ខាងក្រោមនេះ ទស្សនាវដ្ដី សុខភាពយើង បានជួបសម្ភាសន៍លោកវេជ្ជបណ្ឌិត អ៊ុន វុទ្ធី គ្រូពេទ្យព្យាបាលទូទៅ និងសុខភាព បុរសនៅសមាគមថែរក្សាសុខភាព ហៅកាត់“រ៉ាក់”ធ្វើការបកស្រាយដូចតទៅ។
ប្រភេទយ៉ាងម៉េចដែលចាត់ទុកថាជាប្រដាប់ភេទតូច
ប្រដាប់ភេទតូចគឺជាប្រដាប់ភេទដែលមានកម្រិតក្រោម១០សង់ទីម៉ែត្រ ដែលគេតែងតែនិយាយថា ជាប្រដាប់ភេទខុសខ្នាត ហើយបង្ហាញនូវទម្រង់ភេទតូច បើទោះបីជាប្រដាប់ភេទនោះមានអារម្មណ៍ផ្លូវភេទ ក៏វាមិនរីកធំដូចប្រដាប់ភេទបុរសដទៃដែលមាន ទំហំត្រូវខ្នាតនោះដែរ។
ផលប៉ះពាល់ចំពោះបុរសមានប្រដាប់ភេទតូច
បុរសមួយចំនួនដែលមានប្រដាប់ភេទតូច អាចបង្ហាញពីចរិតអៀនខ្មាសច្រើន រហូតមានពេលខ្លះបុរសរូបនោះមានការខ្លាច រអាអំពីការទំនាក់ទំនងផ្លូវភេទជាមួយនឹងដៃគូ។ ម្យ៉ាងទៀតបុរសប្រភេទនេះតែងតែគេចវេសមិនចង់បង្ហាញប្រដាប់ភេទរបស់ខ្លួន ខណៈពេលមានអាការៈរោគផ្សេងៗពាក់ព័ន្ធទៅនឹងជម្ងឺផ្លូវភេទ។ ដូច្នេះហើយបុរសដែលមានប្រដាប់ភេទតូចនេះងាយប្រឈមមុខនឹង ផលប៉ះពាល់ច្រើន ជាពិសេសជម្ងឺដែលទាក់ទិនទៅលើសុខភាពផ្លូវភេទតែម្ដង។ ព្រោះពួកគាត់មានអារម្មណ៍អៀនខ្មាសក្នុងការពិនិត្យ ស្វែងរកជម្ងឺផ្សេងៗទាក់ទិនទៅនឹងប្រដាប់ភេទ។
ផលវិជ្ជមានរបស់បុរសដែលមានប្រដាប់ភេទតូច
មិនមានឯកសារណាមួយដែលបានបញ្ជាក់ថា បុរសដែលមានប្រដាប់ភេទតូចប្រឈមមុខនឹងការអត់កូននោះឡើយ សំខាន់ បំ់ផុតឱ្យតែទឹកកាមបុរសនោះពិនិត្យឃើញមានមេជីវិតឈ្មោលគ្រប់គ្រាន់ហើយពេញបរិបូរណ៍ គឺអាចមានកូនដូចបុរសដែលមានប្រ ដាប់ភេទត្រូវខ្នាតដែរ។ លើសពីនេះបញ្ហាប្រដាប់ភេទតូចមិនមែនជាគោលដៅជាមួយនឹងការប្រឈមមុខនឹងការមិនមានកូនឡើយ។ ប៉ុន្ដែបុរសដែលមានប្រដាប់ភេទតូចក៏អាចឆ្លងនូវជម្ងឺកាមរោគផ្សេងៗផងដែរ ប្រសិនបើធ្វើការរួមភេទមិនប្រើប្រាស់ស្រោមអនាម័យ ឬខ្វះការប្រុងប្រយ័ត្នក្នុងការរួមភេទ ឬរួមភេទមិនបានត្រឹមត្រូវនោះ។
ដំបូន្មានអ្នកជំនាញ
សុភាពបុរសទាំងឡាយដែលមានប្រដាប់ភេទតូចនោះមិនត្រូវអស់សង្ឃឹមឬតូចចិត្ដខ្មាសអៀននោះឡើយ ព្រោះវាមិនមែន ជាបញ្ហាសុខភាពផ្លូវភេទដែលអាចប្រឈមមុខទៅនឹងជម្ងឺផ្សេងៗឡើយ។ ចំពោះបុរសដែលមានប្រដាប់ភេទតូច មិនប្រាកដថាមិន អាចរស់នៅជាមួយនារីដែលជាទីស្រឡាញ់របស់ខ្លួនបានដែរ។ បុរសដែលមានប្រដាប់ភេទតូចក៏អាចផ្ដល់នូវសេចក្ដីសុខឱ្យដៃគូរួមភេទ បានដែរ ប្រសិនបើបុរសនោះពោរពេញទៅដោយបច្ចេកទេសផ្លូវភេទ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៤ ខែឧសភា ឆ្នាំ២០១១
Leave a Reply