របៀប​ថែរក្សា​ស្បែក​ប្រតិកម្ម

ស្បែក​ប្រតិកម្ម​បណ្ដាល​មកពី​កត្ដាច្រើន​យ៉ាង ដូចជា​ប្រតិកម្ម​ជា​ផលិតផល សារធាតុ​គីមី ចំណី​អាហារ​ជាដើម។ ចំពាះ​ស្បែក ប្រតិកម្ម​គឺជា​បញ្ហាដ៏​ធំមួយ។ ព្រោះ​ស្បែក​ប្រតិកម្ម​តែងតែបង្ក​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ ជាពិសេស​ធ្វើឱ្យ​ស្បែក​បាត់បង់​នូវ សោភ័ណ​ភាព​ថែមទៀត​ផង។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាព​យើង បានជួប​ជាមួយ​លោក ហោ លីហាក់ អ្នក​គ្រប់គ្រង​ផ្នែក​ព្យាបាល និង​ថែរក្សា​សម្ផស្ស​នៃ​សម្អាង ការ​លុច្ស ដើម្បី​ពន្យល់​អំពី​ការ​ថែរក្សា​ស្បែក​ប្រតិកម្ម​ដើម្បី​ឱ្យ​លោកអ្នក​បាន​យល់ និង​ជ្រាប​ឱ្យ​កាន់តែ​ច្បាស់​អំពី​បញ្ហា​នេះ។

មូលហេតុ​ស្បែក​ប្រតិកម្ម

ទាក់ទិន​ទៅនឹង​ស្បែក​ប្រតិកម្ម​គឺ​បណ្ដាល​មកពី​មូលហេតុ​ច្រើន​យ៉ាង។

  • គ្រឿង​សម្អាង ៖ ការ​ប្រើប្រាស់​គ្រឿង​សម្អាង​គ្មាន​គុណភាព​ក៏អាច​ធ្វើឱ្យ​ស្បែកមុខ​ប្រតិកម្ម​បានដែរ។ ដូចនេះ​ដើម្បី កុំឱ្យ​កើតមាន​បញ្ហា​ទាំងនេះ លោកអ្នក​គួរតែ​ជ្រើសរើស​ផលិតផល​ដែលមាន​គុណភាព​ល្អត្រូវ​ទៅនឹង​ប្រភេទ​ស្បែក​របស់​លោកអ្នក។ ប្រតិកម្ម​ស្បែក​ជាមួយ​នឹង​ផលិតផល​នាំឱ្យ​កើតមាន​ឡើង​កន្ទួល​ក្រហម រមាស់ ឬក៏ជា​ពងទឹក​តូចៗ ហើយ​ផ្ទៃមុខ​ក្រហម​ខ្លាំង កើតមុន ឬក៏ជា​លក្ខណៈ​ក្រហល់​ក្រហាយ​នៅលើ​ស្បែកមុខ​ដែល​ធ្វើឱ្យមាន​សភាព​ធ្ងន់ធ្ងរ។ ដូចនេះ​លោកអ្នក​គួរតែ​ប្រញាប់​ទៅជួប​ជាមួយ​អ្នកជំនាញ​សើស្បែក ដើម្បី​រក​វិធី​ការពារ និង​ព្យាបាល។
  • ចំណី​អាហារ ៖ ការ​ទទួលទាន​គ្រឿង​សមុទ្រ​ក៏អាច​បណ្ដាល​ឱ្យស្បែក​មាន​ប្រតិកម្ម​បានដែរ។ ប៉ុន្ដែ​មិនជា​ទូទៅ​សម្រាប់ លោកអ្នក​នោះទេ គឺ​ប្រតិកម្ម​ទៅតាម​ប្រភេទ​ស្បែក​តែ​ប៉ុណ្ណោះ។

វិធី​ថែរក្សា​ស្បែក​ប្រតិកម្ម

ការ​ថែរក្សា​ស្បែក​មិនមែន​ជារឿង​លំបាក​នោះទេ បើសិនជា​លោកអ្នក​ដឹងអំពី​ប្រភេទ​ស្បែក​របស់​លោកអ្នក​ថាស្បែក​របស់ លោកអ្នក​ជាប្រភេទ​ស្បែក​អ្វី ឬក៏​ស្បែក​របស់​លោកអ្នក​ប្រតិកម្ម​នឹង​សារធាតុ​អ្វី។ ដូចនេះ​ត្រូវ​ជ្រើសរើស​នូវ​ផលិតផល​ណាមួយ ល្អ​ត្រឹមត្រូវ ដែលបាន​ណែនាំ​ពីអ្នក​ឯកទេស​ច្បាស់​លាស់។ លោកអ្នក​អាច​ថែរក្សា​ស្បែក​បាន​ដោយការ​សម្អាត​ខ្លួន​និងមុខ​ដោយ​ទឹកក្ដៅ​ឧណ្ហៗ ដើម្បី​សម្លាប់​មេរោគ។ បើសិនជា​លោកអ្នក​ចង់​ថែរក្សា​ស្បែក​មិនឱ្យ​កើតមាន​ប្រតិកម្ម លោកអ្នក​មិនត្រូវ​ប្រើប្រាស់ ផលិតផល​អ្វី​ទាំងអស់ ឬក៏​ត្រូវ​ប្រយ័ត្ន​ប្រយែង​ចំពោះ​ចំណី​អាហារ និង​មិនត្រូវ​ប៉ះពាល់​ជាមួយ​សារធាតុ​គីមី ទោះបី​ប្រើ​នៅលើ​មុខឬ​ខ្លួន នោះក្ដី។ ដូចនេះ​ស្បែក​របស់​លោកអ្នក​មិនងាយ​នឹង​ប្រតិកម្ម​ឡើយ។

ដំបូន្មាន​អ្នក​ជំនាញ

បើសិនជា​លោកអ្នក​ប្រើប្រាស់​ផលិតផល​មិនត្រូវ​នឹង​ប្រភេទ​ស្បែក នោះ​ប្រាកដ​ជាមាន​បញ្ហា។ ដូចនេះ​ដើម្បី​កុំឱ្យ​ស្បែក​មាន​បញ្ហា លោកអ្នក​គួរតែ​ទៅពិនិត្យ​ប្រភេទ​ស្បែក​ជាមុន​សិន មុននឹង​សម្រេច​ចិត្ដ​ជ្រើសរើស​ផលិតផល​មក​ប្រើប្រាស់ ជាពិសេស​ត្រូវតែ​មានការ​ណែនាំ​ពី​អ្នកដែល​មាន​ជំនាញ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥២ ខែឧសភា ឆ្នាំ២០១០

Categories: , , ,

Leave a Reply

Your email address will not be published. Required fields are marked *