ជម្ងឺ​កូនង៉ែត

នាងខ្ញុំ​ទើបតែ​មាន​កូនប្រុស​ម្នាក់​អាយុ​១ខួប។ កូន​នាងខ្ញុំ​ឧស្សាហ៍​ឈឺណាស់ នាងខ្ញុំ​បារម្ភ។ នាងខ្ញុំ​ចង់សួរ​វេជ្ជបណ្ឌិត​យើងថា​ក្រៅពី​គ្រុនក្ដៅ​ខ្លួន និងការ​ស្រែកយំ តើមាន​រោគសញ្ញា​អ្វីផ្សេង​ទៀត ដែលអាច​ប្រាប់ឱ្យ​ដឹងថា​កូនង៉ែត​មានជម្ងឺ​ និងមាន​រោគសញ្ញា​អាសន្ន ដែរឬ​ទេ?
អ្នកនាង ច.ច.ល អាយុ​២៤ឆ្នាំ ខេត្ដ​កណ្ដាល

វេជ្ជបណ្ឌិត​យើងៈ ពិតជា​ពិបាកណាស់ ដោយសារ​កូនង៉ែត​មិនទាន់​ចេះ​និយាយ។ ពេលកូន​មានជម្ងឺ​អាចដឹងថា​ឈឺ ឬមិន​ឈឺ ដោយ​ពឹងផ្អែក​ទាំងស្រុង​ទៅលើ​ភ្នែក និងការ​ស្ដាប់ឮ​របស់​ឪពុកម្ដាយ។ ប៉ុន្ដែមាន​រោគសញ្ញា​ជាច្រើន​ធ្វើឱ្យ​យើង​គិតដល់​ស្ថានភាព​ជម្ងឺ​ធ្ងន់ធ្ងរ​របស់កូន​ង៉ែត ដូចជា​ក្មេង​គេងច្រើនជាង​ធម្មតា មិន​រវីរវល់​នឹងអ្នក​ជុំវិញ​ខ្លួន ប្រកាច់​ឡើង​ស្វាយមុខ ស្វាយ​បបូរមាត់​ជាដើម។ ហើយ​មានឃើញ​រោគសញ្ញាដ​ទៃទៀត​ត្រូវ​ចាប់អារម្មណ៍​ផងដែរ ជាអាទិ​បញ្ហា​ផ្លូវដង្ហើម​(កូនង៉ែត​ពិបាក​ដកដង្ហើម ឬដ​កដង្ហើម​ឮសម្លេង​ឃូរ​ខុសធម្មតា) រាករូស ក្អួត កន្ទួល​រមាស់​លើស្បែក កូនង៉ែត​មិន​ព្រមបៅ មិន​ព្រមញ៉ាំអ្វី​សោះជាដើម។ ម្យ៉ាងទៀត​ស្ថានភាព​រិតតែ​គ្រោះថ្នាក់ បើអ្នកនាង​ឃើញថា​មាន​កាយវិការ​មិនធម្មតា ហើយ​អ្នកនាង​មាន​អារម្មណ៍ អសមត្ថភាព​ក្នុងការ​ថែទាំកូន ឬ​មិនចង់​ថែទាំ​វាទៀតទេ។ ក្នុង​ករណី​បែបនេះ អ្នកនាង​គួរតែប្រ​ញាប់​ប្រញាល់​រួសរាន់ យកកូន​ទៅពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ខាងជម្ងឺ​កុមារ។

វេជ្ជបណ្ឌិត​យើង​សូមផ្ដាំ​ថាបើ​អ្នកនាង​ឃើញកូន​របស់​អ្នកនាង​មាន​រោគសញ្ញា​ដូច​រៀបរាប់​ខាងលើ​នេះ សូម​ប្រញាប់​ប្រញាល់ នាំកូន​ទៅជួប​គ្រូពេទ្យ ឬទៅ​មន្ទីរពេទ្យ ដើម្បី​ទទួលការ​ព្យាបាល​ឱ្យទាន់​ពេលវេលា។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៥ ខែមិថុនា ឆ្នាំ២០០៦

Categories:

Leave a Reply

Your email address will not be published. Required fields are marked *