- បរិមាណ ៖ មនុស្ស២នាក់
- រយៈពេលរៀបចំគ្រឿងផ្សំ ៖ ២០នាទី
- រយៈពេលចម្អិន ៖ ១០នាទី
គ្រឿងផ្សំ
- សាច់គោ ២ខាំ ( លោកអ្នកអាចធ្វើជាមួយសាច់អ្វីក៏បានតាមការចូលចិត្ដ)
- គ្រឿងការីខៀវ ៥០ក្រាម
- ត្រប់ពុតញង ៣ក្រាម
- ជីនាងវង ២មែក
- ម្ទេសហាវៃ ២ក្រាម
- ម្ទេសប្លោកទុំ ២ផ្លែ
- ម្ទេសហិរ ៥គ្រាប់
- ស្លឹកក្រូចសើច ៥សន្លឹក
គ្រឿងផ្សំរសជាតិ
- ទឹកត្រី ២ស្លាបព្រាកាហ្វេ
- អំបិល ១ចុងស្លាបព្រាកាហ្វេ
- ស្ករស ៣ស្លាបព្រាកាហ្វេ
- ម្រេច ១ចុងស្លាបព្រាកាហ្វេ
- ខ្ទិះដូង កន្លះកូនចាន
ការរៀបចំបន្លែ
- សាច់គោលាងទឹក រួចហាន់ជាចំណិតស្ដើងៗ
- ម្ទេសហាវៃ និងម្ទេសប្លោកទុំ លាងទឹករួចហាន់ជាចំណិតៗ
- ស្លឹកក្រូចសើច និងត្រប់ពុតញង លាងទឹកឱ្យស្អាតទុកមួយអន្លើ
វិធីធ្វើ
- ដាក់ខ្ទះលើភ្លើងឱ្យក្ដៅ រួចចាក់ខ្ទិះដូងចូល
- ចាក់គ្រឿងការីខៀវចូល ហើយច្របល់ចូលគ្នា ឆាឱ្យឡើងឈ្ងុយ ទុករយៈពេល២នាទី
- ដាក់សាច់ចូល ឆាចូលច្របល់ជាមួយគ្រឿងការី
- ចាក់បន្លែ ដូចជាត្រប់ពុតញង ស្លឹកក្រូចសើច ម្ទេសខៀវ និងម្ទេសប្លោកក្រហមដែលបានហាន់រួចឆាច្របល់ចូលគ្នា
- ចាក់គ្រឿងផ្សំរសជាតិចូល ឆាច្របល់ចូលគ្នា ទុករយៈពេល១០នាទី ទើបដាក់ចុះជាការស្រេច។
ចំណាំ ៖ នៅពេលដួសដាក់ចានបរិភោគ ត្រូវយកស្លឹកជីនាងវងដាក់ពីលើ។ ម្ហូបនេះអាចទទួលទានជាមួយបាយក៏បាន ឬជាមួយនំបញ្ចុកក៏បាន។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៤ ខែឧសភា ឆ្នាំ២០០៦
Leave a Reply