ស្បែករ​មាស់​ និងការហូរទឹកកាម

ខ្ញុំបាទ​មានអាយុ​៣៥ឆ្នាំ រស់នៅ​ទីក្រុង​ភ្នំពេញ សូម​អនុញ្ញាត​សួរ​លោក​វេជ្ជបណ្ឌិត​ដូចតទៅ ៖
1. មូលហេតុអ្វី​បានជា​រាល់ពេល​យើង​ងូតទឹក​ហើយ​មានការរ​មាស់​ពេញខ្លួន? តើមាន​វិធីណា​ដើម្បី​បំបាត់​ការរមាស់​ទាំង នេះ?
2. តើ​ស្រោមអនាម័យ​ផលិត​នៅ​ប្រទេសកម្ពុជា​យើងបាន​ប្រើ​វាតាំងពី​ពេលណា​មក?
3. ពេលខ្ញុំ​រួមភេទ​ចេះតែ​ហូរ​ទឹកកាម​ចេញ តើ​មូលហេតុ​អ្វីទេ?

វេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ សំណួរ​ទាំងបី​របស់ប្អូន​ប្រុស​ពិតជាមាន​សារៈសំខាន់​ខ្លាំងណាស់​ដើម្បី​ស្វែងយល់។ ខ្ញុំបាទ​សូមធ្វើការ​ឆ្លើយជូន​ប្អូនប្រុស​ដូចតទៅ ៖

1. សំណួរ​នេះ​ប្រហែលជា​ចង់សំដៅ​ទៅលើ​រូបប្អូន​ប្រុស រាល់ពេល​ដែល​ងូតទឹក​មាន​អាការ​រមាស់​ពេញដងខ្លួន។ តាម​ពិតការ រមាស់​នៅ​ងូតទឹក មិនមែន​សុទ្ធតែ​កើត​នៅលើ​មនុស្ស​ទូទៅ​នោះទេ។ បើ​ប្អូនប្រុស​មាន​អាការ​រមាស់​បែបនេះ​នៅពេល​ងូតទឹក គឺអាច បណ្ដាល​មកពី​កត្ដាពីរ។ ទី១ គឺដោយ​សារទឹក​ដែល​យកមក​ងូតនេះ​មិនស្អាត អាចមាន​ជាតិពុល មេរោគ និង​សារធាតុ​មិនល្អ​ផ្សេងៗទៀត។ ទី២ គឺអាច​បណ្ដាល​មកពី​ខ្លួនប្រាណ​របស់​ប្អូនប្រុស​មាន​ស្ថានភាព​មួយងាយ​ប្រតិកម្ម​ពេក​ជាមួយ​នឹងសារធាតុ​ដែលមាន​នៅក្នុងទឹក ឬ​ស្បែក​របស់ប្អូន​ប្រុស​ងាយ​ប្រតិកម្ម​ពេក។ រីឯ​វិធី​បំបាត់​គឺត្រូវ​ធ្វើការ​ផ្លាស់ប្ដូរ​ទឹក ជាទឹក​ស្អាត មិនមាន​មេរោគ គ្មាន​ជាតិពុល និង​មិនមាន​សារធាតុ​ប្រតិកម្ម​នឹងស្បែក​របស់​ប្អូនប្រុស។ បើការ​រមាស់​នោះមាន​សភាព​ធ្ងន់ធ្ងរ ប្អូនប្រុស​ត្រូវលេប​ថ្នាំព្យាបាល​តាមរយៈ​វេជ្ជបញ្ជា​របស់លោក​វេជ្ជបណ្ឌិត​សើស្បែក​ណាម្នាក់។ ការ​បណ្ដែត​បណ្ដោយ​យូរនូវ​អាការ​រមាស់នោះ​អាចនាំឱ្យ​ស្បែក​មានជម្ងឺ​ធ្ងន់ធ្ងរ ដូចជា រលាក​ស្បែក ត្រអក កមរមាស់​ជាដើម។

2. តាមពិត​នៅ​ប្រទេសកម្ពុជា​យើង​មិនទាន់​មាន​រោងចក្រ​ដើម្បី​ផលិត​ស្រោមអនាម័យ​នៅឡើយ​នោះទេ។ ស្រោម​អនាម័យ​ដែល​ប្រើប្រាស់​សព្វថ្ងៃ​ផលិត​នៅប្រទេស​ដទៃ ហើយ​នាំចូល​មកលក់​និង​ចែកចាយ​នៅក្នុង​ប្រទេសកម្ពុជា។ ប្រហែល​ជាប្អូន​ប្រុស ចង់សួរ​ថា តើនៅ​ប្រទេសកម្ពុជា​ចាប់ផ្ដើម​ប្រើប្រាស់ និង​មាន​ស្រោមអនាម័យ​ចាប់​តាំងពី​ពេលណា​មកហើយ​មើលទៅ។ រហូត​មកដល់​សព្វថ្ងៃនេះ​មិនទាន់​មានការ​កត់ត្រា​និង​ឯកសារ​ណាមួយ​បញ្ជាក់ថា នៅប្រទេស​កម្ពុជា​ចាប់ផ្ដើម​ប្រើប្រាស់​ស្រោមអនាម័យ​តាំងពីពេលណា​ពិតប្រាកដ​នោះទេ។ បើតាម​ការ​អង្កេត​របស់​ខ្ញុំផ្ទាល់ ស្រោមអនាម័យ​នេះមាន​វត្ដមាន​ដំបូង​នៅប្រទេសកម្ពុជា​កំឡុង​ទសវត្សរ៍ ១៩៨០ ប្រើ​ដើម្បី​ទប់ស្កាត់​ការឆ្លង​ជម្ងឺ​កាមរោគ​(ស្វាយប្រមេះ ស្វាយក្រាប​ជាដើម) និង​ដើម្បី​ជួយ​បង្កើត​ភាព​ស្រើបស្រាល​(ស្រោម ពុកមាត់ពពែ ស្រោមមាន​ថ្នាំជួយ​ឱ្យរឹង​បានយូរ​ជាដើម)។ ចាប់តាំង​ពីឆ្នាំ​១៩៩១មក ជាឆ្នាំ​ដែល​រកឃើញ​អ្នកផ្ទុក​មេរោគអេដស៍​ដំបូង គេនៅ​ប្រទេសកម្ពុជា ពេលនោះ​ហើយ​ដែល​ស្រោមអនាម័យ​ត្រូវបាន​ប្រកាស​ឱ្យប្រើប្រាស់​ជាផ្លូវការណ៍ ដើម្បី​ទប់ទល់​នឹងការ​រាតត្បាត នៃ​មេរោគ​អេដស៍។ រហូត​ពេលខ្លះ​មានការ​ចែកស្រោម​អនាម័យ​ឱ្យ​ប្រើប្រាស់​ដោយ​ឥតគិតថ្លៃ​ទៀតផង។ សព្វថ្ងៃ​នេះមាន​ប្រជាពលរដ្ឋខ្មែរ​ភាគច្រើន​យល់ដឹង​និង​ប្រើប្រាស់​ស្រោម​អនាម័យ ដើម្បី​ទប់ទល់​នឹងការ​ឆ្លង​មេរោគអេដស៍ និងការ​មានកូន​(ពន្យារ​កំណើត)។

3. ការ​ហូរចេញ​ទឹកកាម​នៅពេល​រួមភេទ​ជារឿង​ធម្មជាតិ និង​ធម្មតាទេ។ ព្រោះថា​ពេលដែល​លិង្គ​ចាប់ផ្ដើម​ឡើងរឹង ពេល នោះ​ទឹក​រំអិលភេទ ឬ​ទឹកកាម​ក៏ចាប់ផ្ដើម​ជ្រាប​តិចៗ​តាមក្បាល​លិង្គ។ ការបាញ់​ចេញ​ទឹកកាម​ពេញ​ទំហឹង គឺ​កើតមាន​នៅពេល​ឡើងរឹង ពេញ​ទំហឹង និង​ទទួល​អារម្មណ៍​ស្រណុក​ស្រួល​ដល់កំពូល។ ហេតុនេះ​រឿង​ហូរចេញ​ទឹកកាម​ទាំងពីរ​លើក​ពេល​រួមភេទ​ជារឿង​ធម្មតា​ នោះទេ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៦ ខែវិច្ឆិកា ឆ្នាំ២០០៩

Categories:

Leave a Reply

Your email address will not be published. Required fields are marked *