តំបន់សម្រើបដាស់​កាម​តណ្ហា

តម្រេកត្រអាល​ផ្លូវភេទមាន​កម្រិតខុសៗ​គ្នា រីឯវិញ្ញាណ​ទាំងប្រាំក៏ពាក់​ព័ន្ធផងដែរ​។ ប្រសិនបើ​ការប៉ះស្ទាប​បបោសអង្អែល ដើរ​តួនាទីសំខាន់​ ចក្ខុវិញ្ញាណ​ដើរតួបង្កាត់​ភ្លើងតណ្ហា និង​បង្កប្រតិកម្ម​តបត។ គូស្នេហ៍​រិតតែល្អូកល្អើន ពេល​បានកៀកកើយ​គ្នា និង ស្រូបក្លិន​ពិដោរពីគ្នា​ទៅវិញទៅ​មក ជាពិសេស​នៅលើស្បែក​ខ្លួនប្រាណ សក់​ក្បាល និងរសជាតិ​ប្រដាប់ភេទ​ជាដើម។ ចំណែក​មាត់ និង​អណ្ដាតបំពេញ​ជីវ្ហាវិញ្ញាណ​ឱ្យគ្នាផង​ដែរ។ សោតវិញ្ញាណ​ដែលទទួលបាន​ពីសម្លេងសា​សង និងសូរ​ដង្ហើមចេញ​ចូល ជា​ការផ្ទេរផ្ទូរ មនោ​សញ្ចេតនា និងដាស់​អារម្មណ៍ រវាង​គូស្នេហ៍​ទាំងពីរ។ ពេល​ប្រព្រឹត្ដិ​ល្បែងលើ​គ្រែនេះ ផ្នែក​ខ្លះនៃ​សព៌ាង្គកាយ​មានតួនាទី​មិនអាច​ខ្វះបាន។

រូបភាពទស្សនាវដ្តីសុខភាពយើង

នៅលេខ​នេះ ទស្សនាវដ្ដី​សុខភាព​យើង មានកិត្ដិ​យស សូមនាំយក​នូវអត្ថបទ​អប់រំផ្លូវភេទ​មួយទៀត​ ដើម្បីជាការ​យល់ដឹង ប្រយោជន៍​­កសាងសង្គមគ្រួសារប្តីប្រពន្ធល្អូក​ល្អើន ប្រកប​ទៅដោយ​សុភមង្គល។ មនុស្ស​ភាគច្រើន​គិតថា ជីវភាព​ផ្លូវភេទត្រឹម​តែផ្ដល់ ឱ្យគ្នា​ទៅវិញទៅ​មកនូវការ​ត្រេកត្រអាល​ផ្លូវភេទ ត្រង់​ប្រដាប់ភេទ​របស់មនុស្ស​ស្រី និងរបស់​មនុស្សប្រុស​តែប៉ុណ្ណោះ។ ប៉ុន្ដែ​មិនត្រូវ បំភ្លេច​ចោលបំណែក​ផ្សេងទៀត​នៃសព៌ាង្គកាយ​ ដែលចូល​រួមផ្ដល់​សេចក្ដីសុខ​ផ្លូវភេទប្រកប​ដោយឱ​ជារសស្នេហ៍​ សម្រាប់ដៃ​គូរួមភេទ នោះផង​ដែរទេ។

តំបន់​សម្រើប ជាអ្វី?

តំបន់​សម្រើប គឺជាផ្នែក​ទាំងឡាយនៃ​សព៌ាង្គកាយ​ ដែលការភ្ញោច​ ឬបបោស​អង្អែលវាអាច​បង្កជាការ​ស្រើបស្រាល​ ត្រេក ត្រអាល​ និងសេចក្ដីសុខ​ផ្លូវភេទដល់​កំពូលបាន​។ តំបន់ទាំង​នេះមាន​រចនាសម្ព័ន្ធ​ពិសេសម្យ៉ាង​ ដែលគ្រប​ដណ្ដប់ទៅដោយ​ស្បែក ប្រជុំ ទៅដោយ​ចុងកញ្ចំ​ប្រសាទ។ នៅស្រទាប់​សើរស្បែក​នេះ មានប្រសាទ​ទទួលពិសេស​ងាយរង​ការរសើប ត្រេក​ត្រអាល ឬ​ស្រើបស្រាលពី មជ្ឈដ្ឋាន​ខាងក្រៅ។

តំបន់​សម្រើបប្រភេទ​ទី១

តំបន់​សម្រើប​ប្រភេទទី១​នេះ អាចហៅ​ម្យ៉ាងទៀតថា ជា​សរីរាង្គដាស់​អារម្មណ៍ផ្លូវ​ភេទ និងជា​ឆ្នួនដុតរោល​រាលកាមតណ្ហា រហូត​ទទួលបាន​សេចក្ដីសុខ​ផ្លូវភេទដល់​កំពូលបាន។

ចំពោះ​បុរស តំបន់សម្រើប​ប្រភេទទី​១របស់​បុរស ស្ថិត​នៅត្រង់ក្បាល​លិង្គ និង​តួលិង្គ ឯ​ស្បែកដែល​គ្របតួលិង្គ និង​លើ ក្បាលលិង្គ​ បង្កការ​កកិតទៅ​លើក្បាល​លិង្គ នៅពេល​មានការលេង​ប្រដាប់ភេទ​ដោយដៃ ឬ​ពេលស៊ក​បញ្ចូលលិង្គទៅ​ក្នុងទ្វារមាស​របស់ ស្ដ្រី។ លើស​ពីនេះ ក្បាល​លិង្គរិតតែ​បង្កការ​ស្រើបស្រាល ពេល​ដែលវាប៉ះ​ទង្គិចទៅនឹង​ទីជម្រៅ​យោនី និង​កកិតនឹង​ទ្វារមាស។

ចំពោះ​ស្ដ្រី តំបន់​សម្រើបប្រភេទ​ទី១របស់​ស្ដ្រី មានពីរ​ការកន្លែង​ គឺគ្លីតូរីស​(ធ្ដេញ) និងទ្វារ​មាស(យោនី)។​ គ្លីតូរីស មាន​ការស្រើបស្រាល​ដោយការ​បបោស​អង្អែល ការ​ត្រដុស ឬឈ្លី​។ ចំណែកឯ​យោនីវិញ មិន​មានប្រព័ន្ធ​ប្រសាទសម្រើប​កើតមាន ដោយការ​ប៉ះពាល់ ឬស្ទាប​អង្អែលនោះ​ទេ។ ប៉ុន្ដែ​យោនីងាយ​ទទួលសម្រើប​ស្រើបស្រាល ដោយសារ​ការរីក​ប៉ោងនៃ​ជញ្ជាំងទ្វារ​មាស ទៅដោយ​ឈាម និងការ​កន្ដ្រាក់សាច់ដុំ​ទ្វារមាស​ផងដែរ បូករួម​ទាំងប្រតិកម្ម​សាច់ដុំដែល​រុំផ្អោបផ្នែកជម្រៅ​នៃទ្វារមាស​ ឬសរសៃពួរ ​សាច់ដុំដែលប្រយោង​យោនីទៅនឹង​ប្រអប់ពោះផង​ដែរ។ បណ្ដុំដ៏ស៊ាំញ៉ាំ​នេះហើយ​ជម្រុញដល់ការ​ទទួលសេចក្ដី​សុខកំពូល​ ពេលស៊ក ប្រដាប់ភេទ ​ឬលិង្គបុរសចូល។​ សេចក្ដីសុខកំពូលនេះ ​មិនជាប់ពាក់ព័ន្ធទៅ​នឹងគ្លីតូរីស​នោះទេ។​

តំបន់សម្រើប​ប្រភេទ​ទី២

តំបន់​សម្រើបប្រភេទ​ទី២ជាតំបន់​ស្បែក ឬភ្នាសមុយកឺ។​ ការដាស់​សម្រើបវាអាច​បង្កការកម្រើក​សម្រើបនៅ​តំបន់​សម្រើប ​ប្រភេទទី១។​ លើសពីនេះ ​តំបន់សម្រើប​ទាំងនេះចូល​រួមជម្រុញ​សេចក្ដីសុខ​ផ្លូវភេទ ដោយបង្កើនការ​ស្រើបស្រាល ​និងបន្ថែមរសជាតិ សេចក្ដី​សុខដល់​កំពូល។​ ទោះបីជាវា​សំខាន់បែប​នេះក៏ដោយ ​ក៏តំបន់​សម្រើបប្រ​ភេទទី​២នេះ មិនបាន​ផ្ដល់សេចក្ដីសុខ​កំពូលដែរ​ទេ។ ​ជួនពេលខ្លះ ​វាគ្រាន់តែជា​ការដាស់កាម​តណ្ហាដល់កម្រិតរាប់​រយអង្សារ​ ឬជាការត្រេក​ត្រអាល​មួយប៉ព្រិច​ភ្នែកតែប៉ុណ្ណោះ។​

ចំពោះបុរស តំបន់​សម្រើបទី២​របស់បុរសលាត​សន្ធឹងតាម​ជ្រលងពីគល់លិង្គ​ទៅស្បែកពងស្វាស ​ពីផ្នែកខាងក្នុង​នៃគល់ ​ភ្លៅទៅម្ដុំ​សាច់ដុំរន្ធគូទ​ និង​តំបន់ជុំវិញ​ទ្វារលាមក​។ វាជាតំបន់​ដែលនៅជុំ​វិញតំបន់​សម្រើបប្រភេទ​ទី១។​ ក្បាលដោះក៏ចាត់ទុកជាតំបន់ ​សម្រើបប្រភេទ​ទី២ដែរ។​

ចំពោះស្ដ្រី ​តំបន់សម្រើប​ទី២របស់ស្ដ្រីស្ថិត​នៅលើស្បែក​ និងភ្នាសមុយកឺ ​ដែលលាតសន្ធឹង​ពីថ្ងាសក្រោម​ក្បាលពោះ​ ឆ្ពោះ ទៅ​ជ្រលងច្រវែប​កំប៉េះគូទ​ ដោយរាប់​ចេញពីមាត់​ទ្វារមាសធំ​ មាត់ទ្វារតូច ​ច្រកចូលយោនី​ ម្ដុំសាច់ដុំក្បែរ​រន្ធគូទ និ​ងច្រកទ្វារលាមក។ សុដន់ និងក្បាល​ដោះ ក៏​ជាតំបន់​សម្រើបប្រភេទ​ទី២ដែរ។​ តំបន់សម្រើប​ទាំងនេះ​ ងាយស្រើប​ស្រាលដោយ​ការបបោស​អង្អែល​ ឬការ ​ត្រដុស។

រូបភាពទស្សនាវដ្តីសុខភាពយើង

តំបន់សម្រើប​ប្រភេទ​ទី៣

សព៌ាង្គកាយ​យើងទាំង​មូលពេល​ទទួលការ​បបោសអង្អែល​បែបដាស់​អារម្មណ៍ត្រេក​ត្រអាល​ តំបន់សម្រើប​ទី១ប្រតិកម្ម​តប ​តដោយ​លិង្គឡើងរឹង​ ឬទ្វារមាសសើម​។​ មនុស្សពេញ​វ័យគ្រប់​រូបមិន​មានស្ថាន​ភាពត្រេកត្រអាល​ដូចគ្នាឡើយ។​ អ្វីៗទាំងអស់អា ​ស្រ័យទៅ​លើអំណោយ​ផលពីកំណើត​ និងការហាត់រៀន។​ អ្នកខ្លះងាយ​មានសម្រើប​ជាងអ្នកខ្លះ​ទៀត​ ដូចជាករណី​អ្នកខ្លះរសើប អ្នកខ្លះ​ទៀតមិន​រសើប​ជាដើម។​

ម្យ៉ាងទៀត​ កាលពី​កុមារភាព ​ការបបោស​អង្អែលរាងកាយដោយ​ឪពុកម្ដាយ​ ជាពិសេស​ដោយម្ដាយ​ ដូចជាការ​ព្រលួង កូនង៉ា ​និងក្មេងតូចៗ​ដោយគោះ​ ឬអង្អែល។​ ប្រសិនបើការ​បបោស​អង្អែល​បែបជា​លក្ខណៈធម្មតា​ ​ក្មេងតូចមិនសូវ​ជាចងចាំ​ទេ។​ ផ្ទុយ ទៅវិញ ​បើការ​បបោសអង្អែល​បែបជាលក្ខណៈ​ថ្នាក់ថ្នមបង្កប់​ដោយក្ដីស្រឡាញ់​ ក្មេងអាច​ទទួលនូវ​អារម្មណ៍ស្ងប់​ចិត្ដ​ ជួនពីស្រែកយំ ​ទៅជានៅស្ងៀម​បាន។​ តាមការអង្កេត​បានឱ្យដឹងថា​ ក្មេងស្រីតូចៗ​ត្រូវការ​ការបបោស​អង្អែល​ និងការថ្នាក់​ថ្នមរាងកាយ​ច្រើនជាងក្មេង ​ប្រុស។​ យ៉ាងណាម៉ិញ ​ស្បែកលើរាងកា​យទាំងមូល​អាចចាត់ទុក​ជាតំបន់សម្រើប​ប្រភេទទី៣​ ដូចជា​កំប៉េះគូទ​ ស្លឹកត្រចៀក កញ្ចឹងក ​ក្បាល​ពោះ​ ដៃជាដើម។ ​ស្ដ្រីមាន​តំបន់សម្រើប​ច្រើនជាង​បុរស។

រៀនដាស់តំបន់​សម្រើប ដើម្បី​សុភមង្គល​ផ្លូវភេទ

ការរៀន​សូត្រមិនមាន​ដែនកំណត់ឡើយ​ រៀនរហូត​ពីក្មេង ​រហូតដល់ចាស់​ស្លាប់។​ ពេលវ័យជំទង់ ​មុនឈាន​ចូលពេញវ័យ ​បុគ្គលស្ទើរ​តែគ្រប់​រូបសុទ្ធ​តែធ្លាប់បាន​ចំណាយពេល​ភ្លក្សរសជាតិ​កាមារម្មណ៍ ​ពីមួយបែប​ទៅមួយបែប​ទៀត ដូចជា​ការស្ទាប​បបោស អង្អែលរាង​កាយ ត្រដុស ​ឬឈ្លីសព្វស​រីរាង្គកាយ​ជាដើម​ គ្រប់បែប​គ្រប់យ៉ាង​។ មុននឹង​ក្លាយទៅ​ជាមនុស្ស​ស្រីពេញ​វ័យ ក្មេង​ស្រីធ្លាប់ ​បានបបោសអង្អែល​លើសព៌ាង្គកាយ​របស់ខ្លួន​ដោយឯកឯង​ ក្នុងគោល​បំណងស្វែងយល់អាការ​ផ្លូវភេទ​ និងស្វែង​រកសេចក្ដីសុខ​ផ្លូវភេទ ​ជាពិសេស​ស្ទាបអង្អែលតំបន់​ក្បែរប្រដាប់​ភេទ​ គល់ភ្លៅ ​ពោះ​ សុដន់ ដើមទ្រូង ​និងស្មា។ ​ចំពោះក្មេង​ប្រុសវិញ​ក៏សុទ្ធតែ​ធ្លាប់ស្ទាប និង​បបោសអង្អែល​លិង្គរបស់​ខ្លួនដែរ។​ ការរៀនសូត្រទាំង​នេះធ្វើឱ្យ​មនុស្ស​ម្នាក់ទៅ​មនុស្សម្នាក់​ ស្រី ​ឬប្រុសមិន​ទទួលការ​ដាស់កាមា ​រម្មណ៍ និង​សេចក្ដីសុខ​ផ្លូវភេទ​កំពូល ​ដូចគ្នាទាំង​ស្រុងនោះ​ទេ។​ អ្នកខ្លះ​ឆាប់ស្រើប​ស្រាល​ និងត្រេក​ត្រអាលដល់​កំពូលបែប​នេះ អ្នកខ្លះ ​ទៀតបែប​នោះជា​ដើម។​

ជីវភាព​ផ្លូវភេទ​សុខស្រួល​ដល់កំពូល​ អាស្រ័យទៅ​លើ​សព៌ាង្គកាយ​ផងដែរ។​ ការដាស់​សម្រើប​ត្រូវការ​ពេលវេលា​ ប្រៀបដូច ជា​ម្ដាយត្រូវការ​ពេល​ព្រលួង​កូន។​ ជាអទិ ​គូស្នេហ៍ថ្មី​ថ្មោងល្អូក​ល្អើននឹង​គ្នា ច្រើន​តែចំណាយ​ពេលសាសង​ និង​បបោសអង្អែល​គ្នាទៅ ​វិញទៅមក។​ បើយើង​ចង់បាន​សុភមង្គល​ផ្លូវភេទ ​ត្រូវចំណាយ​ពេលរៀន​អំពីសព៌ាង្គកាយ​​ ជាពិសេសកាយ​វិការពីគ្នាទៅ​វិញទៅមក ​តើ ម្នាក់ៗ​ចង់បាន​អ្វី ចូលចិត្ដ​កាយវិការបែប​ណា។

ដោយ វេជ្ជ. លី ចេងហ៊ុយ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៤ ខែឧសភា ឆ្នាំ២០០៦

Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *