គំនិត​​​យល់ខុស​​​អំពីផ្លូវភេទ​​​២៥យ៉ាង(ត)

កាលពីលេខមុនលោកអ្នកបានជ្រាបរួចមក​ហើយ​អំពី​គំនិត​ផ្លូវភេទ​៤យ៉ាង​ដែលជា​ការ​យល់ខុស​ក្នុង​ចំណោម​គំនិត​ខុសឆ្គង​ទាំង​២៥យ៉ាង។ នៅលេខ​នេះ​ទស្សនាវដ្ដី សុខភាពយើង សូមបន្ដលើ​កយក​គំនិតយល់​ខុសអំពី​ផ្លូវភេទ​ផ្សេងទៀត​មក​ជម្រាប​ជូន។

រូបភាពទស្សនាវដ្តីសុខភាពយ

៥ . លេងប្រដាប់ភេទធ្វើឱ្យលិង្គងាប់

នេះជាការយល់ខុសធ្ងន់ធ្ងរណាស់ ដែលខ្ញុំឧស្សាហ៍​ទទួល​សំណួរ​នេះជា​ញឹកញាប់​ពី​ប្រជាពល​រដ្ឋខ្មែរ ទាំងក្មេង​ទាំងចាស់។​ សូមធានា​ជូនអស់​លោក​អ្នកថា ការលេង​ប្រដាប់ភេទ​ដោយខ្លួន​ឯងនេះ​មិនធ្វើ​ឱ្យលិង្គ​ងាប់នោះទេ។ ទោះបី​ជា​គំនិត​មួយនេះ​លើកឡើង តៗគ្នា​មកជាយូរ​យារណាស់​មកហើយ​ក្ដី ប៉ុន្ដែជា​ការយល់​ខុសទាំង​ស្រុង។ តាមការ​ស្រាវជ្រាវ​បានលើក​ឡើងថា បុរសដែល​នៅម្នាក់​ឯង អាច​លេងប្រដាប់​ភេទខ្លួន​ឯងដល់​ទៅ៣ដង​ឯណោះក្នុង​១សប្ដាហ៍។ សម្រាប់អ្នក​ខ្លះជួន​អាចលេង​ដល់ទៅ​រាល់ថ្ងៃ ក្នុង១ថ្ងៃ​៣ទៅ៤ដង​ ក៏មាន។ មិនទាន់មាន​បទដ្ឋាន និងគ្រោះថ្នាក់​ណាមួយ​ដែលអាច​ប៉ះពាល់​នោះទេ ក្នុងការ​ដែលលេង​ប្រដាប់ភេទ​ដែលឡើង​រឹង។ ផ្ទុយទៅវិញ បើការលេង​ប្រដាប់ភេទ​នេះធ្វើឡើង​ជាប្រចាំក៏​អាចបង្កផល​ប៉ះពាល់​ខ្លះដែរ គឺវាអាច​កាត់បន្ថយ​កម្រិត​តម្រេក​តណ្ហា។ ​ព្រោះថា​ដោយសារ​មនុស្សខ្លះ​ពេញចិត្ដ​ពេញថ្លើម​នឹងការ​លេងដោយ​ខ្លួនឯង ជាហេតុនាំ​ឱ្យបុគ្គល​នោះមាន​ចំណង់​តណ្ហាចង់​រួមភេទ​ជាមួយ​ដៃគូ​កម្រិតទាប​ជាងការ​លេ​ងប្រដាប់​ភេទ។

៦ . សេចក្ដីត្រេតត្រអាលសុខស្រួល​ថមថយទៅ​តាមអាយុ ឬវ័យ

មិនពិតទេ។ ពីព្រោះតាមការ​អង្កេតរបស់​បារាំង អ៊ិនស៊ែម ដែលធ្វើ​ឡើងនៅ​ឆ្នាំ២០០៧ ស្ដ្រីដែល​មានអាយុ​លើសពី​៥០ឆ្នាំ​ ចំនួន៩០%​បានប្រាប់ថា ខ្លួនមាន​សកម្មភាព​ផ្លូវភេទ​ក្នុងរយៈពេល​១២ខែចុង​ក្រោយនេះ។ រីឯចំនួន​នៃការ​រួមភេទ​បាន​អះអាង​ថា ដល់ ទៅ៧ដង​ក្នុង១ខែ​ឯណោះ។ ហេតុនេះ​ជាការ​សន្និដ្ឋាន​អាចបញ្ជាក់ថា អត់ទេ សេចក្ដី​ត្រេកត្រអាល​សុខស្រួល​ផ្លូវភេទ​មិនថម​ថយទៅ​ តាមពេល​វេលា​នោះទេ។ ម្យ៉ាងទៀត​ដោយសារ​ទ្វារមាស​ត្រូវការ​ពេលវេលា​ដាស់ និងបបោស​អង្អែល នេះជា​ហេតុផល​នៃតម្រូវ​ការ ពេលវេលា​កាន់តែយូរ ស្ដ្រីរឹតតែ​ងាយទទួល​បានភាព​សុខស្រួល​ដល់កំពូល​នៅទ្វារមាស។ រីឯបុរស គាត់​គ្រប់គ្រង​ការបាញ់​ចេញទឹក​កាម បាន​ល្អ ក្រោយពី​មាន​បទពិសោធន៍​ជាច្រើនឆ្នាំ ហើយគាត់​ក៏អាច​អូសបន្លាយ​ចំណង់​ត្រេកត្រអាល​សុខស្រួល​បានយូរ​ផងដែរ។

៧ . បុរសអាចធ្វើការរួមភេទបាន​ច្រើនដង​បន្ដបន្ទាប់​គ្នា

បុរសៗច្រើនតែអួតគ្នាថា យប់ម៉ិញអញ​រួមភេទ​បាន៥ដង​ភ្លាមបណ្ដាក់​គ្នាតែម្ដង ដើម្បីបង្ហាញ​បំផ្លើស​អំពី​មហិរិទ្ធិ​របស់ខ្លួន។ សំដី​បែបនេះ​មិន​ពិតនោះទេ សម្រាប់បុរស។ ផ្ទុយទៅវិញ ស្ដ្រីវិញទេ​ដែលអាច​រួមភេទ​ភ្លាមៗបាន​ច្រើនដង និងទទួល​សេចក្ដីសុខ​ ស្រួលបានច្រើនដងផងដែរ លើកលែងតែករណីគាត់នៅក្មេងវ័យពេក។ នេះជាបាតុភូតសរីរៈសាស្ដ្រ! ពេលបុរសបានដល់គោលដៅសុខ ស្រួលដល់កំពូល(តាមរយៈការបាញ់ចេញទឹកកាម) ឈាមនៅក្នុងប្រដាប់ភេទបានចាកចេញប៉ុន្មានវិនាទីប៉ុណ្ណោះពីជាលិកាឡើងរឹង នៃលិង្គបុរស។ ការឡើងរឹងក៏ដូចជាតម្រេកតណ្ហាដែរ បានថមថយរហូតដល់បាត់អស់តែម្ដង។ ដំណាក់កាលដែលហៅថាតម្រេកនេះ អាចមានរយៈពេលយូរទៅតាមអាយុពីបីបួននាទីទៅបីបួនថ្ងៃក៏មាន។ ដើម្បីចាប់ផ្ដើមរួមភេទឡើងវិញ បុរសត្រូវរង់ចាំរយៈពេលនៃ ដំណាក់កាលនេះកើតមានឡើងសិន។

៨ . បុរសគ្រប់រូបចូលចិត្ដការបៀមលិង្គ

គឺជាការយល់ខុសដែលស្ដ្រីជាច្រើនគិតថា ដើម្បីផ្គាប់ចិត្ដផ្លូវភេទដល់បុរសជាដៃគូ ខ្លួនត្រូវអនុវត្ដការបៀមលិង្គ។ មិនគួរធ្វើនោះទេ ទោះបីជាការអនុវត្ដនេះធ្លាប់ធ្វើឡើងបីបួនឆ្នាំកន្លងមកហើយក៏ដោយ(បុរសនិងស្ដ្រីបារាំង៨០% បានឆ្លើយសារភាពថា ធ្លាប់ធ្វើរឿងនេះនៅក្នុងការអង្កេតអ៊ិនស៊ែមនៅឆ្នាំ២០០៦) ក៏វាមិនជាទីចូលចិត្ដរបស់បុរសគ្រប់រូបនោះទេ។ អ៊‌ីចឹងបុរសស្អប់ឬក៏យ៉ាងម៉េច? ទាក់ទងទៅនឹងការលើកឡើងនេះបុរសត្អូញត្អែរថា ខ្ញុំមិនស្រួលក្នុងចិត្ដសោះនៅពេលណាដែលប្រដាប់ភេទរបស់ខ្ញុំ ប៉ះពាល់ជាមួយធ្មេញនៃដៃគូរួមភេទរបស់ខ្ញុំ។ ពេលមានការបៀម ខ្ញុំខ្លាចតែមិនអាចត្រួតត្រាការបាញ់ទឹកកាមបាន។ ខ្ញុំខ្លាចក្លិនខ្លួនរបស់ខ្ញុំរំខានដល់ដៃគូរបស់ខ្ញុំ។ សរុបសេចក្ដីមក គួរនិយាយជាមួយដៃគូសិន មុននឹងចាប់ផ្ដើមអនុវត្ដរឿងនេះ។

៩ . កាន់តែយូរ កាន់តែល្អ

បុរសតែងតែអួតគ្នាអំពីពេលវេលារួមភេទបានយូរឬក៏អត់នេះ។ តាមពិតជារឿងឥតប្រយោជន៍ ដែលថាកាន់តែយូរ កាន់តែ ល្អ។ ពីព្រោះថា ការរួមភេទមិនវិសេសវិសាលដោយសាររយៈពេលកាន់តែយូរនោះទេ។ ចុះមកពីហេតុអ្វីទៅ? ដោយហេតុថា ការរួម ភេទយូរអាចកើតមានការថមថយការស្រើបស្រាលនៃដៃគូណាមួយ(ឬទាំងពីរនាក់តែម្ដង) ជាចុងក្រោយបន្សល់តែការផ្លាស់ប្ដូរឱ្យ គ្នាជាការផ្គាប់ចិត្ដ ប៉ុន្ដែមិនមែនដើម្បីសេចក្ដីសុខស្រួលផ្ទាល់់រៀងៗខ្លួនពេញចិត្ដពេញថ្លើមនោះទេ។ ជាមួួួួយគ្នាផងដែរ ការស៊កបញ្ចូល លិង្គយូរពេក និងដដែលៗ អាចធ្វើឱ្យមានការឈឺចាប់សម្រាប់ទាំងស្ដ្រីទាំងបុរស ជាពិសេសពេលការត្រេកត្រអាលថមថយ សំណើម ទ្វារមាសក៏កាត់បន្ថយ ការស៊កបញ្ចូលលិង្គបង្កការឈឺចាប់។

១០ . វិបត្ដិលិង្គមិនសូវឡើងរឹង គឺជាការគ្មានចំណង់

ជាការមិនពិតនោះទេ។ ព្រោះវិបត្ដិនៃការរួមភេទមិនសុទ្ធតែបណ្ដាលមកពីកង្វះតម្រេកតណ្ហានោះទេ។ ប៉ុន្ដែវាអាចទាក់ទង ជាមួយនឹងស្ថានភាពតានតឹងអារម្មណ៍ ការពិបាកចិត្ដ ការអស់កម្លាំង អាការស្រេស្ស ឬជម្ងឺណាមួយ។ ហេតុនេះស្ដ្រីមិនចាំបាច់សួរទៅ កាន់ដៃគូរបស់ខ្លួនថា“បងមិនឃើញអូនស្អាតទេមែនទេ?” គឺជាសំណួរឥតប្រយោជន៍។ អ្នកជំនាញខ្លះបានលើកឡើងថា“បុរសអស់ សង្ឃឹមជាស្រេចទៅហើយ ដោយគិតថាខ្លួនមិនមែនថាបុរសពិត”។ ប្រសិនបើស្ដ្រីក៏អស់សង្ឃឹមដូចគ្នាដែរ ថាខ្លួនមិនមែនជាស្ដ្រីពិត នោះបុរសត្រូវយកចិត្ដទុកដាក់លើស្ដ្រី ដើម្បីធានាថាគាត់ពិតជាត្រូវការនាង។ តើអ្វីទៅជាដំណោះស្រាយដ៏ល្អបំផុត? ប្រសិនបើស្ដ្រីគិត ថាខ្លួនលែងជាទីទាក់ទាញនៃបុរសហើយ ខ្លួនត្រូវធ្វើខ្លួនឱ្យសិចស៊ីជាងមុន។ ជាមួយគ្នាផងដែរ ស្ដ្រីត្រូវតែគិតផងដែរ អំពីបុរសស្ថិតក្នុង ស្ថានភាពឈឺចាប់ និងយកចិត្ដទុកដាក់លើគាត់ផង។

(សូមបន្ដអាននៅលេខក្រោយ)

អត្ថបទដោយ ៖ វេជ្ជ. លីចេងហ៊ុយ

មជ្ឈមណ្ឌលវេជ្ជសាស្ដ្រ អ៊ិលស៊ីស៊ី

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៤ ខែឧសភា ឆ្នាំ២០១១

Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *