ដំណោះស្រាយចំពោះការឆាប់ចេញទឹកកាមពិតជាមាន។ ការឆាប់ចេញទឹកកាមអាចដោះស្រាយបានដោយការអប់រំកាយ ដែលជាការៀនត្រួតត្រាការចេញទឹកកាម។ បុរសត្រូវចេះគ្រប់គ្រង និងកែតម្រូវពេលហៀបទទួលសេចក្ដីសុខដល់កំពូល និងស្វែង យល់ឱ្យច្បាស់អំពីការត្រេកត្រអាលរបស់ខ្លួន ដើម្បីពន្យាឱ្យបានការឆាប់ទទួលសេចក្ដីសុខស្រួលផ្លូវភេទដល់កំពូលរហ័សពេក។ ដើម្បី ជួយលោកអ្នក ទស្សនាវដ្ដី សុខភាពយើង សូមលើកយកបន្ថែមទៅលើការរៀបរាប់ពីលេខមុន នូវវិធីសាស្ដ្រប្រឆាំងនឹងការឆាប់ចេញទឹកកាម និងវិធីព្យាបាលផ្សេងៗ។
ដំបូន្មានសម្រាប់យុវជន
ការឆាប់ចេញទឹកកាម ជាបាតុភូតកើតញឹកញាប់បំផុតនៅលើយុវជន។ ប៉ុន្ដែមិនមែនជាបញ្ហាធំដុំទេ។ បើសិនលោកអ្នកជួប បញ្ហានេះពេលរួមភេទដំបូងក្នុងជីវិតផ្លូវភេទ សូមលោកអ្នកកុំអាលឆាប់គិតថាខ្លួនជាអ្នកឆាប់ចេញទឹកកាមឱ្យសោះ។ នោះគឺជាដំណើរ ឆ្លងកាត់មួយ ដែលកើតមានឡើងស្ទើរតែគ្រប់យុវជន ព្រោះថាពួកគេនៅវ័យក្មេង មិនសូវមានបទពិសោធន៍ និងមានអារម្មណ៍ពុះកញ្ជ្រោលខាងផ្លូវភេទខ្លាំងក្លា ពួកគាត់មានការលំបាកក្នុងការគ្រប់គ្រងការចេញទឹកកាមរបស់ខ្លួន។ ក្នុងករណីភាគច្រើន ឧប្បត្ដិវហេតុ នេះគ្រាន់តែកើតមួយរយៈពេលប៉ុណ្ណោះ ហើយមិនត្រូវព្រួយបារម្ភឡើយ។ បញ្ហាទាំងនេះនឹងរលាយបាត់ទៅវិញ នៅពេលដែលលោក អ្នក និងស្ដ្រីជាដៃគូផ្លូវភេទស្គាល់គ្នាកាន់តែច្បាស់។
ត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យ?
ទោះបីជាការឆាប់ចេញទឹកកាមមិនមែនជាជម្ងឺធ្ងន់ធ្ងរក៏ដោយ ពេលខ្លះលោកអ្នកត្រូវតែទៅពិគ្រោះជាមួយគ្រូពេទ្យ ជាពិ សេសក្នុងករណីមួយចំនួនដូចខាងក្រោមនេះ។
– បើសិនជាលោកអ្នកមានបញ្ហាឆាប់ចេញទឹកកាមនេះអូសបន្លាយពេលយូរពេក ហើយដែលបង្កឱ្យលោកអ្នកបាត់បង់ការ ទុកចិត្ដរាល់ពេលរួមភេទ
– ប្រសិនបើបញ្ហាឆាប់ចេញទឹកកាមនេះកើតមានរិតតែញឹកញាប់ទៅ
– បញ្ហាឆាប់ចេញទឹកកាមបង្កបរិយាកាសអាប់អួរ និងបង្កទំនាស់មិនចុះសម្រុងគ្នាជាមួយស្ដ្រីជាដៃគូ ក្នុងជីវភាពផ្លូវភេទ។
ការពិនិត្យអាការរោគដោយគ្រូពេទ្យ
ពេលលោកអ្នកទៅជួបគ្រូពេទ្យជំនាញ គាត់ចាប់ផ្ដើមពិនិត្យជម្ងឺ ដើម្បីរកឱ្យឃើញថាតើបញ្ហានេះនៅតែកើតមានដែរឬទេ ឬក៏វាបានកើតមាននៅពេលបុរសនោះមានសុខភាពផ្លូវភេទល្អប្រក្រតី។ គ្រូពេទ្យជំនាញធ្វើការវាយតម្លៃផ្លូវភេទ និងត្រួតពិនិត្យរូប រាងកាយ ប្រយោជន៍ផ្ដល់ការព្យាបាលត្រឹមត្រូវ ដែលអាចជាការព្យាបាលវេជ្ជសាស្ដ្រ ឬជាការព្យាបាលផ្លូវភេទ។
វិធីទប់ស្កាត់ការឆាប់ចេញទឹកកាម
វិធីទប់ស្កាត់ការឆាប់ចេញទឹកកាមតាមបែបធម្មជាតិ ពិតជាវិធីសាស្ដ្រដ៏វិសេសវិសាលបំផុត ព្រោះថាគ្មានផលអាក្រក់ ហើយវាអាចជួយកែតម្រូវសកម្មភាពផ្លូវភេទឡើងវិញបាន។ វិធីទប់ស្កាត់ការឆាប់ចេញទឹកកាមបែបធម្មជាតិ ជាវិធីគ្រប់គ្រងវិញ្ញាណ ។ វិធីគ្រប់គ្រងវិញ្ញាណនេះមានចំនួន២ប្រភេទគឺ វិធីផ្អាក-សម្រុក(បង្កើតឡើងដោយវេជ្ជបណ្ឌិត ស៊ីម៉េន) និងវិធីច្របាច់ក្បាលលិង្គ (ដោយលោកម៉ាស្ទ័រ និងចនសុន)។ ទស្សនាវដ្ដី សុខភាពយើង សូមបង្ហាញជូននូវវិធីទប់ស្កាត់ការឆាប់ចេញទឹកកាមបែបធម្មជាតិចំនួន ៥យ៉ាងដូចតទៅនេះ។
វិធីទី១- វិធីប្រឆាំងមូលហេតុ ៖ សូមបំបាត់ឱ្យបាននូវមូលហេតុដែលបង្កការឆាប់ចេញទឹកកាម ដូចជាករណីវិបត្ដិផ្លូវចិត្ដផ្លូវ អារម្មណ៍ជាដើម។ ទំនាក់ទំនងល្អក្នុងរង្វង់ស្វាមីភរិយា សេចក្ដីស្រឡាញ់ និងបរិយាកាសល្អូកល្អឺន ដើរតួនាទីសំខាន់ផងដែរនៅក្នុងការ ប្រយុទ្ធប្រឆាំងនឹងវិបត្ដិផ្លូវចិត្ដផ្លូវអារម្មណ៍។ ដោយឡែក ការមានអារម្មណ៍ផ្លូវភេទពុះកញ្ជ្រោលខ្លាំងហួសហេតុ ត្រូវចៀសវាងផង ដែរ។
វិធីទី២- វិធីប្រើប្រាស់ស្រោមអនាម័យ ៖ ការពាក់ស្រោមអនាម័យក៏ជាវិធីមួយដ៏ល្អដែរ ពីព្រោះវាអាចកាត់បន្ថយកាមា រម្មណ៍ពុះកញ្ជ្រោល ឬត្រេកត្រអាល ពេលមានការប៉ះពាល់ផ្លូវភេទ។ ប្រការប្រសើរ សូមចាប់ផ្ដើមពីវិធីប្រើប្រាស់ស្រោមអនាម័យនេះ ក៏ល្អដែរមុននឹងចាប់ផ្ដើមវិធីផ្សេងទៀត ពីព្រោះវាក៏អាចជួយពន្យារការចេញទឹកកាមបានដែរ។
វិធីទី៣- វិធីផ្អាក-សម្រុក ៖ បច្ចេកទេសនេះត្រូវបានអនុវត្ដឡើងដោយមានការចូលរួមជាមួយស្ដ្រីជាដៃគូរួមភេទ។ វាជា របៀបលេងប្រដាប់ភេទ ដោយមិនមានការស៊កលិង្គបុរសចូលទៅក្នុងទ្វារមាសរបស់ស្ដ្រី រហូតដល់ពេលហៀបចេញទឹកកាម សូម បញ្ឈប់។ ការលេងលិង្គដោយដៃរបស់ស្ដ្រីជាដៃគូរួមភេទ ដោយមិនស៊កលិង្គទៅក្នុងទ្វារមាសនេះ ត្រូវផ្អាកមួយរយៈពេល៣០វិនាទី សិនមុននឹងចាប់ផ្ដើមសារជាថ្មី។ បន្ទាប់ពីរយៈពេលផ្អាកនេះ វគ្គ ឬឈុតនេះត្រូវធ្វើឡើងដដែលៗ រហូតដល់បន្ដការលេងប្រដាប់ ភេទដោយគ្មានការបង្កការចេញទឹកកាមកើតឡើង។
វិធីទី៤- វិធីច្របាច់ក្បាលលិង្គ ៖ បច្ចេកទេសនេះត្រូវអនុវត្ដការលេងលិង្គរហូតដល់បុរសទទួលអារម្មណ៍ ឬប្រាប់ថាជិត ចេញទឹកកាម។ ពេលដែលការចេញទឹកកាមខិតកាន់តែជិតមកដល់ សូមចាប់ច្របាច់ក្បាលលិង្គដោយមេដៃនៅពីក្រោមក្បាលលិង្គ រីឯ ម្រាមចង្អុលដៃនៅពីលើក្បាលលិង្គ។ ម្យ៉ាងទៀត សូមធ្វើការច្របាច់ក្បាលលិង្គតាមរូបភាពក្ដោបជារង្វង់។ ស្ដ្រីជាដៃគូត្រូវច្របាច់ ក្បាលលិង្គឱ្យបានពី៣ ទៅ៤វិនាទី ឬអាចដល់ទៅ៣០វិនាទី។ សកម្មភាពច្របាច់នេះអាចជួយផ្អាករ៉េផ្លិចបាញ់បញ្ចេញទឹកកាម។ វិធីនេះ អាចអនុវត្ដដោយបុរសសាម៉ីខ្លួន ឬដោយស្ដ្រីជាដៃគូ។ សូមធ្វើលំហាត់បែបនេះឱ្យបានច្រើនដង សាចុះសាឡើង និងក្នុងរយៈពេលជា ច្រើនថ្ងៃ។
ដំណាក់កាលបន្ទាប់ អាចចាប់ផ្ដើមស៊កបញ្ចូលលិង្គទៅក្នុងទ្វារមាសរបស់ស្ដ្រី តែត្រូវមានកាយវិការរួមភេទ “ស្ដ្រីនៅពីលើ បុរស” បុរសដេកផ្ងាសណ្ដូកខ្លួន។ មុនដំបូងអ្នកទាំងពីរនៅស្ងៀម មិនត្រូវមានចលនាឡើយ។ ពេលដែលបុរសចង់ចេញទឹកកាម ស្ដ្រីជា ដៃគូចាប់ងើបដកប្រដាប់ភេទចេញ ហើយចាប់អនុវត្ដវិធីច្របាច់ក្បាលលិង្គភ្លាមៗ។ បន្ទាប់មកការស៊កបញ្ចូលលិង្គជាថ្មីនៅក្នុងទ្វារមាស នេះត្រូវធ្វើឱ្យបានច្រើនដង រហូតដល់រយៈពេលពី១៥ ទៅ២០នាទីដោយរក្សាស្ថានភាពនៅតែមិនមានការចេញទឹកកាមបាន។ លំហាត់ប្រាណនេះ សូមធ្វើជារៀងរាល់ថ្ងៃឱ្យបានច្រើនសបា្ដហ៍ទើបមានប្រសិទ្ធភាពល្អ។
វិធីទី៥- លំហាត់ប្រាណកឺហ្សែល ៖ បច្ចេកទេសកឺហ្សែលនេះ គឺជាលំហាត់ប្រាណដែលអនុវត្ដឡើងដោយស្ដ្រី ដែលទើបតែ សម្រាលទារករួច ប្រយោជន៍ពង្រឹងកម្លាំងសាច់ដុំអាងត្រគាក និងសាច់ដុំទ្វារមាស ដែលលាតសន្ធឹងពីថ្ងាសទៅកញ្ចូញគូទ។ ចំពោះ បុរស លំហាត់ប្រាណកឺហ្សែលអាចចូលរួមចំណែកពន្យាការឆាប់ចេញទឹកកាម។ សូមទម្លាប់ធ្វើការកន្ដ្រាក់សាច់ដុំកំប៉េះគូទជារៀងរាល់ ថ្ងៃក្នុង១ថ្ងៃឱ្យបានពីរ ឬបីដង ហើយក្នុងមួយដងឱ្យបានច្រើននាទី។ ពេលមានការរួមភេទ បុរសមួយចំនួនអាចអូសបន្លាយការឡើង រឹងនៃលិង្គ ដោយការកន្ដ្រាក់នៃសាច់ដុំទាំងនេះ។ បុរសខ្លះទៀតអាចទទួលបានលទ្ធផល នៅពេលដែលសម្រួលការកន្ដ្រាក់មកវិញ។
បណ្ដាំផ្ញើ
វិធីទប់ស្កាត់ការឆាប់ចេញទឹកកាមទាំងប៉ុន្មានដែលបានរៀបរាប់មកនេះ សុទ្ធតែទទួលបានលទ្ធផលជោគជ័យគួរឱ្យកត់ សម្គាល់។ ជាពិសេស ករណីបុរសដែលមានបញ្ហាឆាប់ចេញទឹកកាមនេះមិនធ្ងន់ធ្ងរ វិធីទាំងបីចុងក្រោយនេះ ពិតជាអាចផ្ដល់នូវប្រសិទ្ធ ភាពបាន។ ផ្ទុយទៅវិញ បើវិធីទប់ស្កាត់ការឆាប់ចេញទឹកកាមទាំងនេះ នៅតែមិនមានប្រសិទ្ធភាពទៀត លោកអ្នកត្រូវរត់រកការពិគ្រោះជាមួយគ្រូពេទ្យជំនាញខាងផ្លូវភេទ ដើម្បីទទួលការព្យាបាលតាមបែបវេជ្ជសាស្ដ្រ។ ដើម្បីជាការយល់ដឹងដល់ប្រិយមិត្ដអ្នកអាន ទស្សនាវដ្ដី សុខភាពយើង នឹងបង្ហាញអំពីវិធីព្យាបាលការឆាប់ចេញទឹកកាម នៅលេខក្រោយទៀត។ សូមស្វែងរកអាននៅលេខ ក្រោយទៀតកុំបីអាក់ខានឡើយ។
ដោយ វេជ្ជ. លី ចេងហ៊ុយ
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៥ ខែមិថុនា ឆ្នាំ២០០៦
Leave a Reply