លោកអ្នកបានយល់ដឹងរួចមកហើយអំពីចលនាចំនួន២៥ នៃក្បួនហាត់ប្រាណពង្រាបក្បាលពោះ នៅក្នុងទស្សនាវដ្ដី សុខភាពយើង លេខមុនៗនេះ។
ជាកិច្ចបន្ដ សូមបន្ដស្វែងយល់ និងហាត់ចលនាទី២៦ជាបន្ដទៅទៀត។
ចលនាទី២៦ ៖ យោលកំភួនជើងដូចចែវកន្សៃទូក
ជំហរហាត់ ៖ សូមដេកផ្ងារ ដៃទាំងពីរសណ្ដូកបណ្ដោយដងខ្លួន។ ជើងទាំងពីរបញ្ឈរឡើងលើ បត់ក្បាលជង្គង់ងាកមករកដើមទ្រូង។ ចង្កេះផ្អឹបជាប់នឹងកម្រាល។
របៀបហាត់ ៖ សូមបង្វែរប្រអប់ជើងដែលផ្ទឹមគ្នាទៅខាងស្ដាំ ដោយមិនកម្រើកក្បាលជង្គង់ទាំងពីរដែលផ្ទឹមគ្នាឡើយ។ សូមទាញវាមកស្របនឹងដងខ្លួនវិញ ហើយសូមវេរវាទៅខាងឆ្វេងវិញម្ដង។ គល់ភ្លៅគ្រាន់តែមានចលនាវិលតែប៉ុណ្ណោះ តែមិនធ្វើ ចលនាទេ។
ចំនួនហាត់ ៖ សូមធ្វើចលនានេះចំនួន១០ដង។ បន្ទាប់ពីសម្រាកមួយសន្ទុះ សូមធ្វើបន្ដ២លើកទៀត។ ធ្វើកាន់តែច្រើន ជើង ធ្វើចលនារិតតែសកម្ម។
ដំណកដង្ហើម ៖ សូមដកដង្ហើមចេញឱ្យបានត្រឹមត្រូវ ពេលខំប្រឹងធ្វើចលនា។
គោលបំណង ៖ លំហាត់នេះបង្កចលនាសាច់ដុំពោះបញ្ឆិត និងសាច់ដុំពោះបញ្ឈរធំ។
បើចង់ដឹងព័ត៌មានបន្ថែម សូមស្វែងរកអានសៀវភៅ “ក្បួនហាត់ប្រាណពង្រាបក្បាលពោះ”
(សូមបន្ដអានចលនាបន្ទាប់)
ដោយ ៖ វេជ្ជ. លី ចេងហ៊ុយ
ដកស្រង់ ៖ សៀវភៅ “ក្បួនហាត់ប្រាណពង្រាបក្បាលពោះ” និពន្ធដោយវេជ្ជបណ្ឌិត លី ចេងហ៊ុយ បោះពុម្ពនៅខែកុម្ភៈឆ្នាំ២០០៨ ដោយទស្សនាវដ្ដី សុខភាពយើង និងក្រុមកាឡាក់ស៊ី
Leave a Reply