វិធីថែ​រក្សាស្បែក​មុខតាម​ធម្មជាតិ​

​ស្បែកមុខ​ស្រស់ស្អាត​ជាវត្ថុ​សំខាន់ដែល​បុរសនារី​គ្រប់រូប​ប្រាថ្នា​ចង់បាន​។ ផ្ទៃមុខ​ជាចំណុច​លេចធ្លោ​ច្បាស់បំផុត សម្រាប់ ភាពស្រស់​ស្អាត និងជា​ចំណុច​ដំបូងនៃ​ការផ្ដោត​អារម្មណ៍​សម្លឹងមើល។ ការថែ​រក្សាស្បែក​មុខជា​រឿងសំខាន់​ក្រៃលែង​សម្រាប់នារី។ ហើយបើ​និយាយ​ដល់ភាព​ស្រស់ស្អាត មានវិធី​ថែរក្សា​ស្បែកមុខ​ច្រើនប្រភេទ ដូច​ជាការប្រើ​ថ្នាំតាម​លក្ខណៈ​វេជ្ជ​សាស្ដ្រ ការអនុវត្ដតា មលក្ខណៈ​ធម្មជាតិ​ជាដើម។​

រូបភាពទស្សនាវដ្តីសុខភាពយើង

​អ្នកនាង ​គង់ កូលីន អ្នកជំនាញ​នៅហាង​សុជាតិបាន​ចូលរួម​បកស្រាយ​ជាមួយ​ទស្សនាវដ្ដី សុខភាពយើង អំពី​ការថែរក្សាស្បែកមុខ​តាមលក្ខណៈ​ធម្មជាតិ​ ជូនលោក​អ្នកស្វែង​យល់។​

ការ​ថែរក្សា​ស្បែកមុខ​តាមលក្ខណៈ​ធម្មជាតិ​

ការ​ថែរក្សា​ស្បែកមុខ​មិនប្រើ​ផលិតផល​គីមី ប្រើតែ​ផលិតផល​ធម្មជាតិ​សុទ្ធសាធ មានដូច​ជាបន្លែ ផ្លែឈើ ទឹកឃ្មុំ ពងមាន់ជា ដើម។ មិនចាំបាច់​ចំណាយ​ពេលវេលា​ច្រើនទេ តែលោក​អ្នកនៅ​តែអាច​មានទឹក​មុខស្រស់​ស្អាតបាន។ គ្រាន់​តែចំណាយ​ពេលវេលា​ថែទាំ ប្រហែល​ពី១០ ទៅ៣០​នាទី រៀងរាល់​៣ ឬ​៥ដង​ក្នុងមួយ​សប្ដាហ៍។ ពេលនោះ ភាព​កខ្វក់ដែល​មិនគួរ​សម្លឹងឃើញ​នៅលើ​ផ្ទៃមុខរបស់ លោក​អ្នកនឹង​បាត់អស់​មិនខាន​។ ដើម្បី​ថែរក្សា​ឱ្យមាន​ប្រសិទ្ធភាព​ ត្រូវ​បែងចែក​ប្រភេទថែរក្សា​ស្បែកមុខ​ទៅតាម​គោលបំ​ណងចង់​បាន ដូចជា​ការថែរក្សា​ស្បែកមុខ​ធម្មតា ការថែ​រក្សាស្បែក​មុខស្ងួត​ ថែ​រក្សា​ឱ្យមុខ​ស ថែ​រក្សាឱ្យ​មុខម៉ដ្ឋ​ខៃ កម្ចាត់​ជាតិខ្លាញ់​លើស្បែក​មុខ កម្ចាត់មុន​លើស្បែក​មុខជា​ដើម។​

វិធី​ថែរក្សា​ស្បែកមុខ​ធម្មតា​

គ្មាន​ការថែ​ទាំអ្វីជា​ពិសេស​ទេ សម្រាប់​អ្នកដែល​មានស្បែក​មុខធម្មតា​។ ដោយគ្រាន់​តែលុប លាង​មុខជា​មួយទឹក​ត្រជាក់ ជូត ដោយ​កន្សែងពោះ​គោទន់ៗ ក្រោយមក​យកបាត​ដៃទាំង​ពីរជូត​ស្រាលៗ​លើផ្ទៃមុខ​ជាមួយ​ទឹក។ ល្អបំផុត គឺ​ផ្កាប់​មុខចូល​ចានធំ​ដាក់ទឹក រួចយក​បាតដៃ​លុបលាង​មុខប្រហែល​៥នាទី។ បន្ទាប់​មកត្រូវ​ជូតមុខ​ឱ្យស្ងួត​ដោយកន្សែង​ពោះគោទន់ រួច​យកដៃ​ស្ងួតជូត​បន្ថើរៗ លើ រង្វង់មុខ​។

វិធី​ថែរក្សា​ស្បែកមុខ​ស្ងួត

​លោកអ្នក​ដែលមាន​ស្បែកស្ងួត បាត់បង់​អស់សម្រស់​ធម្មជាតិ។ អ្នកត្រូវ​បំប៉ន​ឱ្យស្បែក​ស្រស់បស់​ទ្បើងវិញ ដោយ​ប្រើនូវ បណ្ដាជីវ​ជាតិទាំង​ទ្បាយដែល​អាចរក្សា​សារជាតិ​ទឹកលើ​ស្បែក។ រៀងរាល់​បី ឬបួន​ម៉ោងម្ដង ត្រូវ​យក​កន្សែងស្អាត​ជ្រលក់​ទឹកមកជូត មុខបន្ថើរៗ ដើម្បីជួយ​ស្បែកឱ្យ​មានសំណើម។ វិធីថែ​រក្សាស្បែក​ស្ងួត​គឺលោក​អ្នកគ្រាន់​តែយក​ទឹកឃ្មុំ​ទៅកម្ដៅ​ឱ្យក្ដៅបន្ដិច រួចលាប​លើ ផ្ទៃ​មុខទុក​ចោលប្រមាណ​២០នាទី ទើប​លាងសម្អាត​ដោយទឹក​ស្អាត។ ពេលនោះ លោក​អ្នកពិត​ជាបាន​បន្ថែមជាតិ​ទឹកលើ​ផ្ទៃមុខ​របស់ លោកអ្នក និងជួយ​បន្ដឹង​ស្បែកមុខ​ជាមិន​ខានទ្បើយ​។

វិធី​ថែរក្សា​ឱ្យមុខស

​ពិតជា​ងាយស្រួល ហើយ​មានតម្លៃ​ថោកទៀត​ផង។ រូបមន្ដ​ស្បែកមុខ​សមានប្រើ​ប្រាស់វត្ថុ​ធាតុដើម​ដូចតទៅៈ

– ទឹកដោះ​គោឆៅ ២ស្លាបព្រា​បាយ

– ទឹក​ក្រូចឆ្មារ​ស្រស់ ២ស្លាប​ព្រាបាយ

– ទឹក​ឃ្មុំសុទ្ធ ១ស្លាប​ព្រាបាយ

ចំពោះ​វិធីប្រតិបត្ដិ គឺត្រូវលុប​លាងមុខ​ជាមួយទឹក ហើយ​ជូតមុខ​ឱ្យស្ងួតស្អាត​ដោយក​ន្សែងទន់ៗ​។ រួច​ហើយ​សូមយកវត្ថុ ទាំងបីមុខ​ខាងលើ​លាយចូល​គ្នាឱ្យសព្វ​សាច់ រួចយក​មកលាប​លើមុខ​ឱ្យពេញ​ទុករយៈ​ពេល​២០នាទី មុន​នឹងលាង​សម្អាត ដោយ​ទឹកស្អាត។ ការ​ធ្វើបែប​នេះអាច​អនុវត្ដ​ញឹកញាប់​បានរហូត​ពីរដង​ក្នុងមួយ​ថ្ងៃ ទាំងព្រឹក​ទាំងល្ងាច និង​ជួយឱ្យ​ផ្ទៃមុខសថ្លា ទាល់តែ គេច្រណែន​មិនខាន។

វិធី​ថែរក្សា​ឱ្យស្បែកមុខទន់ម៉ដ្ឋខៃ

ស្បែកមុខទន់ម៉ដ្ឋខៃ នរណ​មិនចង​បាន។ ពិតជាបាន ដោយអនុវត្ដ​តាមវិធី​ធម្មជាតិ ដោយ​យកពោត​ខ្ចីមកបក​ប្រទ្បេះយក តែគ្រាប់​មកកិន​ឱ្យល្អិត ដើម្បីអាច​ពូតយក​តែទឹកដោះ​របស់ពោត ហើយ​យកវាមក​លាបឱ្យ​សព្វផ្ទៃ​មុខរបស់​លោកអ្នក​រៀងរាល់ថ្ងៃ។ វា ជួយឱ្យ​ស្បែកលោក​អ្នកទន់ម៉ដ្ឋខៃ មានសម្រស់​ទ្វេទ្បើងបាន។

រូបភាពទស្សនាវដ្តីសុខភាពយើង

វិធីថែ​រក្សាស្បែក​មុខខ្លាញ់

ស្បែក​មុខមាន​ខ្លាញ់ គឺជាបព្ហា​រំខាន​សម្រាប់​លោកអ្នក​ទាំងទ្បាយ​។ សំណើម​ខ្លាញ់​នៅលើស្បែក​មុខធ្វើឱ្យមាន​ការពិបាក​ក្នុង ការតុប​តែង​មុខរបស់​មនុស្សស្រី​។ ចំណែក​មនុស្សប្រុស​វិញ ថ្វីបើ​ពុំចាំបាច់​តុបតែង​ក៏អាចធ្វើ​ឱ្យបាត់បង់​មុនស្នេហ៍ដែរ បើផ្ទៃមុខ​សម្បូរ ទៅដោយ​ជាតិខ្លាញ់​។ កា​រលុប​លាងមុខ​ញឹកញាប់​ក៏អាចជួយ​បានខ្លះសម្រាប់​អ្នកដែលមាន​បញ្ហាខ្លាញ់​លើស្បែកមុខ។ វិធីល្អ​ក្នុងការថែ រក្សាមុខ​ឱ្យស្រស់​ស្អាតល្អជា​ប្រចាំ គឺប្រើ​ម្នាស់ដែ​ល​ជាអាហារ​សម្បូរនៅក្នុង​ប្រទេ​សយើង។ ម្នាស់មិន​ត្រឹមតែជួយ​កម្ចាត់ជាតិ​ខ្លាញ់នៅ លើស្បែក​មុខប៉ុណ្ណោះទេ តែថែម​ទាំងធ្វើឱ្យ​ស្បែកមុខរបស់​លោកអ្នករលោង​ផូរផង់​ប្រាសចាក​ស្លាកស្នាម​មន្ទិលផ្សេងៗ​ផង។ វិធីប្រើ ម្នាស់ដើម្បី​កម្ចាត់ជាតិខ្លាញ់​នៅលើស្បែកមុខ​មានដូចតទៅ ៖

វត្ដុធាតុដើម ម្នាស់ដែល​មានរសជាតិ​ជូរមួយជ្រុង គឺមួយភាគ​បួននៃផ្លែ។

​ឧបករណ៍ ៖ មានកាំបិត​មុតមួយ និងសមមួយ​។

វិធីប្រតិ​បត្ដិ សូមលុប​លាងមុខ​ជាមួយទឹក​ក្ដៅឧណ្ណៗ ហើយជូត​មុខឱ្យស្ងួត​ស្អាតដោយ​កន្សែងទន់ៗ។ ហើយ​សូមចិត សម្បកម្នាស់​ចេញ រួចលាង​ឱ្យស្អាត រលាស់ទឹក​ឱ្យស្រស់ ហើយប្រើ​កាំបិតចិញ្ច្រាំ​ជាចំណិត​តូចៗ រួចយក​ដាក់ក្នុង​ពែង។ បន្ទាប់មក​សូម យកសម​ជ្រុំម្នាស់ឱ្យ​ល្អិតល្មម ពុំចាំបាច់​ល្អិតពេកទេ។ បើមិន​ដូច្នេះ អាចហាន់​ម្នាស់ជា​តូចៗ មូល​ស្ដើងៗ យកមក​តម្រៀបលើថ្ងាស លើ ថ្ពាល់ និងលើ​ច្រមុះ។ តែបើ​ចង់បាន​លទ្ធផលល្អ គួរតែ​ជ្រុំម្នាស់​ឱ្យល្អិត ដើម្បី​ឱ្យទឹក​ម្នាស់អាច​ជ្រាបចូល​រន្ធស្បែកបាន​ល្អ។ ទីបញ្ចប់សូម បំពោក​ម្នាស់លើមុខ ហើយទុក​រយៈពេល​ពី១៥ ទៅ២៥នាទី រួច​មកទើប​លាងសម្អាត​ផ្ទៃមុខដោយ​ទឹកក្ដៅ​ឧណ្ហៗ និងជូត​មុខថ្នមៗ ជា ការស្រេច​។

វិធីថែ​រក្សាកម្ចាត់​មុនលើស្បែក​មុខ

យកមែក​អំពិលមក​ស្ងោរឱ្យពុះ​ប្រមាណពី​១០ ទៅ១៥នាទី ហើយទុក​ឱ្យត្រជាក់ មុននឹង​យកវា​មកលាប​លើមុខ ទាំងពេល ព្រឹកទាំង​ពេលល្ងាច។ វិធីនេះ​អាចជួយ​កម្ចាត់មុន ធ្វើឱ្យ​មុខរលោង​ភ្លឺថ្លា។ លោកអ្នក​អាចជ្រើស​រើសយក​អំពិលទុំក៏​បានដែរ ព្រោះវា អាចជួយ​សម្លាប់មេរោគ​មួយចំនួន និងមាន​ផ្ទុកជាតិ​អាស៊ីតអេអេច្ឆអេ9ៅះៅប ដែលមាន​គុណសម្បត្ដិ ជួយ​ជម្រុះស្រទាប់​ស្បែកក្រិនឱ្យ ឆាប់របូត​ចេញទៀតផង។ បើគ្មាន​មែកអំពិលទេ លោកអ្នក​អាចប្រើ​ក្រូចឆ្មារ​ក៏បានដែរ ដោយ​យកវា​មកហាន់​ស្ដើងៗ ហើយយក​មក ដុសលាប​មុខ។ ប៉ុន្ដែមុន​នឹងធ្វើដូច្នេះ ត្រូវតែបន្សាប​ជាតិអាស៊ីត​របស់វា​ជាមុនសិន ដោយយក​វាទៅត្រាំទឹក​ឆ្អិន។ មិនត្រូវ​យកចំណិត ក្រូចឆ្មារ​ស្រស់ៗ មកដុស​មុខទ្បើយ ព្រោះកំហាប់​អាស៊ីតខ្លាំងពេក ធ្វើឱ្យ​ស្បែកមុខ​មានប្រតិកម្ម ឬរបក​បានដោយងាយ​។

ដំបូន្មាន​អ្នកជំនាញ

រូមមន្ដ​ខាងលើ​នេះមិន​អាចប្រើ​បានសម្រាប់​មនុស្សទូទៅ​ទេ។ ព្រោះស្បែក​របស់លោក​អ្នកខ្លះ​អាចនឹង​មានប្រតិកម្ម​ជាមួយ សារធាតុ​ដែល​លើកមក​ជម្រាប​ជូននេះ។ ដូច្នេះ​ត្រូវសាក​ល្បងសារ​ធាតុអស់​ទាំងនេះ នៅត្រង់​ដើម​ដៃផ្នែក​ខាងក្រោយ​ចំនួន៣​ថ្ងៃជាមុន សិន។ ប្រសិន​បើមាន​ប្រតិកម្ម​គួរផ្អាក តែបើ​មិនមានអ្វីទេ អាចយក​វាមកលាប​បន្ដលើ​មុខបាន​។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៥ ខែមិថុនា ឆ្នាំ២០០៦

Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *