ថែទាំខ្លួន​ពេលមក​រដូវ

ពេលមក​រដូវម្ដងៗ​ នាងខ្ញុំ​មាន​អារម្មណ៍​មិនស្រួល​ក្នុងខ្លួន​សោះ ហើយ​មាន​អាការ​ឈឺចុកពោះ​ទៀតផង។ តើមាន​វិធី​អ្វីជួយ នាងខ្ញុំ​កុំឱ្យ​ឈឺចាប់ និង​មាន​អារម្មណ៍​ស្រស់ស្រាយ​ឬទេ?     លោក​ស្រី ទ.ស.ន អាយុ​៣៨ឆ្នាំ ខេត្ដ​កំពង់ចាម

វេជ្ជបណ្ឌិត​យើងៈ ពេល​មករដូវ​មាន​អាការ​រំខាន​ខ្លះៗ​ជារឿង​ធម្មតា។ ពិតជាមាន​វិធី​ជួយ​សម្រាលការ​ឈឺចាប់ និង​ជួយ​ឱ្យមាន​អារម្មណ៍​ជ្រះថ្លា​មួយចំនួន ដូចជា​ការលេប​ថ្នាំ​បំបាត់​ការ​ឈឺចាប់ ទទួលទាន​ដំណេក​ឱ្យបាន​គ្រប់គ្រាន់ ទទួលទាន​អាហារ​ឱ្យបាន​ត្រឹមត្រូវ បន្ដការ​រួមដំណេក​ជាធម្មតា​ជាដើម។ ដើម្បី​ទប់ទល់​នឹងការ​ឈឺចាប់​ដែល​សង្ស័យថា​អាចកើត​មាន​នៅពេល​មករដូវ​នោះ បងស្រី​ត្រូវ លេប​ថ្នាំ​បំបាត់​ការ​ឈឺចាប់​១ថ្ងៃ ឬ​២ថ្ងៃមុន​មករដូវ។ ព្រោះ​ថាពេល​ជិតមក​រដូវ ខ្លួន​មនុស្សស្រី​ចាប់ផ្ដើម​បញ្ចេញ​សារធាតុ​អ័រម៉ូនប្រូស្ដា ក្លង់ឌីន ដែល​ជាដើម​ចមធ្វើ​ឱ្យ​ឈឺពោះ ជួន​ធ្វើឱ្យ​រាក​ទៀតផង។

ពេល​មករដូវ បើ​បងស្រី​ទទួល​អារម្មណ៍​មិនល្អ ត្រូវ​ខិតខំ​សម្រាក​ឱ្យបាន​ច្រើន ជាពិសេស​ពេលថ្ងៃ​ត្រង់ និងពេល​រសៀល។ ហើយ​ពេលយប់ សូមឆាប់​ចូល​ដំណេក​តាមដែល​អាចធ្វើ​ទៅបាន ទើបជាការ​ប្រសើរ។ ចំពោះការ​ទទួលទាន សូម​ពិសា​ចំណី​អាហារ​ណា ដែល​សម្បូរ​ជាតិសរសៃ ឬ​ជាតិទឹក ដូចជា​គ្រាប់ធុញ្ញ​ជាតិ ផ្លែឈើ បន្លែ​ជាដើម។ ព្រោះ​អាហារ​ទាំងនោះ​ជួយ​សម្រួល​អារម្មណ៍​តានតឹង​ ជាពិសេស​ទាក់ទង​នឹងការ​បត់ជើងធំ។ ការ​រួមភេទ​ពេលមក​រដូវ ពិតជា​ជួយ​សម្រាល​អារម្មណ៍​មិនល្អ​បានដែរ។ ការ​ឈានដល់​ចំណុច​កំពូល​នៃការ​រួមភេទ អាចជួយ​បំបាត់​អាការ​ឈឺពោះ​ពេលមក​រដូវ​របស់​ស្ដ្រីបាន។ បើចង់​យល់ដឹង​លម្អិត សូមអាន​អត្ថបទ“ការ​រួមភេទ ពេលមក​រដូវ” ក្នុង​ទស្សនាវដ្ដី​សុខភាព​យើង លេខ០០៦ ខែ​កក្កដា ២០០៦។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១២ ខែមករា ឆ្នាំ២០០៧

Categories:

Leave a Reply

Your email address will not be published. Required fields are marked *