គណៈ​ទន្តពេទ្យ​នឹងផ្តល់​ស្លាកសញ្ញា​ដល់គ្លីនីក​ដែលជា​សមាជិក​របស់ខ្លួន

គណៈ​ទន្តពេទ្យ​រាជធានី​ភ្នំពេញ នឹង​ផ្តល់​ស្លាកសញ្ញា​ដល់​សមាជិក​របស់ខ្លួន ដើម្បី​បង្ហាញ​ពីភាព​ស្របច្បាប់​នៃការ​បើក​សេវាកម្ម​ពិនិត្យ និង​ព្យាបាល​ធ្មេញ​ជូន​ប្រជាពលរដ្ឋ។

រូបភាពគេហទំព័រសុខភាពកម្ពុជា

លោក ទី មករា អគ្គលេខាធិការ​គណៈ​ទន្តពេទ្យ​រាជធានី​ភ្នំពេញ​បានមាន​ប្រ​សាសន៍​ឲ្យដឹង​កាលពី​ព្រឹកថ្ងៃ​ព្រហស្បត៍ ទី១ វិច្ឆិកា កន្លង​មកថា គណៈ​ទន្តពេទ្យ​រាជធានី​ភ្នំពេញ ដោយ​មានការ​ឧបត្ថម្ភ​ពីក្រុមហ៊ុន​ខនហ្កេត កំពុង​រៀបចំ​ស្លាកសញ្ញា​(Logo) ផ្តល់​ដល់​សមាជិក​របស់ខ្លួន ដើម្បី​សម្គាល់​ម្ចាស់គ្លីនិក​ជាសមាជិក គណៈ​ទន្តពេទ្យ និង​អាច​បើកធ្វើ​អាជីវកម្ម​បានដោយ​ស្របច្បាប់។ រហូតមក​ទល់​ពេលនេះ យើង​កំពុង​ផ្តល់ឲ្យ​ប្រធាន និង​អនុ​ប្រគណៈ​ទន្តពេទ្យ​ជាមុនៗ​ផ្តល់ឲ្យ​សមាជិក​ដទៃទៀត។

លោក​បន្តថា “គណៈ​ទន្តពេទ្យ​នឹងមន​ផ្តល់Logo ដល់​អ្នក​មិនមែន​សមាជិក​ឬជាងធ្មេញ ដែល​មិនបាន​ទទួលការ​បណ្តុះ​បណ្តាល ចេញពី​សាលាពេទ្យ​ត្រឹមត្រូវ​នោះទេ ”។ លោកបន្តថា “ជាង​ធ្មេញដែល​រៀនតៗ​គ្នា មិនអាច​ចូលជា​សមាជិក គណៈ​ទន្តពេទ្យ​បានទ្បើយ ហើយ​ការបើក​អាជីវកម្ម​របស់​ពួកគាត់​សព្វថ្ងៃ​គឺខុសច្បា​ប់ ព្រោះ​ពួកគាត់​មិនដឹងី​វិធីធ្វើ​ធ្មេញ និង​សម្លាប់​មេរោគ​ឲ្យបាន​ត្រឹមត្រូវ​ទ្បើយ ”។

ទោះជាយ៉ាង​ណារហូត​មកទល់​ពេលនេះ ជាងធ្មេញ​ដែល​រៀនតៗ​គ្នាភាគ​ច្រើន បានបិទ​អាជីវកម្ម​របស់ខ្លួន​ភាគច្រើន​ហើយ ដោយសារ​មាន​និស្សិត​ចេញពី​សាលា​ពេទ្យ​មកបើក​ជាជីវកម្ម​ច្រើន និង​ការយល់ដឹង​របស់​ប្រជាជន​កាន់តែ​ប្រ​សើ​រ​ជាងមុន​ទាក់ទង​នឹងសេវា​នេះ។

លោក ទី មករា បានបន្ត​ថា ការធ្វើ​ធ្មេញ​ជាមួយ​ជាងធ្មេញ​ដែលរៀនតៗ​គ្នាគ្មាន​ជំនាញ​ច្បាស់លាស់ ពិតជា​គ្រោះថ្នាក់​ណស់ដល់​ប្រជាពលរដ្ឋ​នោះគឺការ​ឆ្លង​មេរោគ​ថ្លើម មេរោគ​អេដស៍ និង​មេរោគ​ដទៃទៀត ប្រសិន​ជាពួកគេ​មិនបាន​សម្លា​ប់​មេរោគ​បាន​ត្រឹមត្រូវ​ទេនោះ។ លោកបន្ត​ថា ចំណែក​គ្លីនិក ដែល​បើក​ប្រកប​អា ជីវកម្ម ដោយមាន​ទន្តពេទ្យ​ទទួលបាន​ការ​បណ្តុះ​បណ្តាល​ត្រឹមត្រូវ ពីសាកល​វិទ្យា​ល័យ​វិទ្យាសាស្រ្ត​សុខាភិបាល ពួកគេ​សុទ្ឋតែ​ចេះនិង​មានជំនាញ​ពិនិត្យ​ព្យាបាល និង​ដឹងពី​វិធី​សម្លាប់​មេរោគ​បាន​ត្រឹមត្រូវ។

ការសិក្សា​របស់​គណៈ​ទន្តពេទ្យ​កម្ពុជា កាលពី​ឆ្នាំ២០០៩​បានរកឃើញ​ថានៅ​រាជធានី​ភ្នំពេញ​មានគ្លីនិក​ពិនិត្យព្យាបាល​ធ្មេញ​ចំនួន​ជាង៣០០​កន្លែង ប៉ុន្តែ​បច្ចុ​ប្បន្ន​ចំនួន​នេះបាន​កើនទ្បើង​ដោយសារ​មានការ​បើកអាជីវកម្ម​ថ្មីៗ​ជាបន្ត​បន្ទាប់។

អត្ថបទដោយ ៖ គង់ សូរិយា

ចេញផ្សាយ ៖ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១២

Categories: , , , , , ,

Leave a Reply

Your email address will not be published. Required fields are marked *