- បរិមាណមនុស្ស ៖ ២នាក់
- រយៈពេលរៀបចំគ្រឿង ៖ ១០នាទី
- រយៈចម្អិន ៖ ៥នាទី
គ្រឿងផ្សំ
- ពងមាន់ ៣គ្រាប់
- ប្រហិតត្រីកោសស្រាប់ ៣ខាំ
- ស្ករត្នោត ៣ស្លាបព្រាកាហ្វេ
- ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ
- គ្រឿងក្រហម ២ស្លាបព្រាបាយ
- ម្រេច ១ចុងស្លាបព្រាកាហ្វេ
របៀបធ្វើទឹកជ្រលក់
- ស្លឹកក្រូចសើច
- ខ្ទឹមស ៣កំពឹសចិញ្ច្រាំឱ្យម៉ត់
- ខ្ទឹមក្រហម ៣កំពឹសចិញ្ច្រាំឱ្យម៉ត់
- ចាក់ទឹកត្រី ២ស្លាបព្រាបាយ
- ច្របាច់ក្រូចឆ្មារ ២ផ្លែ
- ដាក់ស្ករត្នោត ១ស្លាបព្រាបាយ
- កូរឱ្យសព្វ រួចរោយស្លឹកក្រូចសើចហាន់ជាមួយស្លឹកវាន់ស៊ុយពីលើ
វិធីធ្វើ
- គោះពងមាន់ដាក់ចាន
- ដាក់ប្រហិតត្រីកោសស្រាប់ច្របល់បូកចូលគ្នាជាមួយគ្រឿងផ្សំរសជាតិ ការីក្រហម និងពងមាន់ រួចផ្អាប់ទុករយៈពេល៥នាទី
- សូន្យប្រហិតជាដុំសំប៉ែតតូចៗល្មម
- យកខ្ទះដាំខ្លាញ់ឱ្យពុះ ដាក់ប្រហិតចូលទុករយៈពេល៥នាទី ទើបស្រង់ចេញ ទុកឱ្យស្រស់ខ្លាញ់ សឹមរៀបដាក់ចាន
ចំណាំ ៖ ម្ហូបនេះអាចទទួលទានជាមួយបាយស។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៦ ខែកក្កដា ឆ្នាំ២០០៦
Leave a Reply