ជម្ងឺផ្លូវចិត្ដអាចស្ដែងឡើងតាមរយៈទឹកមុខ កាយវិការ ប្រតិកម្ម ពាក្យសម្ដី ដែលមនុស្សម្នាក់បានបព្ចោញមកខាងក្រៅ។ សម្រាប់ការប្រាស្រ័យទាក់ទងគ្នា ក្នុងការស់នៅប្រចាំថ្ងៃ មិនថានៅទីណាទេ មានលក្ខណៈមិនសមស្របនឹងគេឯងគ្រប់គ្នាដែលរស់នៅក្នុង បរិយាកាសនោះ។ ហើយកើតមានលើសពី ២សប្ដាហ៍ឡើងទៅ ចាត់ទុកថាអ្នកនោះមានជម្ងឺផ្លូវចិត្ដមិនប្រក្រតីហើយ។
តើអ្វីទៅជាជម្ងឺផ្លូវចិត្ដ?
ជម្ងឺផ្លួវចិត្ដ គឺរាល់បាតុភូតទាំងឡាយណាដែលធ្វើឱ្យអារម្មណ៍មិនបានស្ងប់ មិនបានសប្បាយ ហើយរំខានដល់ការរស់នៅយ៉ាងខ្លាំង។ អ្នកដែលកើតជម្ងឺផ្លូវចិត្ដ មានន័យថាអ្នកនោះឆាប់ខ្លាចពេក ឆាប់ភ័យពេក នៅមិនស្ងៀមមានអារម្មណ៍ច្រាសច្រាល ធ្វើការមិនកើត។ ជម្ងឺនេះ បព្ចោញរោគសញ្ញាខុសៗគ្នាទៅតាមវ័យ។
កត្ដាអ្វីខ្លះដែលនាំឱ្យមានជម្ងឺផ្លូវចិត្ដ?
នៅក្នុងពិភពលោក មានកត្ដាបីដែលនាំឱ្យកើតជម្ងឺផ្លូវចិត្ដ គឺកត្ដាជីវសាស្ដ្រ កត្ដាសង្គម និងកត្ដាចិត្ដសាស្ដ្រ។ ប៉ុន្ដែសម្រាប់ ប្រទេសកម្ពុជា មានកត្ដាមួយទៀតបន្ថែមទៅលើកត្ដាទាំងបី គឺកត្ដាជំនឿ។
១. កត្ដាជីវសាស្ដ្រ ៖ កាលណានៅអាការៈក្នុងខ្លួនមានការប្រែប្រួលធ្វើឱ្យផ្លូវចិត្ដយើងក៏ប្រែប្រួលដែរ។ ឧទាហរណ៍ស្ដ្រីនៅពេល មុនមករដូវមួយសប្ដាហ៍ ជាតិអ័រម៉ូនវាប្រែប្រួល។ ដូច្នេះ ស្ដ្រីខ្លះមុនមករដូវមានទឹកមុខស្រងូតស្រងាត់ នេះជាកត្ដាមួយធ្វើឱ្យមានផ្លូវចិត្ដដែរ។ មានកត្ដាជាច្រើននៅក្នុងខ្លួនមនុស្ស ដែលមានភាពមិនប្រក្រតី សុទ្ធតែអាចបង្កឱ្យកើតជម្ងឺផ្លូវចិត្ដបាន។ លើសពីនេះ ហ្សែនក៏វាអាចចម្លង ជម្ងឺផ្លូវចិត្ដនេះពីជីដូនជីតាតាមកូនចៅផងដែរ ប៉ុន្ដែករណីនេះមិនមែនមាន ១០០ %ទេ។
២. កត្ដាផ្លូវចិត្ដ ៖ មនុស្សម្នាក់ដែលចេះតែគិតអំពីខ្លួនឯងថា ខ្លួនកើតមកមិនដូចគេ ហើយមានការតូចចិត្ដយល់ថា ខ្លួនមិន មានរូបរាងល្អដូចគេ ចេះតែព្រួយធ្វើឱ្យមានជម្ងឺធ្លាក់ទឹកចិត្ដ។ សេចក្ដីប៉ងប្រាថ្នាដែលខ្ពស់ពេក ប៉ុន្ដែខ្លួនឯងធ្វើមិនបាន វាបង្កបានជាទំនាស់ ផ្លួវចិត្ដ មានការលំបាកកាន់តែខ្លាំឡើងៗ នាំឱ្យកើតជាជម្ងឺកើតជាជម្ងឺផ្លួវចិត្ដ។
៣. កត្ដាសង្គម ៖ សង្គ្រាម គ្រោះធម្មជាតិ ដូចជាគ្រោះមហន្ដរាយ ដោយសារខ្យល់ព្យុះ ផ្ទុះភ្នំភ្លើង រញ្ជួយផែនដីជាដើម។ កត្ដាទាំងនេះយាយីដល់ខ្លួនយើង ជួនកាលក្បែរបាត់បង់ជីវិត ក៏នាំឱ្យមានជម្ងឺផ្លួវចិត្ដដែរ។ ក្នុងបរិយាកាសសង្គមមិនល្អ អ្នកដែលរងគ្រោះ ដោយសារសង្គ្រាម ងាយនឹងមានជម្ងឺផ្លូវចិត្ដណាស់។
៤. បព្ចាជំនឿ ៖ ជាឧទាហរណ៍ខ្លួនឯងក្រ ហើយឪពុកម្ដាយបានស្លាប់អស់ក្នុងសម័យប៉ុលពត ដោយមិនបានរៀបចំសពឱ្យ បានត្រឹមត្រូវ។ ពេលខ្លះសុបិន្ដឃើញឪពុកម្ដាយពុំមានសម្លៀកបំពាក់ ក៏ចេះតែគិតថាឪពុកម្ដាយមានកម្មមានពៀរ។ ជំនឿបែបនេះធ្វើឱ្យ យើងព្រួយកាន់តែខ្លាំងឡើងៗ ក៏ជាកត្ដាមួយនាំឱ្យមានជម្ងឺផ្លូវចិត្ដដែរ។ នៅប្រទេសកម្ពុជា កត្ដានេះក៏កើតមានច្រើនដែរ ដោយសារ វប្បធម៌ ជំនឿ និងប្រពៃណីរបស់ខ្មែរ។
ផលប៉ះពាល់នៃជម្ងឺផ្លូវចិត្ដនៅកម្ពុជា
តាមការប៉ាន់ស្មានរបស់លោកសាស្ដ្រាចារ្យ កា ស៊ុនបូណាត អ្នកឯកទេសខាងវិកលវិទ្យា នៅប្រទេសកម្ពុជា អ្នកដែលកើតមាន ជម្ងឺផ្លូវចិត្ដមានប្រហែលជា៦០% ក្នុងចំណោមប្រជាពលរដ្ឌដែលធ្លាប់រស់នៅក្រោមរបបប៉ុលពត។ ក្នុងនោះមានអ្នកជំនាន់ក្រោយដែលមិន ធ្លាប់បានរស់នៅក្រោមរបបប៉ុលពតសោះប្រហែល៣៥% ដែលជាកូនចៅរបស់អ្នកដែលរងគ្រោះដោយរបបប៉ុលពតនោះ។ ជម្ងឺផ្លូវចិត្ដបានជះ ឥទ្ធិពលមកលើកូនតាម រយៈអាកប្បកិរិយារបស់ឪពុកម្ដាយ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០១ ខែកុម្ភៈ ឆ្នាំ២០០៦
Leave a Reply