- បរិមាណមនុស្សទទួលទាន ២នាក់
- strong>រយៈពេលចម្អិន ៥នាទី
- រយៈពេលរៀបចំគ្រឿងផ្សំ ១០នាទី
គ្រឿងផ្សំ
- សាច់ក្ដាមសមុទ្រសុទ្ធ ៣ខាំ
- ខ្ញី ១ចំណិត
- ស្ករស កន្លះស្លាបព្រាកាហ្វេ
- ជីវ៉ាន់ស៊ុយ ១ដើម
- ម្សៅឆា ១ស្លាបព្រា
- ទឹកត្រី ១ស្លាបព្រាកាហ្វេ
- ប៊ីចេង កន្លះស្លាបព្រាកាហ្វេ
- ស្លឹកខ្ទឹម ១ដើម
របៀបរៀបចំគ្រឿងផ្សំ
- ក្ដាមត្រូវលាងទឹកឱ្យស្អាតហែកយកតែសាច់ ឬក៏លោកអ្នកអាចរកទិញសាច់ក្ដាមសុទ្ធក៏បាន
- ខ្ញីលាងទឹកឱ្យស្អាតយកទៅហាន់ឱ្យតូចៗហើយរាងទ្រវែង
- ម្សៅឆាយកទៅកូរជាមួយទឹកត្រជាក់
- ស្លឹកខ្ទឹមលាងទឹកឱ្យស្អាត ហាន់ឱ្យខ្លីល្មម
- ជីវ៉ាន់ស៊ុយលាងទឹកឱ្យស្អាត បេះយកតែស្លឹក។
របៀបធ្វើ
ជាដំបូងត្រូវដាក់ដាំទឹកឱ្យពុះហើយត្រូវដាក់ប៊ីចេង ទឹកត្រី និងស្ករចូល បន្ទាប់មកត្រូវដាក់សាច់ក្ដាម និងខ្ញីចូលទុកឱ្យពុះ។ រួចហើយត្រូវដាក់ម្សៅឆាដែលកូរជាមួយទឹកចូល ដោយកូរឱ្យសព្វជាមួយនឹងស៊ុបក្ដាមទុក១៥វិនាទី ទើបដួសដាក់ចានរួចហើយដាក់ ជីវ៉ាន់ស៊ុយ និងដាក់ស្លឹកខ្ទឹមចូល ដួសដាក់ចានជាការស្រេច។
បញ្ជាក់ ៖ ម្ហូបនេះអាចទទួលទានជាមួយបាយស ឬក៏ទទួលទានដូចស៊ុបធម្មតាក៏បាន។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៦ ខែកញ្ញា ឆ្នាំ២០១០
Leave a Reply