ក្បាច់ហាត់ប្រាណ​​​​ពង្រាប​​​ក្បាលពោះ (ចលនា​​​ទី៣៥)

លោកអ្នកបានយល់ដឹងរួចមកហើយ​អំពីចលនាចំនួន៣៤ នៃក្បួនហាត់ប្រាណ​ពង្រាបក្បាលពោះ នៅក្នុងទស្សនាវដ្ដី សុខ ភាពយើង លេខមុនៗនេះ។

ជាកិច្ចបន្ដ សូមបន្ដស្វែងយល់ និងហាត់ចលនាទី៣៥​ជាបន្ដទៅទៀត។

រូបភាពទស្សនាវដ្តីសុខភាពយើង

ចលនាទី៣៥ ៖ ងើបក្បាលលើកដៃ​ទៅប៉ះក្បាលជង្គង់

ជំហរហាត់ ដូចគ្នាជាមួយជំហរហាត់ និងគោលការណ៍នៃចលនាទី៣៤ដែរ។ តែក្នុងចលនានេះ សូមកន្ធែកជើងទាំងពីរ។

របៀបហាត់ សូមធ្វើចលនាងើបក្បាលបន្ដិច ដោយធ្វើចលនាទាញប្រអប់ដៃស្ដាំ​ទៅរកជើងឆ្វេង បន្ទាប់មកសូមទាញ ប្រអប់ដៃឆ្វេង​ទៅរកជើងស្ដាំវិញម្ដង។

ចំនួនហាត់ សូមធ្វើចលនាទាំងអស់ចំនួន២០ដង ពោលគឺសូមធ្វើជាមួយដៃខាងស្ដាំ​ឱ្យបាន១០ដង ដៃខាងឆ្វេងឱ្យបាន១០ ដងដែរ។

បើចង់ដឹងព័ត៌មានបន្ថែម សូមស្វែងរកអានសៀវភៅ “ក្បួនហាត់ប្រាណពង្រាបក្បាលពោះ”

(សូមបន្ដអានចលនាបន្ទាប់)

ដកស្រង់ ៖ សៀវភៅ “ក្បួនហាត់ប្រាណពង្រាបក្បាលពោះ” និពន្ធដោយវេជ្ជបណ្ឌិត លី ចេងហ៊ុយ បោះពុម្ពនៅខែកុម្ភៈឆ្នាំ២០០៨ ដោយទស្សនាវដ្ដី សុខភាពយើង និងក្រុមកាឡាក់ស៊ី

អត្ថបទដោយ ៖ វេជ្ជ. លី ចេងហ៊ុយ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៥ ខែមិថុនា ឆ្នាំ២០១១

Categories:

Leave a Reply

Your email address will not be published. Required fields are marked *