ក្បាច់ហាត់​ប្រាណ​ពង្រាប​ក្បាលពោះ (ចលនា​ទី២៣)

លោកអ្នក​បានយល់​ដឹង​រួចមក​ហើយ​អំពី​ចលនា​ចំនួន២២ នៃក្បួន​ហាត់ប្រាណ​ពង្រាប​ក្បាលពោះ នៅក្នុង​ទស្សនាវដ្ដី សុខភាពយើង លេខ​មុនៗនេះ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ជាកិច្ចបន្ដ សូមបន្ដ​ស្វែងយល់ និង​ហាត់​ចលនា​ទី២៣​ជាបន្ដ​ទៅទៀត។

ចលនា​ទី២៣ ៖ ដេក​ធាក់កង់​ចំហៀង

ជំហរ​ហាត់ និង​របៀបហាត់ ៖ ជំហរ​ហាត់ និង​គោលការណ៍​ហាត់​ដូចគ្នា​ទៅនឹង​ចលនាទី​២២ តែ​ខុសត្រង់​ថាត្រូវ​ធាក់កង់ជើង ម្ខាង​ទៅចំហៀង​ខាងស្ដាំ បន្ទាប់មក​ចំហៀង​ខាងឆ្វេង។ ដៃ​ទាំងពីរ​សណ្ដូក​បណ្ដោយ​តាមដ​ងខ្លួន ប្រយោជន៍​ទប់ខ្លួន​ឱ្យនឹង​ឆ្អឹងស្លាប​ប្រជៀវ​ទាំងពីរ​ផ្អឹប​ជាប់នឹង​កម្រាល។

ចំនួន​ហាត់ ៖ សូម​ធាក់កង់​ជើង​ចំហៀង​ខាងស្ដាំ​ចំនួន១០ដង ហើយ​ជើងចំហៀង​ខាងឆ្វេង​ចំនួន​១០ដង​ដែរ។ សូម​សម្រាក​បន្ដិច បន្ទាប់មក​សូមធ្វើ​បន្ថែម​ឱ្យបាន​២លើក​ទៀត។

បើ​ចង់ដឹង​ព័ត៌មាន​បន្ថែម សូម​ស្វែងរក​អាន​សៀវភៅ “ក្បួន​ហាត់ប្រាណ​ពង្រាប​ក្បាលពោះ”
សូម​បន្ដអាន​ចលនា​បន្ទាប់

ដោយ ៖ វេជ្ជ. លី ចេងហ៊ុយ
ដកស្រង់ ៖ សៀវភៅ “ក្បួន​ហាត់ប្រាណ​ពង្រាប​ក្បាលពោះ” និពន្ធដោយ​វេជ្ជបណ្ឌិត លី ចេងហ៊ុយ បោះពុម្ព​នៅខែ​កុម្ភៈឆ្នាំ​២០០៨ ដោយ​ទស្សនាវដ្ដី សុខភាពយើង និង​ក្រុម​កាឡាក់ស៊ី

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៣ ខែមិថុនា ឆ្នាំ២០១០

Categories:

Leave a Reply

Your email address will not be published. Required fields are marked *