និយាយដល់ផ្លូវចិត្ត គឺនិយាយដល់ប្រភេទម្យ៉ាងដែលមិនអាចមើលឃើញ និងគ្មានឧបករណ៍វេជ្ជសាស្រ្តពិនិត្យរកឃើញទ្បើយ ប៉ុន្តែវាជាប្រភេទមួយធ្ងន់ធ្ងរ មិនចាញ់ដែលបង្កដោយមេរោគទ្បើយ។
លោកសាស្រ្តាចារ្យជំនួយវេជ្ជបណ្ឌិត យឹម សុបុត្រា អនុប្រធានផ្នែកសុខភាពផ្លូវចិត្តនៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត និងជានាយកមន្ទីរសម្រាកព្យាបាលផ្លូវចិត្តសាន់រ៉ាយ បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីថ្ងៃសុក្រ ទី២៦តុលាកន្លងមកថា ផ្លូវចិត្តបណ្តាលមកពីបញ្ហាសំខាន់ៗចំនួន៤ ដូចជាកត្តាសង្គម កត្តាចិត្តសាស្រ្ត កត្តាជីវសាស្រ្ត និងកត្តាផ្លូវកាយ។ កត្តាសង្គម ដែលបណ្តាលឲ្យមានផ្លូវចិត្ត ដូចជាការបែកបាក់គ្រួសារ ការបាត់បង់មនុស្សជាទីស្រលាញ់ ការធ្លាក់ទឹកចិត្ត ការខកចិត្ត ការមិនចុះសម្រុងក្នុងជីវិតគ្រួសារ ដែលគេហៅថាចំណងប្រាំប្រការជាដើម។
កត្តាចិត្តសាស្រ្ត ដែលបណ្តាលឲ្យមានផ្លូវចិត្ត គឺទាក់ទងនឹងការលូតលាស់របស់មនុស្សទាំងរាងកាយ និងផ្លូវចិត្ត ឧទាហរណ៍គ្រួសារមួយបែកគ្នាកូនត្រូវទៅរស់នៅជាមួយឪពុកម្តាយ ឬមាមីងបងប្អូនបីបាច់ថែររក្សា ដែលរាងកាយពួកគេមានការលូតលាស់ល្អ ប៉ុន្តែផ្លូវចិត្តពួកគេមានបញ្ហាជាដើម។ មានមនុស្សខ្លះគ្រាន់តែឪពុកម្តាយពួកគេស្តីបន្ទោសបន្តិចបន្តួច ក៏លេបថ្នាំសម្លាប់ខ្លួន ប៉ុន្តែអ្នកខ្លះមិនអីនេះ គឺដោយសារការលូតលាស់រាងកាយ និងផ្លូវចិត្តរបស់ពួកគេតាំងពីតូចមកថាមានភាពរ៉ឹងមាំដែរឬទេ?។ ចំណែកកត្តាជីវសាស្រ្ត គឺពាក់ព័ន្ឋការចរាចរគ្រឿងញៀន ការប្រើប្រាស់គ្រឿងញៀន ការផឹកសុរា ការប្រើឳសថមិនបានត្រឹមត្រូវជាដើម ដែលសុទ្ឋតែបណ្តាលឲ្យប៉ះពាល់សមត្ថភាពខួរក្បាលក្នុងការគិតវិនិច្ឆ័យអ្វីខុសអ្វីត្រូវ។
កត្តាផ្លូវកាយ គឺពេលបច្ចុប្បន្ននេះ សង្គមមានសុខសន្តិភាពសុវត្ថិភាព និងមានច្បាប់ចរាចរផ្លូវគោក ដែលតម្រូវឲ្យអ្នកបើកបរម៉ូតូពាក់មួកសុវត្ថិភាព។ ការគ្រោះថ្នាក់ចរាចរ បណ្តាលឲ្យមានការប៉ះក្បាល របួសក្បាល ដល់ពេលជាទ្បើងវិញទៅជាវិកលចរិកឬល្ងីល្ងឺជាដើម នេះសុទ្ឋតែជាផ្លូវចិត្ត។ លោកសាស្រ្តាចារ្យ យឹម សុបុត្រា បញ្ជាក់។
លោកបន្តថា “ផ្លូវចិត្ត ជាអាថ៌កំបាំង មើលមិនដឹងនោះទេ ប៉ុន្តែគេអាចសម្គាល់នេះតាមរយៈរោគសញ្ញាមួយចំនួន ដូចជាការឆាប់ផ្លាស់ប្តូរអារម្មណ៍ ទឹកមុខ ដំណេក ការទទួលទាន អាកប្បកិរិយ៉ាឆាប់ប្រែប្រួលជាដើម ”។ លោកបន្តថា “នេះពេលស្ថិតក្នុងដំណាក់កាលស្រាល គេអាចគ្រាន់តែធ្វើការពិគ្រោះជាមួយគ្រូពេទ្យជំនាញ បើកំរិតមធ្យមគេប្រើឳសថ និងដំណាក់កាលធ្ងន់ធ្ងរគេប្រើឳសថ និងត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ ”។
លោកសាស្រ្តាចារ្យ យឹម សុបុត្រា បានបន្តថា ផ្លូវចិត្តត្រូវបានគេបែងចែកជាង៨០ក្រុម ហើយក្រុមនិមួយៗមានរាប់រយទៀតនៅក្នុងនោះ ប៉ុន្តែជម្ងឺផ្លូវចិត្ត ដែលធ្ងន់ធ្ងរជាងគេគឺជម្ងឺធ្លាក់ទឹកចិត្ត ការចង់សម្លាប់ខ្លួន ការទទួលទានដំណេកមិនបាន លែងចង់តែងខ្លួន លែងចង់ធ្វើការងារជាដើម។
អត្ថបទដោយ ៖ គង់ សូរិយា
ចេញផ្សាយ ៖ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១២
Leave a Reply