ក្បាច់​ហាត់​ប្រាណ​ពង្រាប​ក្បាលពោះ (ចលនាទី​៣៥)

លោកអ្នក​បានយល់​ដឹង​រួចមក​ហើយ​អំពី​ចលនា​ចំនួន៣៤ នៃ​ក្បួនហាត់​ប្រាណ​ពង្រាប​ក្បាលពោះ នៅក្នុង​ទស្សនាវដ្ដី សុខភាពយើង លេខមុនៗ​នេះ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ជាកិច្ច​បន្ដ សូមបន្ដ​ស្វែងយល់ និង​ហាត់​ចលនា​ទី៣៥​ជាបន្ដ​ទៅទៀត។

ចលនាទី​៣៥ ៖ ងើបក្បាល​លើកដៃ​ទៅប៉ះក្បាល​ជង្គង់

ជំហរ​ហាត់ ៖ ដូចគ្នា​ជាមួយ​ជំហរហាត់ និង​គោលការណ៍​នៃចលនាទី​៣៤ដែរ។ តែក្នុង​ចលនា​នេះ សូមកន្ធែក​ជើងទាំ​ងពីរ។

របៀប​ហាត់ ៖ សូមធ្វើ​ចលនា​ងើបក្បាល​បន្ដិច ដោយធ្វើ​ចលនា​ទាញ​ប្រអប់ដៃ​ស្ដាំ​ទៅរក​ជើងឆ្វេង បន្ទាប់​មកសូម​ទាញ ប្រអប់​ដៃឆ្វេង​ទៅរក​ជើងស្ដាំ​វិញម្ដង។

ចំនួន​ហាត់ ៖ សូមធ្វើ​ចលនា​ទាំងអស់​ចំនួន​២០ដង ពោល​គឺសូម​ធ្វើជាមួយ​ដៃខាងស្ដាំ​ឱ្យបាន​១០ដង ដៃ​ខាងឆ្វេង​ឱ្យបាន​១០ ដងដែរ។
បើ​ចង់ដឹង​ព័ត៌មាន​បន្ថែម សូម​ស្វែងរក​អាន​សៀវភៅ “ក្បួន​ហាត់​ប្រាណពង្រាប​ក្បាលពោះ”
(សូម​បន្ដអាន​ចលនា​បន្ទាប់)

ដក​ស្រង់ ៖ សៀវភៅ “ក្បួន​ហាត់ប្រាណ​ពង្រាប​ក្បាលពោះ” និពន្ធដោយ​វេជ្ជបណ្ឌិត លី ចេងហ៊ុយ បោះពុម្ព​នៅខែ​កុម្ភៈឆ្នាំ​២០០៨ ដោយ​ទស្សនាវដ្ដី សុខភាពយើង និង​ក្រុម​កាឡាក់ស៊ី
អត្ថបទ​ដោយ ៖ វេជ្ជ. លី ចេងហ៊ុយ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៥ ខែមិថុនា ឆ្នាំ២០១១

Categories:

Leave a Reply

Your email address will not be published. Required fields are marked *