- បរិមាណមនុស្សទទួលទាន ២នាក់
- រយៈពេលចម្អិន ៣០នាទី
- រយៈពេលរៀបចំគ្រឿងផ្សំ ៣០នាទី
គ្រឿងផ្សំ
- ប្រហុកសាច់សុទ្ធ ៤០ក្រាម
- បង្គា ៨០ក្រាម
- ខ្យងផ្លិត ១០០ក្រាម
- ខ្ទឹមក្រហម ៣០ក្រាម
- គ្រឿងបុកពណ៌លឿង ៥០ក្រាម
- ស្លឹកក្រូចសើច ៤សន្លឹក
- ស្ករត្នោត ២០ក្រាម
- ទឹកត្រី ២ស្លាបព្រាកាហ្វេ
- អំបិល ១ស្លាបព្រាកាហ្វេ
- ខ្ទិះដូង ៨០ក្រាម
- ស្វាយ ១ផ្លែតូច
- ត្រសក់ ១ផ្លែធំល្មម
របៀបរៀបចំគ្រឿងផ្សំ
- ប្រហុកសាច់សុទ្ធ យកមកចិញ្ច្រាំឱ្យម៉ដ្ឋ
- បង្គា បកសម្បកចេញលាងឱ្យស្អាត
- ខ្យងផ្លិតលាងឱ្យស្អាតកុំឱ្យមានដី និងអាចម៍
- ត្រសក់លាងឱ្យស្អាត ចិតជាចំណិតល្មម
- ស្វាយចិតសម្បកចេញ លាងឱ្យស្អាត ហាន់ស្ដើងល្មម
- ខ្ទឹមក្រហមលាងឱ្យស្អាត បុកជាមួយគ្រឿងលឿងហើយដាក់អំបិលចូល
របៀបធ្វើ
ដំបូងត្រូវយកប្រហុកយកមកឆាជាមួយគ្រឿងឱ្យឈ្ងុយលាយជាមួយស្លឹកក្រូចសើច ហើយដាក់ស្ករត្នោតចូលលាយជាមួយ គ្រឿងទុកឱ្យចេញជាពណ៌រួចដាក់ទឹកបន្ដិចទុក១នាទី។ បន្ទាប់មកត្រូវដាក់បង្គា និងដាក់ខ្យងផ្លិតចូលទុកបន្ដិច រួចសឹមដាក់ទឹកត្រី និងខ្ទិះដូងចូលរម្ងាស់ឱ្យឆ្អិន ដួសដាក់ចានលម្អដោយស្វាយជាមួយត្រសក់ជាការស្រេច។
បញ្ជាក់ ៖ ម្ហូបនេះអាចទទួលទានបានជាមួយបាយស។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៤ ខែឧសភា ឆ្នាំ២០១១
Leave a Reply