ជម្ងឺ​ដុំពោះ

ជម្ងឺ​ដុំពោះ​កើតលើ​ស្ដ្រី​បណ្ដាល​មកពី​មូលហេតុ​អ្វី? តើ​បុរស​មានជម្ងឺ​នេះដែរ​ឬទេ?  លោក ជ.ស.ព អាយុ ២៤​ឆ្នាំ ភ្នំពេញ។

វេជ្ជបណ្ឌិត​យើង(១) ៖ ជម្ងឺ​ដុំពោះ​បណ្ដាល​មកពី​មូលហេតុ​ជាច្រើន​យ៉ាង។ ប៉ុន្ដែ​ដុំពោះ​ដែល​ចាប់​អារម្មណ៍​មាន​លក្ខណៈ​ពីរយ៉ាង​សំខាន់។

  • ប្រភេទ​ទី១ ៖ ដុំ​ដែលមិន​បង្កឱ្យ​ទៅជា​ជម្ងឺ​មហារីក គឺជា​ដុំគីស​ធម្មតា វា​កើតឡើង​ដោយ​ឯកឯង។ នៅពេល​ស្ទាប​ប៉ះវា មិនមាន​ការ​ឈឺចាប់​ទេ។ ដុំ​ប្រភេទ​នេះ​មិនបង្ក​ឱ្យមាន​ផល​វិបាកអ្វី​ឡើយ។
  • ប្រភេទ​ទី២ ៖ ដុំដែល​បណ្ដាល​មកពី​ជម្ងឺ​មហារីក ជាដុំ​ដែល​ស្ទាប​ទៅរឹង ហើយ​ធ្វើឱ្យ​មាន​ការ​ឈឺចាប់​បន្ដិច​បន្ដួច។ ដុំនេះ​អាច​រាលដាល​ទៅសរីរាង្គ​ផ្សេងៗ​ទៀត ហើយ​បង្កឱ្យ​មាន​គ្រោះថ្នាក់ដល់​ជីវិត​បាន ប្រសិនបើ​មិនធ្វើ​ការ​ព្យាបាល​វាទេ។ ជួនកាល​ដុំពោះ អាច​បង្កឡើង​ពីការ​វិវត្ដ​នៃមេរោគ​អេដស៍ ឬ​របេង ដែល​ខ្មែរយើង​ហៅថា​កូនកណ្ដុរ​ក្នុងពោះ។

ដុំពោះ​អាចមាន​នៅច្រើន​កន្លែង ដូចជា​ដៃស្បូន ក្រពះ ពោះវៀន តម្រង​នោម ប្លោក​នោម ថ្លើម អណ្ដើក ប្រូស្ដាត ស្បូន មាត់ស្បូន​ជាដើម។ ដុំពោះ​អាចកើត​មាន​ទាំងលើ​បុរស​ទាំងស្ដ្រី។ ប្រសិនបើ​លោកអ្នក​កើតមាន​ដុំអ្វីមួយ​នៅកន្លែង​ដូចបាន​រៀបរាប់ ខាងលើ​ឬ​សង្ស័យ គួរប្រ​ញាប់​ទៅពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ។ ព្រោះ​មានតែ​គ្រូពេទ្យ​ទេទើប​អាចធ្វើ​ការ​វិនិច្ឆ័យ​ដឹងថា​ជាជម្ងឺអ្វី បាន​ពិតប្រាកដ។
(១) ចម្លើយនេះ​ផ្ដល់​ប្រឹក្សា​ដោយលោក​វេជ្ជបណ្ឌិត អ៊ាវ សុខា អ្នក​ឯកទេស​ខាងជម្ងឺ​មហារីក មន្ទីរពេទ្យ​មិត្ដភាព​ខ្មែរសូវៀត។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១២ ខែមករា ឆ្នាំ២០០៧

Categories:

Leave a Reply

Your email address will not be published. Required fields are marked *