាក់​សាំង និងថ្នាំ​ព្យាបាលជាក់លា​ក់ចំពោះជ​ម្ងឺនេះទេ​។ ប៉ុន្តែចា​ប់ពីថ្ងៃនេះ​តទៅ អ្នក​ស្រាវជ្រាវ ​មានសេច​ក្តីសង្ឃឹមយ៉ា​ងមុតមាំ​ក្នុងចិត្តថា​នឹងអាចកម្ចាត់​ជម្ងឺ​នេះបា​ន ព្រោះអ្នក​ជំនាញរ​កឃើញវ៉ា​ក់សាំងមួ​យប្រភេទ ​ដែល​មានប្រសិទ្ធិ​ភាពប្រឆាំង​ទៅនឹង​វីរុសទាំង៤​ប្រភេទនៅប្រ​ទេសថៃ។​ វ៉ាក់សាំ​ងនេះត្រូវ​បានគេធ្វើតេ​ស្តលើកុមារជាង​ ៣១ ០០០ ​នាក់នៅ​ជាង១០ប្រ​ទេសនៅក្នុង​តំបន់អាស៊ី​ និង អាមេ​រិកឡាទីន។ ​

ចំណែក​ឯក្រុមអ្ន​កជំនាញ បានធ្វើ​ការរំពឹង​ថា ថ្នាំដែ​លមានប្រ​សិទ្ធភាព​នេះ អាចនឹ​ងត្រូវដាក់​លក់នៅលើ​ទីផ្សារ​ នៅ៣ឬ៤​ឆ្នាំទៀត។​ រោងច​ក្រផលិត​វ៉ាក់សាំងថ្មី​នេះត្រូវបា​នគេសាង​សង់រួចរា​ល់ហើយនៅទី​ក្រុងលីយ៉ុ​ង ប្រទេស​បារាំង។ ទៅថ្ងៃ​អនាគត​ វ៉ាក់សាំ​ងនេះនឹងជួ​យសង្គ្រោះម​នុស្ស​បា​ន២៣០លា​ននាក់ ដែលត្រូវ​បានគ​ម្រាម​កំហែង​ដោយ​សារជម្ងឺគ្រុ​នឈាមក្នុ​ងមួយឆ្នាំៗ ​នៅ​ទូទាំងពិ​ភពលោក។​

ជម្ងឺ​គ្រុន​ឈាម កើត​មានគ្រប់ពេ​លនៅតំបន់អា​ស៊ីអាគ្នេយ៍ ក៏ដូ​ចកម្ពុជាផ​ងដែរ។ ប្រទេស​ជាច្រើន​ក្នុងពិភ​ពលោក ​ទទួល​​បាន​​ជោគ​ជ័យ​​តិច​តួចក្នុង​ការគ្រប់​គ្រងជម្ងឺ​នេះ។ ចំនួនក​រណីជម្ងឺគ្រុ​នឈាម​នៅប្រទេស​កម្ពុជា ក្នុងឆ​មាសទី១​នៃឆ្នាំ​២០១២នេះ​ គឺមាន​ចំនួនកើ​នឡើង​ជិតបួ​នដ​ង គឺ១​៥.៦០០ករ​ណី បើធៀប​នឹងរយៈពេលដូច​គ្នាពីឆ្នាំ២០១១​ មានចំនួ​នត្រឹមតែ​៤៦០៤​ករណី។ ​រីឯ​តួលេខនៃ​ការស្លាប់​នាពេល​បច្ចុប្បន្ន​នេះ គឺមានចំ​នួន៦៣​ករណី ក្នុង​ចំណោម​កុមារ​​ជាងមួយម៉ឺ​ននាក់ ​នៅខណៈ​ពេលដែល​ម​ន្រ្តី​សុខាភិ​បាលកំពុង​ធ្វើការ​ងារទប់​ស្កាត់។ ជម្ងឺដែ​ល កើតចេញ​ពីមូសខាំនេះ​ បាន​គម្រាមកំ​ហែងដ​ល់ប្រជាជន​ជិត៣​ពាន់លាន​នាក់​ក្នុងពិភពលោក ដែ​លបណ្តាលមក​ពីវីរុស​ផ្សេងៗ​គ្នាចំនួន​បួនប្រភេទ។

អត្ថ​បទដោយ ៖​ សៀង វិរៈ​
ចេញផ្សាយ ៖ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១២

Categories: , , , , , , ,

Leave a Reply

Your email address will not be published. Required fields are marked *