ក្បាច់​ហាត់ប្រាណ​ពង្រាប​ក្បាលពោះ (ចលនាទី​២២)

លោកអ្នក​បានយល់​ដឹង​រួចមក​ហើយ​អំពី​ចលនា​ចំនួន២១ នៃ​ក្បួនហាត់​ប្រាណ​ពង្រាប​ក្បាលពោះ នៅក្នុង​ទស្សនាវដ្ដី សុខភាពយើង លេខមុនៗ​នេះ។

 

រូបភាពទស្សនាវដ្ដីសុខភាពយើង

ជាកិច្ចបន្ដ សូមបន្ដ​ស្វែងយល់ និង​ហាត់​ចលនា​ទី២២​ជាបន្ដ​ទៅទៀត។

ចលនាទី​២២ ៖ ដេកធាក់​កង់ត្រង់

ជំហរ​ហាត់ ៖ សូម​ដេកផ្ងារ ប្រអប់ដៃ​ទាំងពីរ​កើយក្បាល។ ជើង​ទាំងពីរ​លើកឡើង​លើ​ដូចកាយវិការ​ត្រៀម​ធាក់កង់។ ចង្កេះ​ផ្អឹបជាប់​នឹងកម្រាល។

របៀប​ហាត់ ៖ សូមធ្វើ​ចលនាជើង​ទាំងពីរ​ដោយជើង​ម្ខាង​បត់អង្កុញ ជើងម្ខាង​ទៀត​ធាក់បន្ដឹង។ ហើយ​សូមបន្ដ​ចលនាឆ្លាស់ ជើង​ទាំងពីរ​នេះវិញម្ដង​ដោយ​រក្សា​ចង្កេះផ្អឹប​កម្រាល​ជានិច្ច។

ចំនួន​ហាត់ ៖ សូមធ្វើ​ចលនា​ធាក់កង់​ទៅមុខ​ឱ្យបាន​២០ដង។ ហើយ​សូមធ្វើ​ចលនា​ធាក់កង់​ថយក្រោយ​ឱ្យបាន​២០ដង។ ចុងក្រោយ​ទើបធ្វើ​ចលនា​ធាក់កង់​ទៅមុខ​ឱ្យបាន​១០ដងទៀត។

ដំណក​ដង្ហើម ៖ សូមធ្វើ​ចលនា​ដកដង្ហើម​ចេញឱ្យ​បាន​ទៀងទាត់។

សូម​ប្រុងប្រយ័ត្ន ៖ ដេកធាក់​កង់​ជាលំហាត់​ដែលបង្ក​ចលនា​ក្បាលជង្គង់ និង​ភ្លៅ បង្កើន​ចលនា​សាច់ដុំ​ពោះ ប៉ុន្ដែ​ត្រូវធ្វើឱ្យ​បាន​ត្រឹមត្រូវ។ សូមធ្វើ​ចលនា​យឺតៗ​មួយៗដោយ​រក្សាចង្កេះ​ផ្អឹបជាប់​នឹងកម្រាល ទើបមាន​ប្រសិទ្ធភាព​ជាងចលនា​ដែលធ្វើ​ស្រេចតែ ទំនើង​ចិត្ដ។ ប្រភេទ​ចលនានេះ​អាចធ្វើ​ឱ្យខួរក្បាល​ធ្វើការ ពេលធ្វើ​ចលនា​ធាក់កង់​ថយក្រោយ។

បើ​ចង់ដឹង​ព័ត៌មាន​បន្ថែម សូម​ស្វែងរក​អាន​សៀវភៅ “ក្បួន​ហាត់ប្រាណ​ពង្រាប​ក្បាលពោះ”
សូមបន្ដ​អានចលនា​បន្ទាប់

ដោយ ៖ វេជ្ជ. លី ចេងហ៊ុយ
ដក​ស្រង់ ៖ សៀវភៅ “ក្បួន​ហាត់ប្រាណ​ពង្រាប​ក្បាលពោះ” និពន្ធដោយ​វេជ្ជបណ្ឌិត លី ចេងហ៊ុយ បោះពុម្ព​នៅខែ​កុម្ភៈឆ្នាំ២០០៨ ដោយ​ទស្សនាវដ្ដី សុខភាពយើង និងក្រុម​កាឡាក់ស៊ី។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥២ ខែឧសភា ឆ្នាំ២០១០

Categories:

Leave a Reply

Your email address will not be published. Required fields are marked *