អ្នកម្ដាយដែលមានកូនតូចទើបនឹងចាប់កំណើត តែងតែមានការព្រួយបារម្ភសព្វបែបយ៉ាងអំពីអាការផ្សេងៗរបស់ទារកតូច នោះ។ ពេលខ្លះ ទោះបីថាអាការនោះជាករណីធម្មតាក៏ដោយ ក៏នៅតែខ្វល់ខ្វាយជាខ្លាំង ជាពិសេសសម្រាប់អ្នកម្ដាយដែលទើបនឹង មានកូនទី១ ឬកូនដំបូង។
នៅលេខនេះសម្រាប់ទំព័រសុខភាពស្ដ្រី មាតា និងបុត្រ ទស្សនាវដ្ដី សុខភាពយើង សូមលើកយកប្រធានបទស្ដីពីភាពមិនប្រក្រតីរបស់ទារកទើបនឹងកើតមកជម្រាបជូនទុកជាការស្វែងយល់។
ភាពខុសប្រក្រតី ឬមិនប្រក្រតី ជាអ្វី?
ភាពមិនប្រក្រតី ជាអាការដែលកើតមានចំពោះទារកក្នុងអាយុពី១ទៅ៤សប្ដាហ៍ដំបូងនៃជីវិត។ ភាពមិនប្រក្រតីនេះមានពី យ៉ាង គឺភាពមិនប្រក្រតីធម្មតា និងភាពមិនប្រក្រតីធ្ងន់ធ្ងរ។
ភាពមិនប្រក្រតីធម្មតា
- កូនតូចក្អែរទឹកដោះ ៖ អ្នកម្ដាយត្រូវបែងចែករវាងកូនក្អែរ និងកូនក្អួតឱ្យខុសគ្នា។ ក្អួតមានកម្លាំងបុកចេញមកក្រៅខ្លាំង និងមានបរិមាណច្រើនជាងក្អែរ។ ប្រសិនបើអ្នកម្ដាយមិនចង់ឱ្យកូនក្អែរ សូមបីកូនឱ្យបៅដោះក្នុងឥរិយាបថពាក់កណ្ដាលអង្គុយពាក់ កណ្ដាលដេក។ បើសិនជាអ្នកម្ដាយបំបៅកូនដោយទឹកដោះគោ ត្រូវលាយទឹកដោះគោឱ្យពេញដបជានិច្ច ពេលកូនបៅនឹងមិនមានខ្យល់ ចូល ឬក៏អាចឱ្យកូនបៅដោយដេកក្បាលខ្ពស់ជាងខ្លួនឬដេកផ្អៀងមកខាងស្ដាំបន្ទាប់ពីបៅរួចប្រមាណកន្លះម៉ោង។
- កូនត្រអើក ៖ ប្រសិនបើកូនលោកស្រីអ្នកនាងត្រអើក ត្រូវច្របាច់ទឹកដោះមកបណ្ដក់ឬក៏បន្ដបំបៅដោះកូនបើអាចធ្វើ បាន។ អាការនេះនឹងបាត់ទៅវិញនៅពេលដែលកូនមានអាយុច្រើនទ្បើង។
- កូនមិនបៅទឹក ៖ តាមពិតក្នុងទឹកដោះមានជាតិទឹកគ្រប់គ្រាន់លើសពី៨០%ទៅហើយដូចនេះមិនត្រូវឱ្យទឹកបន្ថែមទៀត ទេ។ កុំព្យាយាមបញ្ចុកទឹក ឬល្បាយសារធាតុរាវផ្សេងៗដល់ទារកនៅក្រោមអាយុ៦ខែព្រោះអាចធ្វើឱ្យទារករាករូស។
- អណ្ដាតទ្បើងជ្រាំងពណ៌ស ៖ សូមប្រើក្រណាត់ជ្រលក់ទឹកជូតត្រដុសនៅលើអណ្ដាតនិងអញ្ចាញក្នុងមាត់ដើម្បីកុំឱ្យកម្អែ លទឹកដោះទ្បើងក្រាស់ពេក។ ប៉ុន្ដែបើកូនតូចកើតមានរោគផ្សិតក្នុងមាត់ជាជ្រាំងសៗដូចជាជ្រាំងទឹកដោះនៅត្រង់មាត់អណ្ដាត ឬអ ញ្ចាញពិបាកនឹងដុសចេញ។ បើដុសខ្លាំងអាចចេញឈាមធ្វើឱ្យកូនឈឺមាត់មិនចង់បៅភាគច្រើនកើតមានចំពោះទារកដែលបៅទឹកដោះ គោ។ ដូចនេះអ្នកម្ដាយត្រូវលាងសម្អាតដបទឹកដោះគោឱ្យស្អាតដោយស្ងោរក្នុងទឹកក្ដៅរយៈពេល១០នាទី មុននឹងឆុងទឹកដោះគោឱ្យ កូន។
- បន្ទោរបង់មិនប្រក្រតី ៖ បើលាមកពណ៌លឿង បន្ទោរបង់ក្នុងមួយថ្ងៃពី៨ទៅ១០ដង ជារឿងធម្មតាទេ។ រយៈពេលអាយុ លើសពី៤សបា្ដហ៍ កូនលោកអ្នកនឹងបន្ទោរបង់ធម្មតាវិញ។ ម្យ៉ាងទៀតបើលាមកមិនរឹងតែជាសរសៃស្វិតៗដូចថ្នាំដុសធ្មេញ ហើយពីរឬ បីថ្ងៃ ទើបបន្ទោរបង់ម្ដង នោះក៏គ្មានបញ្ហាអ្វីដែរ។ នៅពេលនោះទារកអាចបរិភោគអាហារបន្ថែមបាន ជាពិសេសអាហារដែលមាន កាកសរសៃច្រើន នោះការបន្ទោរបង់នឹងញឹកញាប់ធម្មតាវិញ។
- បបូរមាត់របកជាផ្ទាំង ៖ អាការនេះមិនមែនជាសញ្ញានៃបញ្ហាកង្វះជាតិទឹកទេ។ ដល់ពេលកូនលោកអ្នកធំបន្ដិចវានឹងបាត់ ដោយខ្លួនឯង។
ភាពមិនប្រក្រតីធ្ងន់ធ្ងរ
អាការនេះអាចស្ដែងចេញជាករណីផ្សេងៗមួយចំនួនដូចខាងក្រោម។
- ទារកមិនព្រមបៅដោះ ហើយមានកម្ដៅខ្លួនក្ដៅ ឬត្រជាក់ខ្លាំង
- ទារកមានស្បែកខុសប្រក្រតី ជាពិសេសត្រង់ពោះ និងជើង
- ទារកក្អួតញឹកញាប់
- ផ្ចិតសើមមិនស្ងួត មានទឹករងៃ ឬមានឈាមចេញមក ទោះបីជាសម្អាតរួចហើយក្ដីជួនកាលស្បែកនៅជុំវិញផ្ចិតមានពណ៌ ក្រហម ហើម មានខ្ទុះហូរចេញពីផ្ចិត
- ការរលាកភ្នែកទ្បើងក្រហម ឬការហូរខ្ទុះតាមភ្នែកអាចជាការរលាកស្រទាប់ភ្នាសស្ដើងខាងក្នុងត្របកភ្នែកដែលបណ្ដាល មកពីម្ដាយមានឆ្លងជម្ងឺកាមរោគ ដែលមានហូរខ្ទុះតាមប្រដាប់បន្ដពូជ
- បើទារកឆ្លងបាក់តេរីធ្ងន់ធ្ងរអាចមានសញ្ញាជាដំបៅក្លាយ ប្រកាច់ ដង្ហើមញាប់(ច្រើនជាង៦០ក្នុង១នាទី)ទ្រូងផតខ្លាំង ច្រមុះរីកធំ មានសម្លេងថ្ងូរជាប់រហូត ហូរខ្ទុះតាមច្រមុះ មានសីតុណ្ហភាពតិចជាង៣៥.៥អង្សាសេឬស្ទាបទៅត្រជាក់ ទារកមានចលនា តិច ទារកល្ហិតល្ហៃ ឬបាត់ស្មារតី ទារកមិនអាចជញ្ជក់ដោះបាន ឬក៏បានតិចតួចមានពងខ្ទុះលើស្បែកជាដើម។
- អាការដែលលើកមកជម្រាបជូនខាងលើនេះ សុទ្ធតែជារោគសញ្ញាគ្រោះថ្នាក់ដែលអ្នកម្ដាយទាំងទ្បាយគួរពិនិត្យកូនតូច ទើបនឹងកើតឱ្យបានដិតដល់។ ហើយបើមានរោគសញ្ញាគ្រោះថ្នាក់ណាមួយ ត្រូវនាំកូនមកកាន់មន្ទីរពេទ្យជាបន្ទាន់ព្រោះអាការទាំង នេះបើបណ្ដោយទុកយូរអាចឱ្យកូនរបស់លោកអ្នកពិការ ឬក៏អាចស្លាប់បាន។
ដំបូន្មានអ្នកជំនាញ
ប្រការល្អបំផុត គ្រប់ស្ដ្រីមានផ្ទៃពោះទាំងអស់ត្រូវមកពិនិត្យផ្ទៃពោះនិងទទួលការណែនាំពីគ្រូពេទ្យឱ្យបានយ៉ាងតិចណាស់ ២ដងក្នុងអំទ្បុងពេលពពោះ។ គប្បីសម្រាលកូនជាមួយគ្រូពេទ្យជំនាញច្បាស់លាស់ហើយរិតតែប្រសើរជាងនេះទៅទៀត ត្រូវមក សម្រាលកូននៅមន្ទីរពេទ្យដើម្បីងាយស្រួលជួយសង្គ្រោះពេលមានបញ្ហាគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៩ ខែតុលា ឆ្នាំ២០០៦
Leave a Reply