ចំណង់ភេទ​ខ្លាំង

នាងខ្ញុំ​ចូលចិត្ដ​ការ​រួមភេទ​ខ្លាំងណាស់ ជួនកាល​ជាច្រើន​ដងទៀត​ផងក្នុង​មួយថ្ងៃ។ រីឯ​ស្វាមី​របស់​នាងខ្ញុំ​មិនសូវ​ចង់​រួមភេទ ដូច​នាងខ្ញុំ​ទេ។ ពេលខ្លះ​គាត់​ហៅ​នាងខ្ញុំថា ជាស្រី​កាកី តើលោក​វេជ្ជបណ្ឌិត​អាចពន្យល់​នាងខ្ញុំ និងឱ្យ​យោបល់​នាងខ្ញុំ​ខ្លះបាន​ទេ?
អ្នកនាង គ. ស. ជ អាយុ​២៦ឆ្នាំ ខេត្ដ​កណ្ដាល

វេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ ការ​ប្រមាទ​របស់​ស្វាមី​ប្អូនស្រី ដោយប្រើ​ពាក្យ​ស្រីកាកី​ជាការ​មិនសមរម្យ​ទេ។ តាមពិត​នៅប្រទេស​កម្ពុជា​យើង មានការ​ប្រើពាក្យពេ​ចន៍មិន​ត្រឹមត្រូវ​មួយចំនួន ជាពិសេស​ក្នុង​ករណី​ប្អូនស្រី ដោយចោទ​ប្អូនស្រី​ថាជា​ស្រីកាកី អ្នកខ្លះ​ទៀតច្រើន​ហៅថា​ស្រីល្មោភកាម ឬស្រី​ចូលចិត្ដ​កាមគុណ​(ចូលចិត្ដ​ផ្លូវភេទ)។ ករណី​ប្អូនស្រី​មិនមែន​ជាស្រីកាកី​ទេ ព្រោះ​ប្អូន មិនប្ដូរ​ប្ដីពីបុរស​ម្នាក់​ទៅបុរសម្នាក់​ទៀត ដូចនាង​កាកី​នោះទេ។ តែករណី​ប្អូនស្រី​គ្រាន់តែ​ចូលចិត្ដ​ការ​រួមភេទ ឬហៅ​ឱ្យអាក្រក់​ស្ដាប់ ជាងនេះ​ថា អ្នក​ល្មោភកាម​តែប៉ុណ្ណោះ។ ប្អូនស្រី​គ្រាន់តែ​ចូលចិត្ដ​ការ​រួមភេទ​ជាងបុរស​ជាស្វាមី​របស់​ប្អូនស្រី​តែប៉ុណ្ណោះ។ សូម​ចងចាំ​ថា មនុស្សយើង​ពីម្នាក់​ទៅម្នាក់ តម្រេកកាម​គុណ ឬ​ចំណង់​កាម​មិនដូចគ្នា​នោះទេ អ្នកខ្លះ​ចូលចិត្ដ​រួមភេទ​ខ្លាំង អ្នកខ្លះ​មិនសូវ​ចូលចិត្ដ​តែប៉ុណ្ណោះ។ ករណី​នេះ សូម​ប្អូនស្រី​នាំប្ដី​ប្រពន្ធ​ទាំងពីរ​នាក់​ទៅជួប​អ្នកជំនាញ ឬ​គ្រូពេទ្យ​ជំនាញ​ខាងផ្លូវភេទ ដើម្បី​ត្រួតពិនិត្យ​សុខភាព​ផ្លូវភេទ​របស់​គូស្វាមី​របស់ប្អូនស្រី។ ព្រោះថា ការ​បណ្ដែត​បណ្ដោយ​រឿងមាន​ចំណង់​មិនដូចគ្នា​នេះ អាចឈាន​ទៅដល់​ការបែក​បាក់គ្នា​បាន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៨ ខែមិនា ឆ្នាំ២០០៩

Categories:

Leave a Reply

Your email address will not be published. Required fields are marked *